Nguyen Hung Cuong-អតីតយុទ្ឋជនគំរូ១រូប។
THUA XUAN -  
(VOV) /  
Vovworld- Nguyen Hung Cuong កើត និងធំក្តីឡើងនៅភូមិ Minh LongឃុំTuy Loc
ទីក្រុង Yen Baiខែត្រYen Baiភាគខាងជើងវៀតណាម។នាឆ្នាំ១៩៦៧យុវជន
Nguyen Hung Cuongបានចូលបំរើក្នុងកងទ័ពនិងការតស៊ូប្រឆាំងចក្រពក្តិអាមេរិកពេលមានអាយុ១៨ឆ្នាំ។គាត់បានប្រយុទ្ឋនៅសមរភូមិ Tay Ninh –Phuoc Long –
Binh Long ។ យុវជន Cuong បានចេញពីជួរទ័ពក្រោយថ្ងៃរំដោះភាគខាងត្បូង
ឯកភាពប្រទេសជាតិ ។លោកបានយកប្រពន្ឋនិងមានកូនចំនួន៥នាក់។ដើម្បី
ប្រឈមមុខនឹងការលំបាកនិងលើកស្ទួយជីវភាពរស់នៅលោកបានខ្វល់ខ្វាយ
ចិត្តជាមួយដំណោះស្រាយជាច្រើននិងគិតដល់ការកែច្នៃកាកសំណល់។លោក
សម្រេចវិនិយោគប្រាក់រាប់រយលានដុងវៀតណាមដើម្បីសាងសង់រោងជាង
ផលិតប្លាស្ទិកដែលបានកកើត ពីកាកសំណល់។លោករំពឹងគិតថា៖ ក្រោយពី
ចេញពីជួរទ័ពជីភាពរស់នៅរបស់ខ្លួនជួបការលំបាកជាច្រើនណាស់។ខ្ញុំបាន
ស្វែងរកគ្រប់វិធិដើម្បីមានការងារធ្វើនិងនាំមកនូវប្រភពចំណូលស្ថេរភាពសំរាប់
គ្រួសារ។ការកែច្នៃឡើងវិញពីកាកសំណល់រួមចំណែកធ្វើស្អាត បរិស្ថានផងនិង
បង្កើតការងារធ្វើសំរាប់កូនចៅរបស់បណ្តាអតីតយុទ្ឋជនបន្ទាប់ពីកិច្ចការស្រែ
ចម្ការផង។ “
|
រោងជាងផលិត ប្លាស្ទិកពីការកែច្នៃឡើងវិញកាកសំណល់។
|
នាបច្ចុប្បន្ននេះរោងជាងរបស់លោកអាចដោះស្រាយកាកសំណល់រាប់តោនទៅជា
គ្រឿងប្លាស្ទិកក្នុង១ថ្ងៃ។ផលិតផលទាំងនេះត្រូវបានដាក់លក់នៅទីក្រុងហាណូយ
ខែត្រYen Baiនិងត្រូវបាននាំចេញទៅប្រទេសចិនទៀតផង។លោកCuongនៅជិក
អាងទឹកចិញ្ចឹមត្រី ព្រមទាំងចិញ្ចឹមបន្ថែមជ្រូកនិងមាន់។កិច្ចការទាំងនេះបានផ្តល់មក
ប្រាក់ចំណូលជាង២៥០លានដុងក្នុង១ឆ្នាំ។លោកនៅបង្កើតការងារធ្វើសំរាប់ពលករ
ចំនួន១០នាក់ជាកូនចៅរបស់បណ្តាអតីតយុទ្ឋឃជននៅក្នុងតំបន់ដោយមានប្រាក់
ចំណូលពី៣ដល់៣,៥លានដុងក្នុង១ខែ។បងស្រី Phung Thi Vuiនៅភូមិ Minh Longចែក
រំលែកថា៖“ មុននេះខ្ញុំ រស់ពឹងផ្អែកទៅលើការធ្វើស្រែចម្ការប៉ុណ្ណោះ។គ្រួសារខ្ញុំមាន
តែផ្ទៃដីស្រែជាង៤០០ម៉ែត្រក្រឡា។ជីវភាពរស់នៅគឺពិបាកណាស់។ ឥឡូវនេះខ្ញុំត្រូវ
បានជ្រើសចូលធ្វើការនៅរោងជាងរបស់អ៊ុំCuong ។សេដ្ឋកិច្ចគ្រួសារត្រូវបានលើក
ស្ទួយហើយ។“
ក្រៅពីកិច្ចការសេដ្ឋកិច្ចនោះអតីតយុទ្ឋជនNguyen Hung Cuongនៅសកម្មចូលរួមក្នុង
ការកសាងជនបទថ្មីក៍ដូចជាសកម្មភាពកុសលធម៌ទៀតផង។លោក Nguyen Duc
Luan ប្រធានគណះកម្មាធិការប្រជាជនឃុំTuy Locទីក្រុង Yen Baiខែត្រYen Baiអោយ
ដឹងថា៖“ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះការចូលរួមសកម្មរបស់ លោកCuong ក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់។រូបសណ្ឋានផលិតកម្មនេះមិនមែនថ្មីទេប៉ុន្តែវាបានបង្កើត
សកម្មភាពគំរូនៅតំបន់យើងខ្ញុំ។គ្រួសារលោកនៅសកម្មចូលរួមសកម្មភាពសហគមន៍
ក្នុងនោះមានសកម្មភាពកសាងជនបទថ្មី។ “
ដោយសារមានការរួមវិភាគទានក្នុងការតស៊ូសង្រ្គោះជាតិអតីតយុទ្ឋជនNguyen Hung Cuongត្រូវបានរដ្ឋប្រគល់គ្រឿងឥស្សរិយ៍យសរំដោះថ្នាក់ទី១-ទី២-ទី៣គ្រឿងឥស្សរីិយ៍
យសតស៊ូសង្រ្គោះជាតិថ្នាក់ទី៣។លោកនៅទទួលប័ណ្ណសរសើរអំពីរូបសណ្ឋាន
ផលិតកម្មនិងអាជីវកម្មពូកែទៀតផង៕
THUA XUAN
-VOV