Nguyen Hong Ha-យុវជនពិការ១រូបធ្វើម្ចាស់

Vovworld-ក្រោយរយះពេល១២ឆ្នាំសិក្សានៅសាលារៀនបថមសិក្សាអនុវិទ្យាល័យ
និងវិទ្យាល័យ  នាឆ្នាំ២០០០Nguyen HongHaប្រឡងជាប់ចូលមហាវិទ្យាល័យភាសា
បរទេសហាណូយ។បងមានសុប៉ិនសាម័ញ្ញ១គឺ៖សិក្សាដើម្បីក្លាយទៅជាជនមាន
ផលប្រយោធន៍ សំរាប់សង្គម  ។និងបងបានធ្វើអស់ពីកំលាំងកាយចិត្ត​ដើម្បីឈាន
ទៅមុខក្នុងជីវភាពរស់នៅ។ក្រោយពីបញ្ចប់សញ្ញាប័តនាឆ្នាំ២០០៤  បងចូលធ្វើការ
នៅអង្គភាពអាជីវកម្មផលិតកម្មអាជីវកម្មចម្រុះរបស់ជនពិការនៅខេត្ត Thai Binh
ភាគខាងជើងវៀតណាម។១ឆ្នាំក្រោយនោះ  Nguyen Hong Haជានិច្ចកាលខ្វល់ខ្វាយ
ជាមួយគំនិតថា៖នឹងធ្វើអ្វីដើម្បីជួយឧបត្ថម្ភជនពិការមានការងារធ្វើ។បងចែករំលែក
ថា៖ “ ខ្ញុំឃើញថា៖ត្រូវធ្វើប្រការជាច្រើនថែមទៀត ដើម្បី ជួយឧបត្ថម្ភជនពិការ ។
ខ្ញុំមានបំណងថា៖ជនពិការផ្សេងៗមានជំនឿជាក់ទៅខ្លួនឯង​ឆ្លងកាត់លើការលំបាក
ដើម្បីអនុវត្តសុប៉ិនរបស់ខ្លួន និងសម្របខ្លួនជាមួយសហគមន៍“។

                   

Nguyen Hong Ha-យុវជនពិការ១រូបធ្វើម្ចាស់ - ảnh 1
Nguyen Hong Haនិងបណ្តាកុមារពិការ(រូបថត​ VOV)

នាឆ្នាំ២០០៥​ដោយសារមានការជួយឧបត្ថម្ភរបស់គ្រួសារ​   Nguyen HongHaបានបើក
រោងសិប្បកម្មកាត់ដេរសំលៀកបំពាក់សំរាប់នាំចេញ។បណ្តាជនក្រីក្រ ជាពិសេសជន
ពិការត្រូវបានជ្រើសមកធ្វើការ។នាយកវ័យក្មេងនេះបានរិះរកនិងបើកទូលាយទំនាក់
ទំនងសហប្រតិបត្តិការជាមួយបណ្តាដៃគូធំៗមានសក្តានុភាពដោយឥតឈប់ឈរ។បណ្តាផលិតផលនៃក្រុមហ៊ុនចម្កាត់ Nguyen HongHaជានិច្ចកាលបំពេញបានសំណូមពរ
រប់សដៃគូនិងទីផ្សារ។
ក្រុមហ៊ុនបង្កើតការងារធ្វើសំរាប់ពលករជាង៤០នាក់ក្នុងនោះជាងពាក់កណ្តាលជាជន
ពិការ។ចំណូលគិតជាមធ្យមរបស់ប្រជាពលករពិការមានពី២ដល់៣លានដុងវៀតណាម
ក្នុង១ខែ។ Nguyen Hong Ha នៅរៀបចំទីលំនៅ សំរាបជនមកពីឆ្ងាយ  ទៀតផង។បង
Hoang Ngoc Dinh ជាកម្មករ១នាក់នៃរោងកាត់ដេរអោយដឹងថា៖   “  ​នៅទីនេះជនគ្រប់រូប
រស់នៅល្អជាមួយគ្នា។គេ យកចិត្តទុកដាក់ជួយឧបត្ថម្ភគ្នាទៅវិញទៅមកជាពិសេសជន
ពិការ។បង Ha ជានិច្ចកាលប​ង្កើតការងារឲ្យយើងខ្ញុំដោយកំរិតបៀវត្តន៍សមស្រប។កម្មករទាំងឡាយសុទ្ឋតែពេញចិត្ត  “។

ក្រៅពីសកម្មភាបអាជិវ​​កម្ម​  Nguyen Hong Haនៅសកម្មចូលរួមការងារសង្គមទៀតផង។នាឆ្នាំ២០១០បងត្រូវបានជ្រើសតាំងធ្វើជាប្រធានសមាគមជនពិការស្រុក​ Hoai Duc​ ដោយ
មានសមាជិកចំនួន១៣០នាក់។ធ្វើម្ចាស់លើជោគវេសនា  Nguyen Hong Haមិនត្រឹមតែមាន
គ្រួសារសុភមង្គល១ប៉ុណ្ណោះទេថែមទាំងជួយឧបត្ថម្ភជនពិការផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ