Nguyen Thanh Hoai ជំនះពុះពារលើការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ
Lan Anh -  
(VOVWORLD) /  
VOVWORLD_”ខ្ញុំដឹងថាទោះបីខ្លួនសប្បាយឬទុក្ខព្រួយក៏ដោយតែវាជាការ
ពិត។ នោះគឺរូបខ្ញុំជាជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin។ ស្លាកស្នាម
ពិការលើសារពាង្គកាយគឺអន្ទោលតាមខ្ញុំអស់មួយជីវិតហើយខ្ញុំនឹងខិតខំប្រឹង
ប្រែងជំនះពុះពារលើការឈឺចាប់ដើម្បីរស់នៅយ៉ាងណាឲ្យមានអត្តន័យបំផុត ”។
“ ខ្ញុំឈ្មោះ Nguyen Thanh Hoai។ខ្ញុំជាជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ
dioxinជំនាន់ទី៣។មុននេះ ពេលទៅសាលារៀន គេចំអន់ខ្ញុំរហូតដែលធ្វើឲ្យខ្ញុំ
ព្រួយចិត្តណាស់។ រៀនចប់ហើយ ពេលទៅដាក់ពាក្យសុំធ្វើការគេក៏មិនទទួលដែរ
ដោយឃើញខ្ញុំជាមនុស្សពិការ។ ក៏ប៉ុន្តែ គ្មានពេលណាដែលខ្ញុំអស់សង្ឃឹមនោះ
ឡើយ”។
ថ្មីៗនេះលោក Nguyen Thanh Hoaiមានកិតិ្តយសជាដំណាងចូលរួមមហា
សន្និបាតប្រលងប្រណាំង” ដើម្បីជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin”
ទូទាំងប្រទេសលើកទី៣នៅក្រុងហាណូយ។ លោកជាមនុស្សពិការជើងទាំង២មែន
តែជានិច្ចកាលមានឆន្ទៈតស៊ូនិងស្មារតីសុទិដ្ឋិនិយម។លោកបានសំណេះសំណាលថា
“ខ្ញុំមិនអស់សង្ឃឹមទេ។ បើទោះបីវាជាវាសនាមែនក៏ខ្ញុំប្ដេជ្ញាចិត្តជំនះពុះពារ
ដែរ។ព្រោះខ្ញុំដឹងថាសប្បាយឬព្រួយក៏ដោយតែវាជាការពិត។ដូច្នេះខ្ញុំត្រូវតែប្រឈម
មុខនឹងវាទើបអាចយកឈ្នះបាន។ពេលរកបានការងារធ្វើហើយខ្ញុំធ្វើការយ៉ាង
សកម្មដោយសារ ខ្ញុំធ្លាប់សិក្សាខាងបច្ចេកវិទ្យាព័ត៌មាន”។
|
លោក Nguyen Thanh Hoaiមានកិតិ្តយសជាដំណាងចូលរួមមហាសន្និបាតប្រលងប្រណាំង” ដើម្បីជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin”ទូទាំងប្រទេសលើកទី៣នៅក្រុងហាណូយ |
ក្នុងពេលធ្វើការលោកHoaiបានស្គាល់មិត្តនារីដែលជាប្រពន្ធលោកសព្វថ្ងៃ។ តាម
រយៈការឆ្លងឆ្លើយផ្លាស់ប្ដូរយោបល់ក្នុងការងារអ្នកទាំងពីរបានយល់ចិត្តគ្នាយ៉ាង
ជ្រាលជ្រៅ។លោក Hoai បានរៀបរាប់ថា
“ ប្រពន្ធខ្ញុំក៏ជាជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxinដែរ។នាគ្រានោះ
ប្រពន្ធខ្ញុំក៏ចូលរួមសកម្មភាពនៅសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ
dioxin។បន្ទាប់មកគាត់ទៅសិក្សានៅសហរដ្ឋអាមេរិក។ ក្នុងពេលធ្វើការសិក្សាស្រាវ
ជ្រាវគាត់បើកអ៊ីធឺណែតទាក់ទងជាមួយខ្ញុំដើម្បីសុំឯកសារ។ ពេលនោះខ្ញុំជាអ្នក
ចាត់ការបណ្ដាញហើយតាមរយៈការផ្លាស់ប្ដូរយោបល់យើងខ្ញុំបានយល់គ្នា ”។
ក្នុងតំណែងជាប្រធានខុទ្ធកាល័យសមាគមជនរងគ្រោះជាតិគីមីពុលពណ៌
លឿងទុំ dioxinខេត្ត Soc Trang លោក Nguyen Thanh Hoaiយោគយល់និងអធ្រា
ស្រ័យជាមួយក្រុមមនុស្សមានស្ថានភាពដូចគ្នា។ លោកដឹងថានៅមានមនុស្សដទៃ
ជាច្រើនដែលរងការឈឺចាប់លំបាកតោកយ៉ាកធ្ងន់ធ្ងរជាងខ្លួនទៀតនេះហើយជា
កំលាំងចលករជំរុញលោកធ្វើឲ្យបានល្អថែមទៀតនូវកិច្ចការក្នុងសមាគមជនរង
គ្រោះជាតិគីមីពុលពណ៌លឿងទុំខេត្ត៕
Lan Anh
-VOVWORLD