Bui Minh Thang-បុរសវ័យក្មេងធ្វើអ្នកមានដោយក្រេបយកមុខរបរដាំផ្សិត

(VOVWORLD) -ដោយសារមានការឧស្សាព្យាយាមស្វែងយល់និងអនុវត្តនូវបច្ចេកទេស បច្ចេកវិទ្យាថ្មី ជាច្រើនទៅក្នុងការផលិតមេផ្សិតនិងបណ្តុះផ្សិត បានជា យុវជន Bui Minh Thang កើត ឆ្នាំ១៩៩១ ម្ចាស់កសិដ្ឋានបណ្តុះផ្សិត លេខ១០ Sai Gon ឃុំ Hoa Phu ស្រុក Cu Chi ទីក្រុងហូជីមិញ បានបង្ហាញនូវភាពស្វាហាប់និងច្នៃប្រឌិតក្នុងការអភិវឌ្ឍផលិតកម្មធ្វើ អ្នកមាន។ ឆន្ទៈរបស់លោកបានបង្ហាញនូវតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់យុវជន ក្នុងការអនុវត្តរាល់គោលការណ៍ គោលនយោបាយអភិវឌ្ឍន៍កសិកម្មជនបទ រួមចំណែកជម្រុញការអនុវត្តកសិកម្មអនាម័យរបស់ទីក្រុងហូជី មិញផងដែរ។

ទៅដល់កសិដ្ឋានបណ្តុះផ្សិតមានផ្ទៃដី២០ម៉ែត្រក្រឡារបស់ លោក Bui Minh Thang យើងខ្ញុំបានឃើញផ្ទាល់ភ្នែកនូវដំណើរការផលិតមេផ្សិតដោយមានពូជផ្សិត អនាម័យចំនួន១០ប្រភេទ។ ចែករំលែកអំពីនិស្ស័យប្រកបមុខរបរបណ្តុះផ្សិតនេះ Bui Minh Thang បានឲ្យដឹងថា លោកបានបោះបង់ចោលឱកាសទៅរៀននៅជប៉ុន ដើម្បី ប្រកបមុខ របរបណ្តុះផ្សិតដោយទុនដំបូងមានចំនួន៣០០លានដុងប៉ុណ្ណោះ ដែលជា ប្រាក់ខ្ចីពីសាច់ញាត្ត។ នាគ្រាដំបូងចាប់ផ្តើមអាជីព លោកជួបប្រទះនឹងឧបស័គ្គជាច្រើន ពីតាំងការខ្វះដើមទុន ខ្វះធន ធានមនុស្សមានបច្ចេកវិទ្យាទៅដល់ទីផ្សារសម្រាប់លក់ ផ្សិតមិនស្ថិរភាពទៀត។

Bui Minh Thang-បុរសវ័យក្មេងធ្វើអ្នកមានដោយក្រេបយកមុខរបរដាំផ្សិត - ảnh 1លោក Bui Minh Thang (ខាងក្រៅស្តាំដៃ) ក្នុងការជួបប្រាស្រ័យគំរូឆ្នើមនៃចលនាស្នេហារជាតិនាខែមិនាឆ្នាំ២០១៨ (រូបថតៈhttp://hcm.qdnd.vn )

        ប៉ុន្តែមិននឿយណាយឡើយ យុវជន Bui Minh Thang បានពិចា រណានិងស្វែង យល់ពីការបរាជ័យដើម្បីប្រដេញតាមក្តីសង្ឃឹមអភិវឌ្ឍន៍ របរបណ្តុះផ្សិតរបស់ខ្លួន។ លោកបានតាំងចិត្តយ៉ាងមុតមាំដោយយក ប័ណ្ឌកម្មសិទ្ធីផ្ទះ ដីធ្លី ដើម្បីខ្ចីប្រាក់បន្ថែម ចំនួន៦០០លានដុង សម្រាប់ បើកទូលាយកសិដ្ឋានពី១០០ម៉ែត្រក្រឡាឡើងដល់ ៧០០ ម៉ែត្រក្រឡា ។ ម្យ៉ាង វិញទៀត លោកចាប់ផ្តើមស្រាវជ្រាវដើម្បីផលិតមេផ្សិតមានគុណ ភាពនាដើមឆ្នាំ២០១៦ ។ តាមរយៈការកែច្នៃនិងអនុវត្តន៍បច្ចេក វិទ្យាទំនើបមក អាត្រាមេ ផ្សិតទទួលបានជោគជ័យពី៩៥ដល់៩៧% ។ រួមជាមួយគ្នានោះ កសិដ្ឋានបណ្តុះផ្សិត របស់លោកក៏ត្រូវបាន បំពាក់បន្ថែមនូវឧបករណ៍សំភារៈជាច្រើនព្រមទាំងអនុវត្តវិទ្យាសាស្ត្របច្ចេក វិទ្យាថ្មីទៅក្នុងការផលិតផ្សិតទៀត។ លោក Bui Minh Thang បានឲ្យដឹងថា៖

        “ខ្ញុំបានប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផលិតមេផ្សិតដោយសន្សំ បានពេលវេលានិងសារធាតុគួបផ្សំផងដែរ។ ម៉ាស៊ីនបាញ់ទឹកសន្សើមស្វ័យប្រវត្តិដើម្បី ជួយកែតម្រូវសីតុណ្ហភាពក្នុងរោងផ្សិត ធ្វើឲ្យពេលបណ្តុះ មេផ្សិតនឹងស្អាតផង នឹងគ្មាន ឆ្លងមេរោគ”។

        ទន្ទឹមនឹងបទពិសោធន៍បានមរតកពីគ្រួសារមក បច្ចេកទេសថ្មីទាំងអស់ត្រូវបាន លោក Thang ស្វែងយល់ពីប្រភពឯកសារជាច្រើន។ ជាពិសេសលោកបានទៅដក ពិសោធន៍ពីកសិដ្ឋានបណ្តុះផ្សិតក្នុងប្រទេស បន្ទាប់មកធ្វើការកែតម្រូវទៅជាវិធីសាស្ត្រ សមស្របបំផុត។ រហូតដល់ឆ្នាំ២០១៦ ដំណើរការផលិតផ្សិតរបស់លោក Thang បាន សម្រេចប្រ កបដោយលទ្ធផលល្អ។ បច្ចុប្បន្ននេះ កសិដ្ឋានផ្សិតរបស់លោក Thang  បានផ្គត់ផ្គងមេផ្សិតចំនួន១០ប្រភេទ ពោលគឺក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកផលិត ចេញមេផ្សិត៣ពាន់ដុំ។ ដោយដកលើការចំណាយទាំងអស់ ក្នុងមួយខែ កសិដ្ឋាន បណ្តុះផ្សិតរបស់លោក Thang ទទួលបានចំណូលចំនួន១៥០លានដុង។

        រូបសណ្ឋានផលិតមេផ្សិតរបស់លោក Bui Minh Thang មិនត្រឹមតែនាំមកនូវប្រ សិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើជាប្រចាំសម្រាប់ពលករ ១០នាក់ក្នុងតំបន់ ដោយពលករម្នាក់ទទួលបានប្រាក់ចំណូលពី៤ដល់៦លានដុង។ អ្នក ស្រី Nguyen Thi Quang នៅឃុំ Hoa Phu ស្រុក Cu Chi ជាពលករម្នាក់ធ្វើការនៅ កសិដ្ឋានផលិតផ្សិតបានឲ្យដឹងថា៖ ការងារក្នុងកសិដ្ឋានផលិតផ្សិតរបស់លោក Thang ជួយឲ្យអ្នកស្រី មានចំណូលស្ថិរភាព៖

        “ដោយសារយើងផលិតមេផ្សិតផ្គត់ផ្គង់ឲ្យទីផ្សារ បានជាយើងត្រូវ ផ្តោតសំខាន់ លើគុណភាពរបស់មេផ្សិតផង។ ពោលគឺមេផ្សិតមួយដុំត្រូវមានកូនផ្សិតស្អាតនិងមាន ចំនួនផ្សិតច្រើន។ ផ្សិតឆ្ងាញ់ទើបគេកម្មង់ទិញច្រើន។ សម្រាប់រូបនាងខ្ញុំ ក្នុងមួយថ្ងៃ ផលិតបានមេផ្សិត ពី៦០០ដល់៧០០ដុំ។ ក្នុងមួយខែនាងខ្ញុំទទួលបានប្រាក់ខែគ្រាន់បើ ពី៥ដល់៦លានដុងដែរ”

Bui Minh Thang-បុរសវ័យក្មេងធ្វើអ្នកមានដោយក្រេបយកមុខរបរដាំផ្សិត - ảnh 2 លោក Bui Minh Thang ធ្វើអ្នកមានពីការបណ្តុះមេផ្សិត

       មិនត្រឹមតែធ្វើការផលិតអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈកសិដ្ឋានបណ្តុះផ្សិតរបស់ខ្លួន ប៉ុណ្ណោះទេ លោក Bui Minh Thang ថែមទាំងចូលរួមយ៉ាងសកម្មទៅក្នុងចលនាសម្ព័ន្ធយុវជន ចូលរួមកសាងជនបទថ្មីតាម រយៈការជួយឧបត្ថម្ភបច្ចេកវិទ្យានិងរបៀបបណ្តុះ មេផ្សិតជូនប្រជាជនតំបន់ធ្វើសេដ្ឋកិច្ចទៀតផង។ លោក Ngo Minh Hai លេខាសម្ព័ន្ធ យុវជនទីក្រុងហជីមិញបានឲ្យដឹងថា៖

        “អង្គការសម្ព័ន្ធយុវជនទទួលបានជោគជ័យគឺអាស្រ័យទៅលើជោគជ័យរបស់គំរូ យុវជនធ្វើសេដ្ឋកិច្ចពូកែរបស់ទីក្រុងនិងទូទាំងប្រទេស ហើយជានិច្ចកាលតែងតែមាន យុវជនតាមតំបន់ជនបទរបស់ទីក្រុងហូជីមិញ។ ជាពិសេសគឺយុវជន Bui Minh Thang នៅស្រុក Cu Chi ជាយុវជនគំរូធ្វើសេដ្ឋកិច្ចពូកែមួយរូបដែលបានលើកតម្កើងផងដែរ”។

        ជោគជ័យរបស់លោក Bui Minh Thang ជាកម្លាំងចលករសម្រាប់កសិករវ័យក្មេង ផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើការនិងពង្រីកភាពម្ចាស់ការ ច្នៃប្រឌិតដើម្បីផលិតចេញនូវ ផលិតផលមានគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ។ ទន្ទឹមជាមួយគ្នានោះ បានសម្តែងនូវ ប្ញទ្ធានុភាព ឆន្ទៈនិងរស់នៅដោយក្តីសង្ឃឹមរបស់ជំនាន់យុវជន បច្ចុ ប្បន្ន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ