Le Duc Giap -ជន១រូបដែលបានបង្កើតដើមឈើមានផ្លែ ៥ប្រភេទ។
HONG BAC-KIM THANH -  
(VOV) /  
Vovworld-លោក Le Duc Giap ទទួលជោគជ័យក្នុងការបង្កើតចម្ការ ដើមឈើមានផ្លែ
៥ប្រភេទ។នេះជាសមិទ្ឋិផលទទួលបានក្រោយរយះពេល១០ឆ្នាំព្យាយាមធ្វើការ។ប្រជាកសិកររូបនេះសង្កេតឃើញថា៖ដើមក្រូចថ្លុងជាដើមឈើដែលមានលទ្ឋភាពផ្សាំ
ជាមួយដើមហូបផ្លែឈើដទៃដូចជាដើមក្រូចពោធិ៍សាត់-ក្រូចឃ្វិច-ក្រូចឆ្មារជាដើម។ហេតុដូចច្នេះលោកបានសម្រេចបង្កើត ដើមឈើមានផ្លែ៥ប្រភេទដើម្បីដាក់លើតុ
សក្ការបូជីដូនជីតាក្នុងបុណ្យតេត។ លោក Le Duc Giap ចែករំលែកថា៖“ក្រោយរយះ
ច្រើនឆ្នាំប្រើបច្ចេកទេសផ្សាំម៉ែក ខ្ញុំរំពឹងគិតថា៖ត្រូវតែបង្កើតបាន ដើមឈើមានផ្លែ
៥ប្រភេទ។ទី១គឺវាឆ្លើយតបតម្រូវការ ខាងស្មារតីរបស់ប្រជាជនវៀតណាមក្នុងឱកាស
បុណ្យចូលឆ្នាំថ្មី។ពីព្រោះថាគេជានិច្ចកាលរៀបចំស្ពក ផ្លែឈើ៥ប្រភេទដើមដូចជា
ដង្វាយលើតុសក្ការបូជាជីដូនជីតា ។ទី២គឺ ខ្ញុំមានបំណងសរអោយឃើញថា៖ ដោយការ
ជក់ចិត្តនិងថ្វីដៃប៊ិនប្រសប់របស់ខ្លួនប្រជាកសិករវៀតណាមទាំងឡាយអាចធ្វើបាន
អ្វីៗដែលពួកគេចង់។ “
|
ដើមឈើមានផ្លែ ៥ប្រភេទ(រូបថតVOV) |
ដើម្បីធ្វើឲ្យដើមឈើមានផ្លែ៥ប្រភេទទុំចំឱកាសបុណ្យតេត កាលពីខែទី១តាមច័ន្ទគតិ
លោក Le Duc Giapព្យាយាមថែទាំដើមឈើទាំងនេះយ៉ាងម៉តចត់។ដល់ខែទី៤តាមច័ន្ទ
គតិលោកចាប់ផ្តើមផ្សាំម៉ែកក្រូចថ្លុងហើយក្រូចពោធិ៍សាត់ ក្រូចឆ្មារក្នុងរយះពេល២ខែ
ជាបន្ត។នាខែទី៨គឺផ្សាំម៉ែក ក្រូចឃ្វិចនិង ក្រូចដៃព្រះក្រោយច្រើនលើកទទួលបរាជ័យ
ដល់ឆ្នាំ២០០៩លោក Le Duc Giapបានទទួលជោគជ័យក្នុងការបង្កើត ដើមឈើមាន
ផ្លែ៥ប្រភេទ។ដើមឈើទាំងនេះចេញព្រមគ្នាផ្លែលឿង ស្លឹកខៀវស្រងាត់ ខ្នែងខ្ចី និង
ផ្កាស។នេះជាសញ្ញាដែលនាំមកនូវសំណាងក្នុងឆ្នាំថ្មីនិងគួរឲ្យទាក់ទាញសំរាប់អតិថិជន។
ក្នុងបុណ្យតេតមមីរឆស័ក២០១៤នេះគ្រួសារលោកLe Duc Giapដាំបានដើមឈើមាន
ផ្លែ៥ប្រភេទចំនួន១០០ដើម។ដើមឈើនិមួយៗមានតម្លៃចន្លោះពី៧ដល់៨លានដុង។នេះជាឆ្នាំទី២ហើយដែលបង Nguyen Xuan Phongនៅស្រុក Bao Thang ខែត្រLao Cai
ភាគខាងជើងវៀតណាមបានជ្រើសទិញដើមឈើមានផ្លែ៥ប្រភេទមកលេងក្នុងឱកាស
បុណ្យតេត។ដើមឈើនេះទាក់ទាញការយកចិត្តទុកដាក់ពីបណ្តាជនដែលមកគ្រួសារ
ជូនពរឆ្នាំថ្មី។ក្នុងឱកាសឆ្នាំថ្មី២០១៤នេះបង Phongបានទិញដើមឈើមានផ្លែ៥ប្រភេទ
មកលេងនិងជូនញាតិសណ្តាន។បងចែករំលែកថា៖“ ពេលទៅទស្សនាចម្ការដើមឈើខ្ញុំឃើញកោតសរសើរកោសល្យរបស់លោកGiap ណាស់។លោកទទួលជោគជ័យក្នុង
ការផ្សាំដើមឈើ១មានផ្លែ៥ប្រភេទដែលទុំព្រមៗគ្នានៅបុណ្យតេត។ឆ្នាំនេះក្រៅពីផ្កា
ម៉ាក់ខៃនិងដើមក្រូចឃ្វិចខ្ញុំនៅទិញដើមឈើ១មានផ្លែ៥ប្រភេទ មកលេងពីព្រោះថាវានាំ
មកនូវសំណាងសំរាប់គ្រួសារ។ “
|
លោក Le Duc Giap ចែករំលែកបទពិសោធន៍ជាមួយអ្នកលក់(រូបថតVOV) |
លោក Le Duc Giapជាជនតែមួយគតនៅក្នុងតំបន់ដែលទទួលបានជោគជ័យក្នុងការដាំ ដើមឈើ១មានផ្លែ៥ប្រភេទ។នៅក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការចាយបានហួស តម្រូវការ។
លោក Le Duc Giapអោយដឹងថា៖“ នាបច្ចុប្បន្ននេះតំបន់កំពុងជំរុញខ្លាំងចលនាកសាង
ជនបទថ្មី។ខ្ញុំជានិច្ចកាលមានបំណងបង្កើនប្រសិទ្ឋភាពសេដ្ឋកិច្ចនៃចម្ការនានាថែមទៀត។ មុននេះបណ្តា គ្រួសារមានវាលស្រែចម្ការមិនជាប់គ្នាទេ។តែឥឡូវគេកសាង វាលស្រែ
ចម្ការធំៗ។ប្រការនាំមកនូវប្រសិទ្ឋភាពសេដ្ឋកិច្ចខ្ពស់ជាងកើនពី៥ដលើ៦ដងបើប្រៀនឹង
ការដាំស្រូវ។ ខ្ញុំត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រជាកសិករដែលចង់រៀនបច្ចេកទេសក្នុង
ការបង្កើត ដើមឈើ១មានផ្លែ៥ប្រភេទ។ “
នាឆ្នាំ២០១២ លោក Le Duc Giapត្រូវបានប្រសិទ្ឋិនាមជាពលរដ្ឋឆ្នើមនៃរដ្ឋធានីហាណូយ
ដោយសារធ្វើមានសំរាប់គ្រួសារនិងជួយអ្នកតំបន់បង្កើនប្រាក់ចំណូលទៀតផង។ដើម
ឈើបង្កើតដោយ លោក Le Duc Giapបានរួមចំណែកលំអរបុណ្យតេតប្រពៃណីរបស់
ប្រជាជនវៀតណាមថែមទៀត៕
HONG BAC-KIM THANH
-VOV