K’So អ្នកនាំមកជីវភាពរស់នៅថ្មីជូនសហគមន៍

VOVWORLD_រដូវផ្ការីកបានមកដល់ជាមួយជនរួមជាតិជនជាតិ Ma នៅភូមិ​ 
B’Dong ឃុំQuang Khe ស្រុកDac G’long ខេត្តDac Nong។​ នៅពេលជួបជុំគ្នា បងប្អូន
ក្នុងភូមិតែង​តែជជែកអំពីលោក K’So ជាកសិករបង្កបង្កើនផលពូកែមួយរូបហើយ
ត្រៀមខ្លួន​ជានិច្ច​ជួយអ្នកភូមិធ្វើការរកស៊ី​អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

        B’Dong ជាឃុំជួបការលំបាកជាពិសេសដែលមានប្រជាជនចំនួនជាង១០០០
នាក់ជាជនជាតិខុសពីគ្នាចំនួន៨។ មេភូមិ B’Dong គឺលោក K’So​ ជនជាតិ Ma ជាគំរូ
ហ៊ាន​គិត​ហ៊ានធ្វើ ឈានមុខគេក្នុងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបានក្លាយទៅជា
សេដ្ឋីស្រុកស្រែ។ 

        មុននេះគ្រួសារលោក K’So​​ក្រីក្រណាស់ដោយមានកូនច្រើនបានជាលោក​មិន​
ហ៊ាន​គិតដល់ការឈានទៅធ្វើមានធ្វើបានទេ។ ​នាឆ្នាំ២០០៨ដោយបានធនាគារ​
គោល​នយោបាយសង្គមជួយឧបត្ថម្ភឲ្យខ្ចីប្រាក់ចំនួន១០លានដុង លោក K’So​ បាន
ទិញគោ​ញីចំនួន៦ក្បាល។ ក្នុងអំឡុងពេល១ឆ្នាំដំបូងហ្វូងគោរបស់លោកកើតបន្ថែម
កូនគោចំនួន៦ក្បាលហើយពង្រីកជាបន្តបន្ទាប់ជាប្រចាំឆ្នាំ។ នាបច្ចុប្បន្ននេះ 
កសិដ្ឋានរបស់លោកមានគោ៤០ក្បាលក្នុងនោះមានមេគោចំនួន៣០ក្បាល។ ជា
រៀងរាល់ឆ្នាំមេគោទាំងនេះកើតកូនបានចំនួន២០ក្បាល។ផាត់ចំណាយនានាគ្រួសារ
លោករកបានប្រាក់ចំណូលជាង៤០០លានដុងក្នុងមួយឆ្នាំ។ ជីវភាពរស់នៅរបស់
គ្រួសារលោកត្រូវបានលើកស្ទួយជាលំដាប់។ លោកកសាងបានផ្ទះថ្ម និងទិញ
បន្ថែមប្រដាប់ប្រដាប្រើប្រាស់ថ្មីៗ។ ក្នុងចំនោមកូន៧នាក់របស់លោកគឺមាន៤នាក់
បានកសាងគ្រួសារនិងមានគេហដ្ឋានរៀងៗខ្លួន ​រីឯ៣នាក់ទៀតកំពុងរៀនសូត្រនៅ
សាលា។ ស្ដីពីការធ្វើសេដ្ឋកិច្ចគ្រួសារ លោក K’Soបានឲ្យដឹងថា

   “ មុននេះគ្រួសារខ្ញុំដាំកាហ្វេលើផ្ទៃដី៣,៥ហិកតា ចិញ្ចឹមគោ ហើយដាំបន្ថែម
ពោត​និង ដំណាំរយៈពេលខ្លីគឺសណ្ដែក។គ្រួសារខ្ញុំចិញ្ចឹមគោចំនួន៣០ក្បាលដោយ
ប្រើលាមកគោធ្វើជីដាក់ឲ្យដំណាំដើម្បីកាត់បន្ថយប្រាក់ចំណាយ។ គ្រួសារខ្ញុំតែង
តែរៀនបទ​ពិសោធន៍និងបច្ចេកទេសកសិកម្មព្រមទាំងចូលរួមវគ្គហ្វឹកហ្វឺនពីរូប
សណ្ឋានផ្សេងៗ​ដើម្បីយកចំណេះវិជ្ជាមកអនុវត្តនៅកសិដ្ឋាននៃគ្រួសារ។ ចាប់តាំង
ពីពេលអនុវត្ត​វិទ្យាសាស្រ្តនិងបច្ចេកទេសមកទិន្នផលបង្កបង្កើនផលបានកើនឡើង
យ៉ាងខ្លាំង”។

K’So អ្នកនាំមកជីវភាពរស់នៅថ្មីជូនសហគមន៍ - ảnh 1
ក្នុងឋានៈមេភូមិ លោក K’So បានស្នើរឲ្យឃុំ Quang Kheបង្កើតសហករចិញ្ចឹមគោ បើកវគ្គហ្វឹកហាត់វិធីចិញ្ចឹមគោសំរាប់ប្រជាកសិករផ្លាស់ប្ដូរបទពិសោធន៍ថែទាំបង្ការោគឲ្យសត្វគោសំដៅនាំមកប្រសិទ្ធិភាពខ្ពស់ជាង។


        ក្នុងរយៈពេលកន្លងទៅនេះដោយសារមានកិត្យានុភាព មេភូមិ B’Dong លោក
 K’So​បានធ្វើល្អនូវការងារឃោសនា ចលនាប្រជាជនអនុវត្តគោលនយោបាយរបស់
បក្សនិងរដ្ឋ ព្រមទាំងបោះបង់ចោលនូវទំនៀមទំលាប់ចាស់ដែលលែងមាន
អត្ថប្រយោជន៍ទៀត។ លោកក៏ជួយអ្នកភូមិអំពីដើមទុននិងរបៀបរកស៊ីពង្រីក
ផលិតម្មកសិកម្មផងដែរ។ លោក K’So បានថ្លែងថា

       “ ខ្ញុំតែងតែលើកទឹកចិត្តនិងជួយឧបត្ថម្ភប្រជាពលរដ្ឋក្នុងភូមិ។ ចំពោះគ្រួសារ​
ក្រី​ក្រ​​ខ្ញុំ​ឲ្យ​គោ។ ឆ្នាំទៅមិញខ្ញុំផ្ដល់គោជូនគ្រួសារមួយ និងលក់គោក្នុងតំលៃថោកឲ្យ
២​គ្រួសារ​ផ្សេងទៀតដើម្បីគេអភិវឌ្ឍសេដ្ឋកិច្ចបានយូរអង្វែង។ទន្ទឹមនេះខ្ញុំក៏ចលនា​
បង​ប្អូន​​ធ្វើការរកស៊ី ដាំដុះថែទាំដំណាំកាហ្វេត្រឹមត្រូវតាមបច្ចេកទេសផងដែរ”។

        ក្នុងឋានៈមេភូមិ លោក K’So បានស្នើរឲ្យឃុំ Quang Kheបង្កើតសហករចិញ្ចឹម
គោ ​បើកវគ្គហ្វឹកហាត់វិធីចិញ្ចឹមគោសំរាប់ប្រជាកសិករផ្លាស់ប្ដូរបទពិសោធន៍ថែទាំ
បង្ការោគឲ្យសត្វគោសំដៅនាំមកប្រសិទ្ធិភាពខ្ពស់ជាង។ ស្ដីពីបញ្ហានេះ ប្រធាន
គណកម្មាធិការប្រជាជនឃុំ Quang Khe​ស្រុកDac G’long ខេត្តDac Nong លោក
Nguyen Huu Kien​បានឲ្យ​ដឹង​ថា

       “ គ្រួសារលោក K’Soបានមានការខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងផលិតកម្មក​សិកម្ម
​ហើយ​ធ្វើការរកស៊ីប្រកបដោយប្រសិទ្ធិភាពខ្ពស់។ក្រៅពីនេះលោកបានចលនា​
ប្រជាជនក្នុងភូមិជំរុញការងារបង្កបង្កើនផល។ ជាក់ស្ដែងគឺហ្វូងគោនៅក្នុងភូមិ
 B’Dong​ឥឡូវមានរាប់រយក្បាល ហើយចំការកាហ្វេនានាក៏ផ្ដល់ទិន្នផលយ៉ាងខ្ពស់
ដែរ”។

        ក្នុងឆ្នាំ២០១៦នេះគ្រួសារលោក K’Soគ្រោងនឹងទិញដីបន្ថែមជិតកន្លះហិកតា
​សំ​រាប់​​ដាំ​ម្រេចនិងចិញ្ចឹមគោកាត់ពូជ។ គ្រប់ពេលវេលា លោកសុំឲ្យបងប្អូន​ក្នុងភូមិ
រួម​គ្នា​រៀនបទពិសោធន៍រកស៊ីដើម្បីគ្រួសារទាំងអស់គ្នាកាត់បន្ថយភាពក្រីក្រនិង
ឈានឡើងធ្វើមានធ្វើបាន៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ