Nguyen Huong Duong និងបណ្ណាល័យសៀវភៅនិយាយសម្រាប់ជនពិការភ្នែក

(VOVWORLD) -Nguyen Huong Duong ស្ថា បនិកបណ្ណាល័យសៀវភៅនិយាសម្រាប់ជនពិការភ្នែកដើមដំបូងនៅវៀតណាម ទើបនឹងលាចោកលោកទៅដោយ ឧបទ្ទវហេតុមួយក្នុងវ័យអាយុ៤៧ឆ្នាំប៉ុណ្ណោះ។ មរណៈភាពរបស់លោកស្រីបានបន្សល់ ទុកនូវការអាឡោះអាល័យនិងការសោកស្តាយនឹករលឹកដល់មនុស្សជាច្រើននាក់ ជា ពិសេសគឺជនពិការភ្នែកនៅទីក្រុងហូជីមិញ។ យ៉ាងណាក៏ដោយសូរសម្លេងអានយ៉ាង ពិរោះ រណ្តំ គំរូរស់ពោរពេញទៅដោយកម្លាំងរស់នោះគឺមិនបានប្រគៀកស្មាជាមួយ ជីវិតអភ័ព្ទរាប់ពាន់នាក់ ដូចជាអ្វីៗដែលអ្នកស្រីលៃទុកចំពោះបេះដូងមនុស្សគ្រប់រូប ទៀតឡើយ។
Nguyen Huong Duong និងបណ្ណាល័យសៀវភៅនិយាយសម្រាប់ជនពិការភ្នែក - ảnh 1អ្នកស្រី Nguyen Huong Duong ជាមួយប្អូនពិការភ្នែក (រូបថតៈ nld.com.vn) 

កាលពីកុមារភាព ឈ្មោះ Huong Duong បានគេស្គាល់ដល់ជាច្រើនដែលជា កុមារីមានទេពកោសល្យនិងសកម្មក្នុងសកម្មភាពសម្ព័ន្ធយុវជន។ ប៉ុន្តែ ប្រការដែលគេ នឹកដល់អ្នកស្រីគឺជាកម្លាំងចលកររស់នៅនិងទឹកចិត្តដើម្បីមនុស្សរបស់អ្នកស្រី។ កាល ពីអាយុ២៥ឆ្នាំ គ្រោះថ្នាក់ឧបទ្ទវហេតុមួយបានឆក់យកសរីរាងកាយរបស់នារី Nguyen Huong Duong ជើងទាំងសង្ខាង។ កាលនោះ សាច់ញត្តិរបស់ Huong Duong មិនអាច ជឿថានាងអាចជំនះពុះពារចាប់ផ្តើមជីវិតឡើងវិញដោយរស់ នៅនិងចំណាយអស់ពីទឹកចិត្តដើម្បីជនពិការដូចខ្លួន រួមទាំងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនទៀតផង។ លោក ស្រី Nguyen The Thanh នាយិការមន្ទីវប្បធម៌-កីឡាទីក្រុងហូជីមិញបានរំលឹកឡើងវិញ ថា៖

        “ក្រោយពេលរងការឈឺចាប់ដោយបាត់ប៉ង់ទាំងកាយទាំងស្មារតីនោះ ខ្ញុំតែងតែ គិតថា នាងមិនអាចក្លាយទៅជាសកម្មជននិងជះឥទ្ធិពលសកម្មទៅលើមនុស្សគ្រប់រូប ដូច្នេះឡើយ។ ប៉ុន្តែ ដោយឆន្ទៈមោះមុតរបស់ខ្លួននោះ Huong Duong បានក្លាយទៅជាគំរូនិងកម្លាំងចលករសម្រាប់កុមារពិការ ខណៈដែលប្អូនៗកំពុងត្រៀមកសាងជីវិតថ្មី”។

        និយាយដល់ Nguyen Huong Duong គេនឹងនឹកដល់បណ្ណាល័យសៀវភៅនិយាយសម្រាប់ ជនពិការភ្នែកដោយអ្នកស្រីជាស្ថាបនិក។ ជានាយិកា អ្នកស្រីមិនត្រឹមតែធ្វើដំណើរទៅ គ្រប់ទីកន្លែងចលនារក្សានូវសកម្មភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកម្លាំងពុទ្ធិជូនជនពិការ ភ្នែកក្នុងរយៈពេល២០ឆ្នាំកន្លងទៅ តាមរយៈសម្លេងអានដ៏ពិរោះរបស់ខ្លួនទៀតផង។ តាមរយៈ បណ្ណាល័យសៀវភៅនិយាយនេះ  សៀវភៅល្អ រឿងពោរពេញទៅដោយអត្ថន័យ មេរៀនដ៏មាន តម្លៃពីជីវភាពរស់នៅសុទ្ធតែបានអ្នកស្រីផ្ញើទៅជនពិការភ្នែកគ្រប់រូប។ លោកស្រី Pham Phuong Thao អតីតប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានសំណេះ សំណាលនូវការរួមវិភាគទានរបស់នាយិកាបណ្ណាល័យសៀវ ភៅនិយាយសម្រាប់ជន ពិការភ្នែកយ៉ាងដូច្នេះ៖

        “ពីបណ្ណាល័យមួយដោយគ្មានសៀវភៅ មិនទាន់មានទីតាំងដំណើរសកម្មភាព ហើយពុំមានប្រព័ន្ធធ្វើសកម្មភាពជំនាញនោះ Huong Duong បានចំណាយកម្លាំងកាយ ចិត្តរបស់ខ្លួន ដើម្បីកសាងឡើងបណ្ណាល័យសៀវភៅនិយាយមួយដូចសព្វថ្ងៃ។ ខ្ញុំគិត ថា នាងលាចាកលោកដោយចិត្តធូរស្រាលដោយមានអ្វីៗដែលនាងបន្សល់ទុកជូនជីវិតនេះ”។

Nguyen Huong Duong និងបណ្ណាល័យសៀវភៅនិយាយសម្រាប់ជនពិការភ្នែក - ảnh 2 អ្នកស្រី Huong Duong កំពុងថតសៀវភៅនិយាយសម្រាប់ជូនកុមារពិការភ្នែក (រូបថតៈ nld.com.vn)

        អស់រយៈពេលច្រើនឆ្នាំកន្លងផុតទៅ សម្លេងរបស់អ្នកស្រី Nguyen Huong Duong រួមជាមួយកម្មវិធីបណ្តុះបណ្តាលជំនាញនៅបណ្ណាល័យសៀវភៅនិយាយបានជួយ បន្ថែមចំណេះដឹងនិងការជឿលើខ្លូនឯងរបស់ជនពិការភ្នែកគ្រប់រូប។ លោក Le Tan Hung ជនម្នាក់នៅខ័ណ្ឌ Tan Phu បានឲ្យដឹងថា៖ បណ្ណាល័យនេះបានក្លាយទៅជាទី មកដល់របស់លោកនិងជនពិការភ្នែកដទៃច្រើនរូប។ ហេតុដូច្នេះ លោក Tung និងមិត្ត មានស្ថានភាពដូចលោកដឹងគុណអ្នកស្រីយ៉ាងខ្លាំង៖

        “អ្នកស្រី Huong Duong បានចំណាយអស់មួយជីវិតដើម្បីថែទាំដល់ជនពិការភ្នែក ។ ដោយសារមានអ្នកស្រីបានជាយើងខ្ញុំមានសៀវ ភៅអាន មានរឿងស្តាប់ពិរោះ ។ ហើយយើងខ្ញុំក៏បានរៀន IT និងចេះរបៀបរស់នៅជាច្រើនដើម្បីសម្របខ្លួនទៅជាមួយ សហគមន៍”។

        អ្នកស្រី Nguyen Huong Duong លាចាកលោកក្នុងភាពស្ងប់ស្ងាត់ ដូចជារបៀប ដែលអ្នកស្រីធ្វើឲ្យជីវិតប្រសើរឡើងនាប៉ុន្មានឆ្នាំកន្លងទៅ ។ ក្នុងពិធីបុណ្យសព មនុស្ស ទាំងអស់បានដាក់ជូនអ្នកស្រីផ្កាឈូកដ៏ស្រស់ស្អាត ដូចនឹងឈ្មោះរបស់អ្នកស្រីនិង កម្លាំងចលករដ៏មោះមុតរបស់អ្នកស្រីដែលមានសណ្តានចិត្តជាមួយជនពិការភ្នែក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ