|
Image: Internet |
Vovworld-ឥឡូវនេះពេលដែលអ្នកផលិតឧទ្ទេសនាមជាបន្តបន្ទាប់នូវបច្ចេកវិជ្ជាសម្លេង
ទំនើបនេះគឺ នៅតែមានជនខ្លះប្រើប្រាស់ពេលវេលាទៅរិះរកម៉ាស៊ីនច្រៀង ធុងបាស
ដែលបានផលិតតាំងពីបណ្តាឆ្នាំ៥០ ៧០នៃសតវត្សទី២០ ឫ ថាសចម្រៀងប្លាស្ទិចខ្សែ
អាត់ម៉ាញ៉េទិច ហើយជូតដោយល្អិតល្អន់មុនពេលដាក់ចូលម៉ាស៊ីនចាក់ចម្រៀងហើយ
ស្តាប់កំសាន្តសម្លេងដែលបន្លឺចេញពីរបស់បុរាណនោះដោយជំនក់ចិត្ត។ បង Nguyen
Huu Long ជាមនុស្សម្នាក់ដូច្នេះ។
ការលេងកំសាន្តសម្លេងបុរាណមកដល់នឹងបង តាំងពីកុមារភាព។ ឥឡូវនេះ វា
ក្លាយទៅជាការជក់ចិត្ត នឹងជាផ្នែក១នៃការរស់នៅរបស់បង។បងLong ឲ្យដឹង៖“ខ្ញុំជក់
ចិត្តសម្លេងនេះតាំងពីកុមារភាព។ពេលនោះគ្រួសារខ្ញុំមានម៉ាស៊ីនច្រៀង នឹងខ្សែអាត់
ម៉ាញ៉េទិចហើយ។ការជក់ចិត្តក្នុងខ្លួនខ្ញុំកើនឡើងតាមរយះពេលវេលាជារៀងរហូត”។
ពេលថ្ងៃ បងទៅធ្វើការ។ ព្រលប់ទើបតែជាពេលវេលាដែលបង Long រួមជាមួយមិត្តភ័ក្ក
-អ្នកនិយមកំសាន្តសម្លេងបុរាណ-ផ្លាស់ប្តូរយោបល់ ធ្វើអធិប្បាយអំពីផលិតផលដែល
ទើបបានរិះរក។ បង Nguyen Quoc Khanh – មិត្តយូឆ្នាំ១រូបរបស់បងLong ប្រាប់ឲ្យដឹង៖
“ខ្ញុំស្គាល់បង Longតាំងពីថ្ងៃបើកហាងនេះការជក់ចិត្តប្រសព្វគ្នានៅទីនេះ។បង Long
ជាអ្នកលេងដោយជំនាញទើបមានបទពិសោធន៏ក្នុងការពិនិត្យសម្លេងនឹង វិនិច្ឆ័យ
សម្លេង ”។
បងLong ប្រាប់ឲ្យដឹងថា៖ការលេងកំសាន្តសម្លេងបុរាណតភ្ជាប់មនុស្សគ្រប់រូប
ជាមួយគ្នា។ពេលដែលថាស CD DVD លេចចេញ ថាសចម្រៀងនឹងខ្សែអាត់ម៉ាញ៉េទិច ហាក់ដូចជាត្រូវបំភ្លេច។បណ្តាធុងបាស ម៉ាស៊ីនថតសម្លេង ម៉ាស៊ីនអ៉ែមភ្លីដែលមានមុន
នោះរាប់កន្លះសតវត្សត្រូវទុកចោលនៅកៀនកោះ។ក៏ប៉ុន្តែថ្មីៗនេះពេលដែលគេសង្កេត
ឃើញថា៖ថាសចម្រៀង ខ្សែអាត់ម៉ាញ៉េទិចគឺជាប្រភពសម្លេង Analogue ជិតនឹងសម្លេង
ធម្មជាតិជាទីបំផុតនេះ របស់ដែលត្រូវទុកចោលនោះបែជាលេចចេញក្នុងការរស់នៅ
ជាបណ្តើៗ។នឹងអ្នកលេងគឺរួមទាំងអ្នកចាស់ផងនឹងអ្នកវ័យក្មេងផង។បងចែករំលែក៖
“ក្នុងរយះពេល៥ឆ្នាំថ្មីៗនេះមានរលកថ្មី១ក្នុងមជ្ឈស្ថានអ្នកលេងសម្លេងបុរាណ។
អ្នកលេងត្រូវមានចំណេះដឹងឫធ្លាប់ប្រើប្រាស់ក្នុងអតិតកាល គឺរកមកនឹងចរន្តសម្លេង
នេះ។រហូតកមកដល់បច្ចុប្បន្ននេះសម្លេង Analogue នៅតែជាសម្លេងកំពូល។”
|
Image: Internet |
ក្នុងផ្ទះរបស់បង Long មានជ្រុង១សំរាប់បណ្តាម៉ាញ៉េវិទ្យុ (RADIO)បុរាណ។នឹង
ទោះបីមិនមែនជាអ្នកលេងសម្លេងបុរាណក៏ដោយក៏ប៉ុន្តែលោកNguyen Van The អ្នកយក
ព័ត៍មានថតរូបនៃកាសែតកងទ័ពប្រជាជនក៏ចូលចិត្តថតរូបម៉ាញ៉េវិទ្យុបុរាណ។ចំពោះ
លោក វិទ្យុសម្លេងវៀតណាមប្រៀបដូចជាមិត្តជិតស្និទ្ធ១បានជាលោកនិយមចូលចិត្ត
កម្រងម៉ាញ៉េវិទ្យុរបស់បងLongណាស់។លោកមានចំណាប់អារម្មណ៏ថា៖“ខ្ញុំចូលចិត្ត
កម្រងម៉ាញ៉េវិទ្យុបុរាណរបស់បងLongណាស់។ បណ្តា វិទ្យុRADIOគឺជាស្ពានចម្លងអំពី
សម្លេង តូរតន្រ្តីចំពោះមិត្តអ្នកស្តាប់។បង Longជាអ្នកចេះរីះរក ចេះលេងកំសាន្តម្នាក់។
មកដល់ទីនេះខ្ញុំហាក់ដូចជាបានរស់ឡើងវិញនឹងម៉េម័រនៃពេលវេលា ”។
ចំពោះបង Long ការលេងនាំមកនូវការស្រឡះស្រឡំក្នុងចិត្តគំនិតនឹងសំខាន់ជាង
គឺនាំមកឲ្យបងនូវមិត្តភ័ក្កដែលមានជំនក់ចិត្តរួម១។សម្លេងគឺគ្មានព្រំដែនឡើយ៕