Giang A Dia-យុវជន១នាក់ដែលថែរក្សារបរស្លដែក ប្រពៃណីនៅHong Ngai
BICH THUY -  
(VOV) /  
Vovworld-ក្នុងរយះពេលច្រើនឆ្នាំកន្លងមកនៅឃុំ Hong Ngai រោងស្លដែករបស់គ្រួសារ
បង Giang A Diaបញ្ចេញសូរស័ព្ទពិសេសជានិច្ច។នេះជាគ្រួសារតែមួយគត់ក្នុងឃុំដែល
នៅថែរក្សារបរដំដែកប្រពៃណី។បងGiang ADiaបានរៀនមុខរបរនេះពីលោកតានិង
ឪពុកកាលនៅតូច។ក្រោយពីបង្កើតគ្រួសារបងនៅបន្តមុខរបរនេះដដែល។នាគ្រា
ដំបូងគ្រាន់តែជាសកម្មភាពបន្ទាប់បន្សំក្រោយពីការធ្វើស្រែ។ចំពោះមុខតម្រូវការរបស់
អ្នកភូមិកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ បងបានខ្ចីប្រាក់១០លានដុងពីសាច់ញាតិដើម្បី
ពង្រីករោងស្លដែក។ទាញដោយគំរូរបស់បងDia អ្នកឃុំមួយចំនួនបានបញ្ជូនកូនចៅ
របស់ខ្លួនមករៀនវិជ្ជាជីវះ។បងGiang A Luអ្នកឃុំ១នាក់អោយដឹងថា៖ “ ខ្ញុំមានបំណង
ថា៖យុវជនក្នុងឃុំធ្វើតាមគំរូរបស់ បង Giang A Dia។ក្រោយ ពីបញ្ចប់ការសិក្សាពួកគាត់
អាចរៀន របរស្លដែក។ដូច្នេះ យុវជនមានការងារធ្វើផងនិងមានប្រាក់ចំណូលហើយរក្សា
បានរបរប្រពៃណីទៀតផង។ “
|
រោងស្លដែករបស់គ្រួសារបងGiang A Dia(រូបថតVOV) |
តាមបង Giang A Diaថា៖របស់របរនៅរោងស្លដែករួមមាន ទ្រនាប់ដែកឡស្លដែកម៉ាស៊ីន
កាត់ដែកថែប ញញួរនិងធ្យូងឈើជាដើម។ដើម្បីធ្វើបានកាំបិតនិងចបកាប់១ប្រការដំបូង
បង្អស់គឺកាត់ដែកហើយស្លក្នុងរយះពេល៣០នាទី។និងធ្វើឡើងវិញពី៧ដល់៨លើកទើប
បានចបកាប់១គ្រឿង។បន្ទាប់នោះកាំបិតនិងចបកាត់នឹងបានជ្រលក់ក្នុងទឹកអំបិល។បន្ទាប់មកទៀតគឺច្រុងកាំបិតនិងចបកាប់។មុននេះជនរួមជាតិ H’mongច្រុងឧបករន៍
ដោយថ្មដែលប្រមូលបាននៅប្រឡាយទឹកប៉ុន្តែសព្វថ្ងៃនេះច្រុងដោយម៉ាស៊ីន ។បង Giang
A Diaចែករំលែកថា៖“ ត្រូវគោរពដំណាក់កាលស្លកាំបិតនិងចបកាប់។មិនអាចលុបចោល
ដំណាក់កាលណា១ឡើយ។ម្លោះហើយកាំបិតនិងចបកាប់របស់ជនជាតិ H’mongមាន
គុណភាពខ្ពស់ជាពិសេស។ “
ក្នុង១ថ្ងៃបង Giang A Diaធ្វើបានកាំបិតពី១ដល់២ប៉ុណ្ណោះ។អ្នកឈ្មួញជាច្រើននាក់នៅ
ផ្សារស្រុក Bac Yenបានបញ្ជាទិញទំនិញរបស់បង។បងសប្បាយរីករាយយ៉ាងក្រៃលែង
ដោយបានបំរើអ្នកភូមិស្តាររបរប្រពៃណីឡើងវិញព្រមទាំងបង្កើតការងារធ្វើសំរាប់យុវជន
ក្នុងភូមិឃុំទៀតផង។បង Giang A Diaចែករំលែកទៀតថា៖“ ក្នុងភូមិខ្ញុំពុំមានមនុស្សណា
ដែលចេះរបរដំដែកទៀតទេ។ខ្ញុំមានបំណងបណ្តុះបណ្តាលមុខរបរជាប្រពៃណីរបស់
ជនជាតិខ្លួនសំរាប់យុវជនក្នុងភូមិ។ “
របរដំដែកជាប្រពៃណីរបស់ជនជាតិH’mongទាមទារអោយមានគំនិតច្នៃប្រដិតនិងការ
ប៉ិនប្រសព។រាល់កិច្ចការរបស់បង Giang A Diaបានរួមចំណែកយ៉ាសកម្មក្នុងការថែរក្សា
របរដំដែក-ជាបេតិកភ័ណ្ឌប្រពៃណី១របស់ជនរួមជាតិH’Mong៕
:
BICH THUY
-VOV