Lam Van Bang -អតីតយុទ្ឋជនគំរូ១រូប.
Bui Hang -  
(VOVWORLD) /  
|
លោកLam Van Bang(រូបថត អិនធឺណែត) |
Vovworld-Lam Van Bangចូលកងទ័ពនាឆ្នាំ១៩៦៥។គាត់រងរបួសធ្ងន់ត្រូវខ្មាំងសត្រូវ
ចាប់ឃុំខ្លួននៅពន្ឋនាគារPhu Quoc។នាឆ្នាំ១៩៧៣ក្រោយពីចាកចេញពី ជួរទ័ពគាត់
ធ្វើការក្នុងផ្នែកគមនាគមន៍និងដឹកជញ្ជូន។នាគ្រាដំបូងLam Van Bangមានបំណងតែ
១គឺបង្កើតបរិយកាស១សំដៅទទួលបានកម្មវត្ថុចំណាស់របស់បណ្តាយុទ្ឋមិត្ត។នាឆ្នាំ
១៩៩៥គាត់បានលៃទុកផ្ទៃដីចម្ការរបស់គ្រួសារប្រមាណ២០០០ម៉ែត្រក្រឡាដើម្បី
ដាក់បង្ហាញវត្ថុសង្រ្គាម។ដោយឃើញទង្វើដ៍មានអត្ថន័យរបស់លោកLam Van Bang
រដ្ឋអំណាចតំបន់បានជួយឧបត្ថម្ភគាត់បើកសារមន្ទី១កន្លែង។ដល់ឆ្នាំ២០០៦សារមន្ទី
ស្តីពីយុទ្ឋជនបដិវត្តន៍ចាប់ឃុំខ្លួនដោយខ្មាំងសត្រូវត្រូវបានបង្កើតឡើង។នេះគឺជា
សារមន្ទីឯកជន១ក្នុងចំណោមសារមន្ទីឯកជនដំបូងនៅវៀតណាម។គិតរហូតមក
ដល់ពេលនេះវត្ថុដ៍មានតំលៃជាង៤ពាន់មុខត្រូវបានថែរក្សានៅទីនេះ។លោកLam
Van Bangចែករំលែកថា៖“ យើងខ្ញុំជាបណ្តយុវជនដែលបានកើតនិងធំក្តីឡើងនៅ
ពេលដែលប្រទេសជាតិមានសង្រ្គាម។ខ្ញុំនិងបណ្តាយុទ្ឋមិត្តចេញទៅប្រយុទ្ឋនៅភាគ
ខាងត្បូង។ខ្ញុំបានសង្កេតឃើញដោយផ្ទាល់ភ្នែពលីកម្ម របស់យុទ្ឋមិត្ត ហើយយុទ្ឋមិត្ត
ជាច្រើននាក់ទៀតត្រូវចាប់ឃុំខ្លួន។រូបភាពទាំងនេះដិតដាមក្នុងអារម្មណ៍ខ្ញុំអស់១ជីវិត
។កាលពីឆ្នាំ១៩៨៥ដល់ឆ្នាំ២០០៤ខ្ញុំបានមកដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេសដើម្បី
ប្រមូលរូបថតនិងវត្ថុមកដាក់បង្ហាញ។សារមន្ទីនេះបានក្លាយទៅជាអាស័យដ្ឋាន១
ដែលថែរក្សាប្រពៃណីបដិវត្តន៍សំរាប់ជំនាន់វ័យក្មេង។“
|
សារមន្ទីរបស់អតីតយុទ្ឋជនLam Van Bang (រូបថត អិនធឺណែត)។ |
ស្តីពីសកម្មភាពនៃសារមន្ទីលោកPhung Van Thao ប្រធានសមាគមអតីតយុទ្ឋជនស្រុក
Phu Xuyenបានអោយដឹងថា៖“ សារមន្ទីបានទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ
ជាច្រើនមកទស្សនា ។កៅពីការការងារឃោសនានៅសារមន្ទីលោកBang នៅរៀបចំ
ការតាំងពិព័ណ៌នៅសាលារៀននានា ។គាត់សហការជាមួយសមាគមអតីតយុទ្ឋជន
រៀបចំការជួបមុខរវាងអតីតយុទ្ឋជនជាមួយយុវជនទៀតផង។“
ទោះបីជាមានអាយុ៧២ឆ្នាំនិងមានការលំបាកក្នុងដើរហើរទៅវិញទៅមកក្តីប៉ុន្តែលោក
Lam Van Bang បន្តបង្កើនការប្រមូលសំរាប់សារមន្ទីដដែល។នេះគឺជាការតបស្នងសង
គុណចំពោះបណ្តាយុទ្ឋមិត្តនិងផ្ទេសេចក្តីស្នេហារជាតិដល់ជំនាន់វ័យក្មេង៕
Bui Hang
-VOVWORLD