Phan Bich Diep ជាជនដែលសាបព្រោះក្តីសង្ឃឹមសំរាប់ ជនពិការ។
TO TUAN -  
(VOV WORLD) /  
Vovworld-មានមាឌស្តើងស្នាមញញឹម ពន្លឺ ភ្នែកភ្លឺ ប៉ន្តែ Phan Bich Diepត្រូវស្វិតជើងតាំង
ពីកំណើត។គាត់ជានិច្ចកាលទទួលបានការថែទាំសុខាភិបាលពីគ្រួសារនិងការជួយឧបត្ថម្ភ
ដ៍ក្លៀវក្លាពីមិត្តភក្តិដែលបាននាំគាត់ទៅសាលារៀនក្នុងអំឡុង១០ឆ្នាំសិក្សាចំណេះទូទៅ។ក្រោយពីបញ្ចប់ការសិក្សា ដោយសញ្ញាប័តឆ្នើម Phan Bich Diepទទួលបានអាហារូបករណ៍
ទៅសឹក្សានៅសាធារណរដ្ឋឆែក។ជំនួសអោយទៅសិក្សរៀនសូត្រនៅឯបរទេស Phan Bich
Diep បានសំរេចរៀនភាសារុស្ស៊ីនៅមហាវិទ្យាល័យភាសាបរទេសហាណូយ។នាឆ្នាំ១៩៨០គាត់ត្រូវបានជ្រើសរើសធ្វើការក្នុងកម្មវិធីផ្សាយជាភាសារស្ស៊ីនៃកាណាល់ផ្សាយជាភាសា
បរទេសវិទ្យុសំលេងវៀតណាម។ក្នុងថានះជាអ្នកនិពន្ឋនិងអ្នកបកប្រែ១រូប លោកស្រី Phan
Bich Diep ក្នុងអំឡុង៣០ឆ្នាំធ្វើការជានិច្ចកាលបំពេញការងារដ៍ល្អប្រសើរនិងទទួលបាន
ការគោរពរាប់អានពីបងប្អូនជាមិត្តរួមវីជ្ជាជិវះ។លោក Le Van Hieu ជាមិត្តរួមវិជ្ជាជីវះរបស់
លោកស្រី Diepរៀបរាប់ថា៖“ ខ្ញុំបានធ្វើការជាមួយ Phan Bich Diep រាប់សិបឆ្នាំ។នោះជា
នារីអស្ចារ្យ១រូប ។ពេលដែលនិយាយដល់ Diep នោះខ្ញុំគិតភ្លាមដល់ចិត្តទូលាយនិងត្រៀម
ខ្លួនជាស្រេចជួយឧបត្ថម្ភជនដទៃ ។គ្មានពេលណាគាត់ទាមទារត្រូវមានអាទិភាពដោយ
សារជំងឺទេ។ ខ្ញុំវាយតំលៃខ្ពស់ចំពោះអាកប្បកិរិយានេះរបស់គាត់។ក្នុងកិច្ចការ Diepឧស្សាហ៍
សិក្សា ស្រាវជ្រាវនិងកត់ត្រាអ្វីៗទាំងអស់ដែលសិក្សាបាន។ “
|
លោកស្រីDiep(អាវសទី៣ខាងស្តាំ)រួមជាមយួបណ្តាមិត្តរួមវីជ្ជាជិវះ(រូបថត VOV) |
ចំពោះលោកស្រីDiepគឺ បណ្តាខែឆ្នាំធ្វើការនៅវិទ្យុសំលេងវៀតណាមជាពេលវេលាដ៍ថ្លៃថ្លា។មជ្ឈដា្ឋនវិជ្ជាជីវះនេះបានជួយគាត់យល់បន្ថែមអំពីសកម្មភាពសារព័ត៌មាននិងបញ្ហាទាក់ទិនដល់ជីវភាពសង្គម។ចំណេះដឹងទាំងនេះបានបង្កលក្ខណះងាយស្រួលជាច្រើនក្នុងសកម្មភាព
របស់លោកស្រីDiepនៅសមាគមជនពិការនាបច្ចុប្បន្ននេះ។លោកស្រីDiepចែកលរំលែកថា៖“ កិច្ចការនេះគឺស្របទៅនឹងសមត្ថភាពនិពន្ឋរបស់ខ្ញុំ។ក្រោយពីសមាគមត្រូវបានបង្កើតឡើង
នោះ គណះប្រតិបត្តិការសមាគមបានអញ្ជើញខ្ញុំចូលរួមការិយាល័យអ្នកនិពន្ឋនៃទស្សនាវដ្តី។នេះជាកិច្ចកាដែលខ្ញុំចូលចិត្តណាស់។ “
ជាអនុប្រធានអចិន្ត្រៃនៃសមាគមជនពិការហាណូយរួមមានសមាជិកជាង៨០០០នាក់
លោកស្រីDiepមិនត្រឹមតែសកម្មចូលរួមសកម្មភាពរបស់សមាគមប៉ុណ្ណោះទេថែមទាំងមាន
ការរួមវិភាគទានជាច្រើនក្នុងការកសាងគំរោងការណ៍ការពារជនពិការទៀតផង។បទសរសរ
នានាដែលបានចុះផ្សាយលើ ទស្សនាវដ្តី”Nang Xuanនិង លើទំព័រ Website នៃសមាគមបាន
លើកទឹកចិត្តជនពិការក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ។ដោយការខំប្រឹងប្រែងរបស់ខ្លួនឯង
លោកស្រី Phan Bich Diepនិងបណ្តាមិត្តរួមវិជ្ជាជិវះកំពុងសាបព្រោះក្តីសង្ឃឹមទៅលើអនាគត
សំរាប់ជនពិការ៕
TO TUAN
-VOV WORLD