Huynh Ri - អ្នកជួសជុលសាលាភូមិនិងវត្តបុរាណនៅខេត្ត Quang Nam

(VOVWORLD) -ភូមិរបរជាងឈើ Kim Bong ឃុំ Cam Kim ក្រុងHoi An ស្ថិតនៅមាត់ទន្លេ Thu Bon ត្រូវបានបង្កើតឡើងមុននេះ៥០០ ឆ្នាំ ។  ក្នុងចំណោមមនុស្សមានគុណថែរក្សមុខរបរជាងឈើប្រពៃណីរបស់ភូមិនេះគឺត្រូវនិយាយដល់សិប្បករ Huynh Ri។ លោកជាអ្នកល្បីឈ្មោះទៅដោយការជួសជុលឡើងវិញនូវសាលាភូមិនិងវត្តបុរាណនៅខេត្ត Quang Nam ភាគកណ្ដាល វៀតណាម។

ភូមិរបរជាងឈើ Kim Bong ឃុំ Cam Kim ក្រុងHoi An ស្ថិតនៅមាត់ទន្លេ Thu Bon ត្រូវបានបង្កើតឡើងមុននេះ៥០០ឆ្នាំ។ ក្នុងចំណោមមនុស្សមានគុណថែរក្សមុខរបរជាងឈើប្រពៃណីរបស់ភូមិនេះគឺត្រូវនិយាយដល់សិប្បករ Huynh Ri។ លោកជាអ្នកល្បីឈ្មោះទៅដោយការជួសជុលឡើងវិញនូវសាលាភូមិនិងវត្តបុរាណនៅខេត្ត Quang Nam ភាគកណ្ដាលវៀត ណាម។ 

        របរជាងឈើ Kim Bong បានកកើតឡើងនាចុងសតវត្សទី១៥ហើយដល់សតវត្សទី១៨ គឺរបរនេះអភិវឌ្ឍន៍យ៉ាងខ្លាំង។ សិប្បករជាច្រើននាក់នៅភូមិរបរជាងឈើ Kim Bong នាគ្រានោះបានរួមចំណែកទៅក្នុងការកសាងឡើងសំណង់ស្ថាបត្យកម្មនានានៅទីក្រុងបុរាណ Hoi An ខេត្ត Quang Nam។ ភាពប៉ិនប្រសប់នៃក្រុមជាងឈើភូមិ Kim Bong បានបង្ហាញច្បាស់តាម រយៈក្បូរក្បាច់រូបចំលាក់ដ៏ប្រណិតនៅលើផ្ទះបុរាណ វត្តអារាមនិងអាគារសហគមន៍នៅក្រុង Hoi An។

        លោក Huynh Ri ជាអ្នកបន្តវេនជំនាន់ទី១២ននៃត្រកូល Huynh ហើយជាក្មួយរបស់តា Huynh Kim Dai ដែលត្រូវបានស្ដេច Nguyen ជ្រើសតាំងជាប្រធានក្រុមជាងជូសជុលផ្ទះសំបែងនៅក្រុងបុរាណ Hoi An។

Huynh Ri - អ្នកជួសជុលសាលាភូមិនិងវត្តបុរាណនៅខេត្ត Quang Nam - ảnh 1សិប្បករ Huynh Ri 

        ដោយមានការជក់ចិត្តនឹងការសិក្សាស្រាវជ្រាវក្បូរក្បាច់នៅវត្តអារាមក្នុងទីក្រុង Hoi An លោក Huynh Ri បានខិតខំធ្វើការជួសជុលបណ្ដាសាលាភូមិនិងវត្តដែលមានក្បូរក្បាច់ស្អាតប្រណិត។ នាឆ្នាំ១៩៩២ លោកបានស្ដារឡើងវិញដូចភាពដើមនូវរូបចម្លាក់ជាច្រើនដែលរងការ ខូចខាតនៅអាគារសហគមន៍ Ngu Bang។ ការងារជួសជុលនេះត្រូវបានក្រុមផលិតភាពយន្ត ជប៉ុនមួយមកថតហើយយកទៅចាក់ផ្សាយនៅប្រទេសជប៉ុន។ លោក Huynh Ri បានថ្លែងថា

        “ដើម្បីស្ដារឡើងវិញនូវរូបចម្លាក់ឲ្យដូចភាពដើមគឺខ្ញុំត្រូវសិក្សាស្រាវជា្រវយ៉ាងហ្មត់ចត់។ ខ្ញុំបានជួសជុលនិងស្ដារឡើងវិញវត្តអារាមនិងសាលាភូមិជាច្រើននៅក្នុងខេត្ត Quang Nam និងតំបន់មួយចំនួនទៀត។ កាលពីឆ្នាំ១៩៩៥ខ្ញុំក៏បានជួសជុលអាគារមួយកន្លែងរបស់ស្ដេច Minh Mang នៅក្នុងបរិវេណវត្ត Tam Thai ផងដែរ ”។

        នៅក្នុងឆាកជីវិតខ្លួន សិប្បករ Huynh Ri បានចូលរួមការជួសជុលនិងស្ដារសំណង់ស្ថាបត្យកម្ម វប្បធម៌ដ៏មានតំលៃជាច្រើនកន្លែង។ នោះគឺអាគារបួងសួង Ngoc Giang  វត្ត  Tam Thai នៅក្រុង Da Nang   សាលាភូមិ Thanh Quyt   បដិមា Bac De នៅវត្ត Cau ខេត្ត  Quang Nam ជាដើម។ ជាពិសេសសិប្បករ Huynh Ri បានកែច្នៃគំរូនៃវត្ត Cau នៅក្រុង Hoi An ក្នុងមាត្រដ្ឋាន២០/១០០០ ជាកាដូជូនបណ្ដាថ្នាក់ដឹកនាំជប៉ុនក្នុងទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីខែមិថុនាកន្លងទៅនេះ។ ក្រៅពីការឆ្លាក់រូប ជួសជុលកេរដំណែលបុរាណនានា  លោក Huynh Ri នៅបង្រៀនរបរបជាងឈើជូនយុវជនចំនួន១០០នាក់នៅឃុំ Cam Kim ទៀតផង។ ប្រការនេះបានជួយឲ្យភូមិរបរជាងឈើ Kim Bongរស់រានមានជីវិតឡើងវិញហើយទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាភូមិ។ អ្នកស្រី Truong Thi Le ជាពលរដ្ឋមួយរូបនៅក្នុងភូមិបានឲ្យដឹងថា

  “ខ្ញុំមានមោទនភាពណាស់ ប្រសិនបើគ្មានសិប្បករ Huynh Ri នោះគឺនឹងគ្មានភូមិរបរនេះទេ។ លោកជក់ចិត្តនឹងការងារយ៉ាងខ្លាំង។ ពេលព្រឹកព្រលឹមលោកទៅកាន់រោងជាងមុន គេហើយទៅផ្ទះពេលល្ងាចក្រោយគេបង្អស់។ លោកធ្វើការក្នុងរយៈពេលមួយថ្ងៃស្មើនឹងគេធ្វើក្នុងរយៈ២ថ្ងៃ”។

        ដោយមានស្នាដៃជាច្រើនក្នុងការជួសជុលសំណង់បុរាណនិងក្នុងការស្ដាររបរជាងឈើប្រពៃណី លោក Huynh Ri ត្រូវបានរដ្ឋប្រសិទិ្ធនាមជាសិប្បករលើវិស័យសិប្បម្មវិចិត្រសិល្បៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ