Ho Thi Phi-គំរូភ្លឺចិញ្ចាច១ក្នុងចលនាសន្សំសំចៃ តាមពាក្យទូន្មានលោកអ៊ំហូ

Vovworld-ក្នុងថានះជា ប្រធានសាខាសមាគមនារីភូមិ  លោកស្រីHo ThiPhi ជានិច្ចកាល
ផ្សារភ្ជាប់ជាមួយការងារ សមាគមនារី។លោកស្រីឈានទៅមុខក្នុងសកម្មភាពចលនា
របស់សមាគម។លោកស្រី នៅលើកទឹកចិត្តបងប្អូនៗនារីជួយជ្រោមជ្រែងរៀនសូត្រ
និងធ្វើតាមសិលធម៏លោកប្រធានហូជីមិញតាមទង្វើជាក់ស្តែងដូចជា៖សន្សំសំចៃអគ្គិសនី​​ 
ទឹកស្អាត​និងសន្សំសំចៃក្នុងចំណាយជាប្រចាំថ្ងៃទៀតផង។លោកស្រីបាបង្កើតសាខានារី
អនុវត្តការសន្សំសំចៃតាមពាក្យទូន្មានរបស់លោកអ៊ំហូដោយមានការចូលរួមរបស់បងប្អូនៗ
នារីជិត២០០នាក់។លោកស្រីចែករំលែកថា៖“   ដំបូងបង្អស់ខ្ញុំរៀនសូត្រនិង អនុវត្តការសន្សំ
សំចៃ។ បងប្អូនៗនឹងធ្វើតាម។ ដូច្នេះខ្ញុំងាយផ្សព្វផ្សាយនិងផ្តល់មកនូវប្រសិទ្ឋភាពខ្ពស់
ណាស់។   “

ក្នុងដំណើរចូលរួមការងារសមាគមនារី  លោកស្រីHo Thi Phi ជានិច្ចកាលផ្តោតសំខាន់លើ
ស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមក។លោកស្រីចលនាសមាជិកាម្នាក់ៗសន្សំសំចៃប្រាក់
ចំនួន៥ពាន់ដុង/១ថ្ងៃ។ចំនួនប្រាក់នេះនឹងបានរួមវិភាគក្នុងមូលនិធិសន្សំសំចៃតាមពាក្យ
ទូន្មានលោកអ៊ំហូដើម្បីជួយបងប្អូនៗនារីនាគ្រាអាសន្ន។ក្នុងឆ្នាំ២០១២កន្លងទៅមូលនិធិនេះ
ទទួលបានប្រាក់ជិត២០លានដុង។ក្រៅពីការកសាង មូលនិធិសន្សំសំចៃតាមពាក្យទូន្មាន
លោកអ៊ំហូ លោកស្រីPhi នៅចលនាបងប្អូនៗចូលរួមវិភាគទានជាអង្ករចំនួន២៥០ក្រាម
ចូលក្នុងពាងមេត្តាធម៏សំដៅជួយឧបត្ថម្ភបណ្តាសមាជិកា​ក្រីក្រជួបការលំបាក។អាស្រ័យ
ហេតុនេះកាលពិឆ្នាំ២០០៩មកនារីក្រីក្រចំនួន៨០នាក់ក្នុងភូមិត្រូវបានទទួលការជួយ
ឧបត្ថម្ភជាអង្ករចំនួន៨០០គីឡូក្រាម។បងស្រី Nguyen Thi Muoi ប្រធានសមាគមនារីឃុំ
Binh Tan ស្រុកHam Thuan Namខេត្តBinh Thuan​​ អោយដឹងថា៖“ សាខាសមាគមនារីភូមិ 
 Binh Nhon ធ្វើសកម្មភាពដ៍ល្អណាស់ជាពិសេស លោកស្រីHo Thi Phiប្រធានសាខា
សមាគម។ក្នុងច្រើនឆ្នាំកន្លងមក លោកស្រីPhiជានិច្ចកាលចលនាបងប្អូនៗក្នុងសាខា
សមាគមរៀនសូត្របណ្តាសារាចរណ៍និងសេចក្តីសំរេចចិត្តរបស់បក្សនិងរៀនសូត្រធ្វើតាម
គំរូសិលធម៏លោកប្រធានហូជីមិញទៀតផង។អាស្រ័យដោយមានទឹកចិត្តក្លៀវក្លានិង
សកម្មរបស់ លោកស្រីPhi នោះ សាខាសមាគមនារីភូមិ  Binh Nhonបង្កើតបានពាងអង្ករ
មេត្តាធម៏ចំនួន២ដើម្បីជួយឧបត្ថម្ភជនចាស់ជរានិងជនក្រីក្រ។ល។“

ចំពោះលោកស្រីHo Thi Phiគឺការរៀនសូត្រនិងធ្វើតាមគំរូសិលធម៏លោកប្រធានហូជីមិញ
បានស៊ីជំរៅក្នុងជំរៅចិត្ត។ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៏លោកប្រធានហូជីមិញ
គឺសំដៅបំពេញបន្ថែមនិងអនុវ​ត្តក្នុងកិច្ចការនិងក្លាយទៅជាជនមានប្រយោជន៍សំរាប់
សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ