Phan Thanh Liem អ្នកកែប្រែរបាំតុក្កតាប្រពៃណីវៀតណាម

VOVWORLD_ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅប្រទេសវៀតណាមបានលេចចេញនូវឆាកសំដែងរបាំតុក្កតាទឹកប្រភេទថ្មីដែលអាងទឹកត្រូវបានបង្រួញតូចហើយត្រូវបានទស្សនិកជននៅក្នុងនិងក្រៅប្រទេសនិយមចូលចិត្តយ៉ាងខ្លាំង។ដោយមានគុណសម្បតិ្តគឺតូចនិងស្រាលដែលជាការងាយស្រួលសំរាប់ការដឹកជញ្ជូននោះ ឆាករាំតុក្កតាទឹកនេះអាចបំរើទស្សនិកជននៅនឹងកន្លែងដោយមិនបាច់ទៅរោងល្ខោនឡើយ។អ្នកបង្កើតឡើងឆាករបាំតុក្កតាទឹកបង្រួញនេះគឺសិល្បករ Phan Thanh Liem។

 

 

VOVWORLD_ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅប្រទេសវៀតណាមបានលេចចេញនូវឆាកសំដែងរបាំតុក្កតាទឹកប្រភេទថ្មីដែលអាងទឹកត្រូវបានបង្រួញតូចហើយត្រូវបានទស្សនិកជននៅក្នុងនិងក្រៅប្រទេសនិយមចូលចិត្តយ៉ាងខ្លាំង។ដោយមានគុណសម្បតិ្តគឺតូចនិងស្រាលដែលជាការងាយស្រួលសំរាប់ការដឹកជញ្ជូននោះឆាករាំតុក្កតាទឹកនេះអាចបំរើទស្សនិកជននៅនឹងកន្លែងដោយមិនបាច់ទៅ រោងល្ខោនឡើយ។អ្នកបង្កើតឡើងឆាករបាំតុក្កតាទឹកបង្រួញនេះគឺសិល្បករ Phan Thanh Liem។

        សិល្បៈរបាំតុក្កតាទឹកនៅប្រទេសវៀតណាមកកើតពីតំបន់ស្រុកស្រែ។ពេលសំដែងតុក្កតាទឹក គេត្រូវបង្កើតឡើងឆាកមួយនៅពាក់កណ្ដាលស្រះក្នុងភូមិ។សិល្បករនិងសិល្បការិនីត្រូវត្រាំខ្លួនក្នុងទឹកដើម្បីបញ្ជាតុក្កតា។ប្រជាពលរដ្ឋដែលចង់ទស្សនារបាំតុក្កតាទឹកគឺត្រូវតែធ្វើដំណើរទៅកាន់ជនបទឬទិញសំបុត្រចូលទស្សនាក្នុងរោង។ជាសិល្បករសំដែងរបាំតុក្កតាទឹកមួយរូប លោកPhan Thanh Liemបានសង្កេតឃើញនូវកំហិតរបស់រូបសណ្ឋានឆាករាំតុក្កតាទឹកប្រពៃណី។វាមិនត្រឹមតែធំពេកដែលបង្កការលំបាកនៅពេលដឹកជញ្ជូនប៉ុណ្ណោះទេថែមទាំងមិនសមស្របចំពោះទស្សនិកជនដែលចំនួនតិចទៀតផង។ដោយហេតុនេះលោកបានត្រិះរិះរួចហើយបង្កើតឡើងរូបសណ្ឋានឆាករាំតុក្កតាទឹកដែលមានទំហំតូចដើម្បីអាចនាំសិល្បរបាំតុក្កតាទឹកទៅកាន់គ្រប់ទីកន្លែង។សិល្បករ Phan Thanh Liemបានឲ្យដឹងថា

          “ចំពោះឆាករាំតុក្កតាទឹកចាស់ គឺការដឹកជញ្ជូនលំបាកណាស់ដែលនាំឲ្យការផ្សព្វផ្សាយសិល្បៈរបាំតុក្កតាទឹកត្រូវរារាំងនិងចំណាយប្រាក់ច្រើន។ដូច្នេះហើយខ្ញុំបានកែប្រែឆាករាំតុក្កតាដើម្បីអាចនាំសិល្បប្រភេទនេះទៅសំដែងនៅឯបរទេស។ឆាកសំដែងដែលជាអាងទឹកនេះខ្ញុំបានបង្រួញឲ្យតូចដែលអាចសំដែងឲ្យមួយគ្រួសារទស្សនាបានដោយមិនត្រូវចំណាយប្រាក់ច្រើនឡើយ”។

        ជាមួយអាងទឹកតូចនេះសិល្បករសិល្បការិនីនៅតែអាចសំដែងបានរបាំតុក្កតាទឹកប្រជាប្រិយល្បីល្បាញគ្រប់ឈុតដូចជារាំម៉ុងសាយ  ដង្ហែរគ្រែ បោកចំបាប់ ប្រជល់ក្របីជាដើម។

Phan Thanh Liem អ្នកកែប្រែរបាំតុក្កតាប្រពៃណីវៀតណាម - ảnh 1សិល្បករ Phan Thanh Liem 

          ជារៀងរាល់ខែ លោកNguyen The Khoa តែងតែនាំក្រុមគ្រួសារទៅទស្សនាការសំដែងតុក្កតាទឹកនៅផ្ទះមួយខ្នងក្នុងឌឿងហែមKham Thien ក្រុងហាណូយរបស់សិល្បករ Phan Thanh Liem។សមាជិកទាំងអស់ក្នុងគ្រួសារលោកសុទ្ធតែចូលចិត្តមើលឈុតថ្មីៗដែលមានខ្លឹមសារអប់រំពីច្បាប់ចារាចរការការពារបរិស្ថានអធិបតេយ្យភាពលើកោះសមុទ្រជាដើម។លោកNguyen The Khoaបានថ្លែងថា

     “ទោះបីស្ថិតនៅទីកន្លែងស្ងាត់អីចឹងក៏ដោយតែជារៀងរាល់សប្ដាហ៍មានភ្ញៀវអន្តរជាតិចំនួនពី៤ដល់៥ក្រុមមកទស្សនាសិល្បករ Phan Thanh Liemសំដែងរបាំតុក្កតាទឹក។ក្រៅពីការសំដែងលោកក៏កែច្នៃតុក្តតាសំរាប់លក់ឲ្យទស្សនកិជនផងដែរ។ការសំដែងលើឆាកដែលជាអាងទឹកបែបថ្មីរបស់លោកបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា”។

        គិតតាំងពីពេលបង្កើតឆាករាំតុក្តតាទឹកបង្រួញតូចនេះមក សិល្បករ Phan Thanh Liemបានទៅសំដែងនៅប្រទេសជាច្រើនលើពិភាពលោកដូចជា កូរ៉េខាងត្បូង អ៊ីតាលី ប៉ូឡូញ ថៃ បារាំង អាលឺម៉ង់ ជប៉ុននិងអាមេរិក។ឈុតសំដែងទាំងអស់របស់លោកត្រូវបានទស្សនិកជនអន្តរជាតិចូលចិត្តយ៉ាងខ្លាំង។អាចនិយាយបានថា ការសំដែងតុក្តតាទឹករបស់សិល្បករ Phan Thanh Liemបានរួមចំណែកទៅក្នុងការផ្សព្វផ្សាយប្រវតិ្តសាស្រ្តនិងវប្បធម៌វៀតណាមទៅកាន់ពិភពលោក៕

       

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ