Chu Thu Phuong - អ្នកប្រែកំណាព្យអាល្លឺម៉ង់ទៅជាភាសាវៀតណាម

(VOVWORLD) - បទកំណាព្យមួយចំនួនរបស់មហាកវីអាល្លឺម៉ង់លោក Heinrich Heine ធ្លាប់មានមិត្តអ្នកអានវៀតណាមស្គាល់តាមរយៈការបកប្រែរបស់កវីក្នុងស្រុកដូចជាលោក Hoang Trung Thong, Te Hanh, Xuan Dieu, Nguyen Xuan Sanh មុននេះកន្លះសតវត្សរ៍។ ក្នុងនោះភាគច្រើនគឺបកប្រែពីភាសាបារាំងនិងរុស្ស៊ី។ នាឆ្នាំ២០១៥ ជាលើកដំបូងហើយដែលមានសៀវភៅកំណាព្យ Heinrich Heine ត្រូវបានបកយ៉ាងគ្រប់គ្រាន់ពីភាសាដើមគឺភាសាអាល្លឺម៉ង់ទៅជាភាសាវៀតណាមដោយអ្នកស្រី Chu Thu Phuong។ 
Chu Thu Phuong - អ្នកប្រែកំណាព្យអាល្លឺម៉ង់ទៅជាភាសាវៀតណាម - ảnh 1 Chu Thu Phuong - អ្នកប្រែកំណាព្យអាល្លឺម៉ង់ទៅជាភាសាវៀតណាម

(VOVworld) - អ្នកបកប្រែ Chu Thu Phuong រៀបរាប់ថា អ្នកស្រីចាប់ផ្ដើមការបកប្រែកំណាព្យ Heinrich Heine កាលពីឆ្នាំ២០១៣ពេលដែលអ្នកស្រីកំពុងប្រកបការងារនៅស្ថានទូតវៀតណាមប្រចាំអាល្លឺម៉ង់។ អ្នកស្រីជ្រើសកម្រងកំណាព្យល្បីឈ្មោះបំផុតរបស់អ្នកនិពន្ធ Heinrich Heine មានចំណងជើងថា”សៀវភៅរបស់បទចំរៀងនានា”ដើម្បីបកប្រែ។ ក្រោយមកអ្នកស្រីជ្រួតជ្រាបបាននូវអត្ថន័យរបស់កំណាព្យទាំងនេះហើយក៏បន្តបកបន្ថែមនូវកម្រងកំណាព្យមានចំណងជើងថា”តន្រ្តីរ៉ូម៉ង់ទិក”។ អ្នកស្រី Chu Thu Phuong បានឲ្យដឹងថា

          “សោភ័ណភាពនៃកម្រងកំណាព្យនេះមុនបង្អស់គឺអំពីភាសា។ ពាក្យពេចន៍របស់វាគឺសាមញ្ញនិងងាយយល់ណាស់។ ត្រង់ចំណុចនេះបានធ្វើឲ្យកំណាព្យរបស់មហាកវី Heinrich Heine ល្បីល្បាញ ”។

        អស់រយៈពេលប៉ុន្មានសប្ដាហ៍ក្រោយពីម៉ោងធ្វើការមកគឺអ្នកស្រី Chu Thu Phuong យកកំណាព្យមកបក។ អ្នកស្រីបានចំណាយពេលជាងមួយឆ្នាំដើម្បីបកកំណាព្យចំនួន៦៧បទ។

        ក្នុងគោលបំណងស្វែងយល់ពីជីវិតរបស់មហាកវី Heinrich Heine  អ្នកស្រី Chu Thu Phuong បានធ្វើដំណើរទៅកាន់ទីក្រុង Marburg និងជួបជាមួយសាស្រ្តាចារ្យបង្រៀនអក្សរសាស្រ្តអាល្លឺម៉ង់លោក Guenter Giesenfeld និងលោកស្រី Marian Ngo ជាអ្នកបកប្រែអក្សរសាស្រ្តវៀតណាមទៅជាភាសាអាល្លឺម៉ង់។ ក្នុងរយៈពេល២ថ្ងៃគេផ្លាស់ប្ដូរយោបល់ដោយមិនចេះចប់ពីប្រវតិ្តរូបកវី Heinrich Heine  និងវិធីបកប្រែកំណាព្យរបស់លោកទៅជាភាសាវៀតណាម។

Chu Thu Phuong - អ្នកប្រែកំណាព្យអាល្លឺម៉ង់ទៅជាភាសាវៀតណាម - ảnh 2 កំណាព្យ Heinrich Heine

        អ្នកបកប្រែ Chu Thu Phuong ក៏ទៅកាន់ទីក្រុង Dueseldorf ជាស្រុកកំណើតរបស់មហាកវី Heine ដែរ ដើម្បីស្វែងយល់ពីរូបលោកទៀតផង។ បទកំណាព្យមួយចំនួនក្នុងកម្រងកំណាព្យ”តន្រ្តីរ៉ូម៉ង់ទិក” បកប្រែដោយ អ្នកស្រី Chu Thu Phuong នោះទើបនឹងត្រូវបានក្រុមចំរៀង Dong Kinh Co Nhac សំរួលជាមួយតន្រ្តីប្រពៃណីវៀតណាមហើយយកមកសំដែងក្នុងកម្មវិធីកំណាព្យ Heinrich Heine នៅវិទ្យាស្ថាន Goethe កាលពីខែសីហាកន្លងទៅនេះ។ ស្ដីពីស្នាដៃរបស់អ្នកបកប្រែ   Chu Thu Phuong នេះកវីល្បីឈ្មោះនៅវៀតណាមមួយរូបលោក Nguyen Duy បានថ្លែងថា

          “អ្នកស្រី Chu Thu Phuong រៀនសូត្រនៅប្រទេសអាល្លឺម៉ង់ហើយយល់ដឹងជ្រាលជ្រៅអំពីវប្បធម៌និងអក្សរសាស្រ្តអាល្លឺម៉ង់។ មុននេះបានមានមនុស្សជាច្រើនបកប្រែកំណាព្យ Heine ហើយតែគេបកពីភាសាបារាំង។ រីឯអ្នកស្រី Chu Thu Phuong បកផ្ទាល់ពីភាសាអាល្លឺម៉ង់។ ខ្ញុំបានអានហើយសង្កេតឃើញថានោះគឺជាការបកប្រែដ៏ល្អ។ ក្រៅពីនោះការសំរួលបទកំណាព្យមួយចំនួនរបស់ Heinrich Heine សំរាប់ក្រុមចំរៀង Dong Kinh Co Nhac សំដែងនោះក៏ជាប្រការដ៏ចំលែកចំពោះខ្ញុំផងដែរ”។

        ស្ដីពីស្នាដៃរបស់ខ្លួន អ្នកស្រី Chu Thu Phuong ចែករំលែកថាអ្នកស្រីចូលចិត្តស្រលាញ់ការងារបកប្រែអក្សរសាស្រ្តអាល្លឺម៉ង់ទៅជាភាសាវៀតណាមណាស់។អ្នកស្រីចង់ដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាបច្ចុប្បន្នកាលនិងទៅអនាគតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ