NGUYEN NGOC DAO UYEN និងស្នាដៃអក្សរសាស្រ្តអំពីជនបទបច្ចុប្បន្ន

VOVWORLD_ថ្មីៗនេះការប្រលងសរសេរឿងខ្លីតំបន់វាលសណ្ដទន្លេ Cuu Long
​លើកទី៥រៀបចំដោយសមាគមអក្សរសាស្រ្តសិល្បៈខេត្ត An Giang បានបញ្ចប់​ប្រកប​
ដោយជោគជ័យ។ តាមរយៈការប្រលងនេះបានលេចចេញនូវឈ្មោះអ្នកនិពន្ធវ័យ
ក្មេងមួយចំនួនក្នុងនោះមានអ្នកស្រី Nguyen Ngoc Dao Uyen ជាសមាជិកា​
សមាគម​អក្សរ​សាស្រ្តសិល្បៈខេត្ត An Giangដែលទទួលបានពីររង្វាន់។

        អ្នកស្រី Nguyen Ngoc Dao Uyenមានអាយុ៣៣ឆ្នាំជាគ្រូសាលាវិទ្យាល័យCan
Dang​ ស្រុក Chau Thanh ខេត្ត​ An Giang ភាគខាងត្បូងវៀតណាម។ គាត់ដើរតាម
អាជីព​គរុកោសល្យពីអ្នកម្ដាយហើយក៏ជក់ចិត្តអានសៀវភៅដូចឪពុកខ្លួនដែរ។ 
អ្នកស្រី Nguyen Ngoc Dao Uyenបានឲ្យដឹងថា

     “ នៅក្នុងផ្ទះ  ឪពុកខ្ញុំមានទូសៀវភៅមួយបានជាខ្ញុំនិយមចូលចិត្តអាន​សៀវ
ភៅ​តាំង​ពីកុមារី។ នាគ្រានោះឪពុកខ្ញុំណែនាំពីរបៀបអាននិងប្រភេទសៀវភៅ
ណាខ្ញុំគួរ​អាន។ ពេលតាមម្ដាយទៅសាលារៀនខ្ញុំក៏អានសៀវភៅនៅបណ្ណាល័យដែរ។
 តាមរយៈការអានសៀវភៅខ្ញុំមានការចាប់អារម្មណ៍យ៉ាងល្អនិងកាន់តែជក់ចិត្ត។ 
តាំងពីនៅតូចខ្ញុំបានតាំងចិត្តនឹងក្លាយទៅជាអ្នកគ្រូដូចមាតា។ តាមប្រពៃណីនៃ
គ្រួសារ បងស្រីខ្ញុំក៏ជាអ្នកគ្រូផងដែរ”។

        Nguyen Ngoc Dao Uyen ចាប់ផ្ដើមនិពន្ធអក្សរសាស្រ្តតាំងពីនៅជាកូនសិស្ស។
 ​នៅ​ថ្នាក់​ទី៩ នាងបានចូលរួមការប្រលងនិពន្ធអក្សរសាស្រ្ត Bui Huu Nghia ដោយ
ទទួល​បាន​រង្វាន់លេខមួយ។ បន្ទាប់មក គាត់បានគេអញ្ជើញសរសេរអត្ថបទឲ្យ
ទស្សនាវដ្តី Ao Trang។ តាមអ្នកអក្សរសាស្រ្ត Tran Tung Chinh គ្រូបង្រៀននៅមហា
វិទ្យាល័យ An Giang ជាអ្នកបណ្ដុះបណ្ដាលអ្នកនិពន្ធវ័យក្មេងបានឲ្យដឹងថា

“មហាវិទ្យាល័យ An Giang មានក្លិបអក្សារសាស្រ្តកំណាព្យមួយដែល​ជាវេទិការ
​សំរាប់និស្សិតបង្ហាញស្នាដៃរបស់ខ្លួន។ មុននេះ អ្នកស្រី​ Nguyen Ngoc Dao Uyen ចូល
​រួមជីវភាពនៅក្លិបអក្សារសាស្រ្តកំណាព្យវគ្គទី២។ នៅទីនេះគាត់បានផ្ដល់បន្ថែមនូវ
អារម្មណ៍និងបានទៅទស្សនកិច្ចសិក្សាដើម្បីលើកកំពស់នូវទេពកោសល្យនិពន្ធ
ស្នាដៃអក្សារសាស្រ្តរបស់ខ្លួន”។

NGUYEN NGOC DAO UYEN និងស្នាដៃអក្សរសាស្រ្តអំពីជនបទបច្ចុប្បន្ន - ảnh 1
Nguyen Ngoc Dao Uyen ផ្ដោតអារម្មណ៍ជាពិសេសទៅលើទំនាក់ទំនងរវាងបណ្ដាសមាជិកក្នុងក្រុមគ្រួសារនៅតំបន់ជនបទដែលរងការជះឥទ្ធិពលពីយន្តការសេដ្ឋកិច្ចទីផ្សារនិងបញ្ហានគរភាវូបនីយកម្ម។


        នៅក្នុងវណ្ណកម្មអក្សរសាស្រ្តទាំងពីររបស់ Nguyen Ngoc Dao Uyen  ដែលបាន​
ជូន​រង្វាន់លេខ៣គឺរឿងខ្លីក្រោមចំណងជើងថា” កំពង់សំងាត់ ”និងរឿងខ្លី” លា
ហើយ​គ្រួសារ​កក់ក្ដៅ”ជាប់រង្វាន់​លើក​ទឹកចិត្ត​នៅក្នុងការប្រលងសរសេរឿងខ្លីតំបន់
វាលសណ្ដ​ទន្លេ​ Cuu Long​លើកទី៥ នោះ​ មិត្តអ្នកអានឃើញរបៀបសរសេរនិងការ
ត្រិះរិះយ៉ាង​ច្បាស់​លាស់របស់អ្នកនិពន្ធវ័យក្មេងនេះ។ ក្នុងរឿងខ្លីទាំងពីរនេះ Nguyen
 Ngoc Dao Uyen ផ្ដោតអារម្មណ៍ជាពិសេសទៅលើទំនាក់ទំនងរវាងបណ្ដាសមាជិក
ក្នុងក្រុមគ្រួសារនៅតំបន់ជនបទដែលរងការជះឥទ្ធិពលពីយន្តការសេដ្ឋកិច្ចទីផ្សារ
និងបញ្ហានគរភាវូបនីយកម្ម។ ក្នុងនោះមានឆ្លុះបញ្ចាំងនូវការបាត់បង់សុភមង្គល
ក្នុងគ្រួសារដោយសារមនសិការខុសទិសដៅនិងការប្រពឹត្តខុសឆ្គង់តែចុងក្រោយ
ក៏បើកចេញនូវទំព័រថ្មីដែលភ្លឺស្វាងជាង។ អ្នកស្រី​ Nguyen Ngoc Dao Uyen បាន
សំណេះសំណាលថា

 “ ខ្ញុំស្រលាញ់ស្រុកកំណើតបានជាសង្កេតឃើញថាការ​ចំណាក់ស្រុកទៅឆ្ងាយពី
​គ្រួសារគឺជាបញ្ហាគួរឲ្យឈឺចាប់។ រឿងខ្លី” លាហើយ​គ្រួសារ​កក់ក្ដៅ”ប្រៀបដូចជាការ​
សំណេះ​សំណាលរបស់ខ្ញុំចំពោះស្រុកកំណើតនិងក្រុមអ្នកចំណាកស្រុក។ ​ខ្ញុំគិតថា​ 
គ្រួសារណាក៏មានបញ្ហាដោយសារបណ្ដាសមាជិកមិនចេះដោះស្រាយបញ្ហាឲ្យចប់
សព្វគ្រប់បានជាគ្រួសារលែងមានភាពកក់ក្ដៅទៀត”។

          តាមរយៈស្នាដៃរបស់ខ្លួន អ្នកនិពន្ធវ័យក្មេង Nguyen Ngoc Dao Uyen បាន
វិភាគ​លើគ្រប់ជ្រុង ជ្រោយ សំដៅដាស់អារម្មណ៍មិត្តអ្នកអានឆ្ពោះទៅរកការដោះ
សា្រយ ទំនាស់គ្រួសារនៅតំបន់ជនបទដោយវិធានការទន់ស្រាល​សមហេតុសមផល​
និងល្អ​ប្រសើរថែមទៀត៕

            

ប្រតិកម្មទៅវិញ

ផ្សេងៗ