Sity Hara - ស្ត្រីជនជាតិចាមអស់ពីចិត្តសម្រាប់ការងារសុខុមាលភាពសង្គម

(VOVWORLD) - Sity Hara ស្ត្រីជនជាតិចាមកាន់សាសនាឥស្លាមម្នាក់ មកពីឃុំ Khanh Hoa ស្រុក Chau Phu ខេត្ត An Giang ធ្លាប់ទៅសិក្សារៀនសូត្រនៅប្រទេសម៉ាឡេស៊ី ជំនាញផ្នែកសង្គមសាស្ត្រ-មនុស្សសាស្ត្រ។ យ៉ាងណាមិញ ក្រោយរយៈពេល ៤ ឆ្នាំ ជាមួយនឹងសេចក្ដីស្នេហាជាតិ យ៉ាងអស់ពីចិត្តដើម្បីសហគមន៍ អ្នកស្រីបានសម្រេចចិត្តវិលត្រឡប់ទៅវៀតណាមវិញ ដើម្បីរួមចំណែកទាំងកម្លាំងកាយចិត្តរបស់ខ្លួននិងប្រាជ្ញាសម្រាប់ស្រុកកំណើតនិងសហគមន៍ជនជាតិចាមនៅខេត្ត An Giang។ ក្នុងនាមជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានគណៈកម្មាធិការសប្បុរសធម៌ គណៈ កម្មាធិការតំណាងសហគមន៍ឥស្លាមខេត្ត An Giang អ្នកស្រី Sity Hara បានកៀរគរថវិការាប់សិបពាន់លានដុងដើម្បីជួយឧបត្ថម្ភជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាក កសាងផ្ទះមហាសាមគ្គី ផ្ទះមេត្តា និងមូលនិធិអាហារូបករណ៍។

Sity Hara - ស្ត្រីជនជាតិចាមអស់ពីចិត្តសម្រាប់ការងារសុខុមាលភាពសង្គម - ảnh 1អ្នកស្រី Sity Hara បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់សិស្សជាជនជាតិចាម។

“ខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសណាស់ ព្រោះខ្ញុំចង់ជួបប្រាស្រ័យជាមួយជនបរទេស”។

“ខ្ញុំបានចូលរៀនថ្នាក់របស់អ្នកគ្រូ Hara បាន ៣ ខែហើយ អ្នកគ្រូ Hara បង្រៀនខ្ញុំចំណេះដឹងច្រើនណាស់ អ្នកគ្រូស្រឡាញ់ពួកយើងខ្លាំងណាស់”។

នោះគឺជាការសំណេះសំណាលរបស់សិស្សពីរនាក់ក្នុងចំណោមសិស្សជនជាតិចាមរាប់សិបនាក់ ដែលកំពុងរៀននៅក្នុងថ្នាក់បង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃនៅឃុំ Khanh Hoa ស្រុក Chau Phu ខេត្ត An Giang។ ថ្នាក់រៀននេះត្រូវបានអ្នកស្រី Sity Hara បើកហើយបង្រៀនដោយផ្ទាល់។ ថ្នាក់រៀនដែលបានបើកអស់រយៈពេល ៦ ខែនេះ គឺជាបំណងប្រាថ្នាតាំងពីយូរមកហើយ របស់ស្ត្រីអាយុ ៣៩ ឆ្នាំរូបនេះ ក្នុងគោលបំណងជួយកុមារក្នុងសហគមន៍ជនជាតិចាម លើកកំពស់ជំនាញភាសាបរទេស។

ជាពិសេស ស្ត្រីជនជាតិចាមភាគច្រើនចេះតែការងារផ្ទះ ថែទាំគ្រួសារ ការដេរប៉ាក់ ហើយកម្រចូលរួមសកម្មភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គម... ដោយបានឃើញបញ្ហានោះ នៅឆ្នាំ ២០១៩ អ្នកស្រី Sity Hara បានបង្កើតក្លឹប "ស្ត្រីជនជាតិចាម An Giang រួមគ្នារួចផុតពីភាពក្រីក្រ” ដោយបានទាក់ទាញសមាជិកាជិត១.០០០នាក់ មកពីព្រះវិហារកាតូលិកចំនួន៩ នៅលើភូមិសាស្ត្រឃុំចំនួន៥ នៃខេត្ត An Giang។ អ្នកស្រី Sity Hara បានចែករំលែកថា៖

“ការងារសប្បុរសធម៌ត្រូវតែកើតចេញពីបេះដូង។ ដើម្បីធ្វើបានដូច្នេះ ខ្លួនខ្ញុំផ្ទាល់ត្រូវតែយល់ពីការលំបាករបស់អ្នកដទៃ។ សម្រាប់អ្នកមាន ការសាងសង់ផ្ទះគឺសាមញ្ញណាស់ ប៉ុន្តែសម្រាប់អ្នកក្រ ប្រហែលជាមិនហ៊ានស្រមៃពេញមួយជីវិតទេ។ ដោយសារហេតុផលទាំងនោះ ខ្ញុំផ្ទាល់ចង់រួមចំណែកកម្លាំងកាយចិត្តសូម្បីតែតិចតួចបំផុតរបស់ខ្លួនក៏ដោយដើម្បីជួយឧបត្ថម្ភសហគមន៍។ ខ្ញុំនិងគណៈកម្មាធិការតំណាងដ៏អញ្ចឹងដែរ ជានិច្ចកាលខិតខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពដើម្បី
ជួយសហគមន៍របស់យើង; ជាពិសេសគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ ឬគ្រួសារដែលពិតជាត្រូវការការយកចិត្តទុកដាក់”។

Sity Hara - ស្ត្រីជនជាតិចាមអស់ពីចិត្តសម្រាប់ការងារសុខុមាលភាពសង្គម - ảnh 2ប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារដែលមានការលំបាកខាងលំនៅឋាន។
(រូបថត៖ កាសែត An Giang)

ប៉ុន្មានឆ្នាំមកនេះ អ្នកស្រី Sity Hara បានកៀងគរថវិកាពីអង្គការ និងបុគ្គលនានា ដើម្បីសាងសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តា ដើម្បីជួយប្រជាជនក្រីក្រ ដែលជួបការលំបាកខាងលំនៅដ្ឋាន ក្នុងតម្លៃ ៨០ លានដុងមួយខ្នង។ រស់នៅក្នុងផ្ទះ

ធំទូលាយ ស្អាតបាត ដែលត្រូវបានគណៈកម្មាធិការតំណាងសហគមន៍ឥស្លាមជនជាតិចាម An Giang ប្រគល់ជូន សាងសង់ពីមូលនិធិរ៉ៃអង្គាសរបស់អ្នកស្រី Sity Hara លោកស្រី A Se ភូមិ Phum Xoai ឃុំ Chau Phong ទីរួមស្រុក Tan Chau ខេត្ត An Giang បានចែករំលែកថា ចាប់ពីពេលនេះតទៅ គ្រួសារលោកស្រីមានកន្លែងរស់នៅហើយ គិតតែពីការប្រកបរបររកស៊ី ចិញ្ចឹមកូនៗឲ្យបានទៅសាលារៀន។ និយាយពីអ្នកស្រី Sity Hara លោកស្រី A Se និងប្រជាជនចាមនៅទីនេះ តែងតែហៅនាងដោយឈ្មោះជាទីស្រឡាញ់រាប់អានថា Mari Giah (ឈ្មោះដ៏បរិសុទ្ធក្នុងសាសនាឥស្លាម)។

“Mari Giah បានប្រគល់ជូនគ្រួសារខ្ញុំនូវផ្ទះមេត្តានេះ ក៏ដូចជាផ្ទះមហាសាមគ្គី ដ៏ធំទូលាយណាស់។ ពីមុន គ្រួសារខ្ញុំក្រណាស់ ផ្ទះទ្រុឌទ្រោមទាំងស្រុង។ ខ្ញុំមិនដែលគិតថា ខ្ញុំអាចសង់ផ្ទះបានស្អាតបែបនេះទេ។ សូមថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់អ្នកស្រី Mari Giah និងគណៈកម្មាធិការតំណាងសហគមន៍ឥស្លាមជនជាតិចាមខេត្ត An Giang”។

ក្នុងឆ្នាំ ២០២១ តាមរយៈទំនាក់ទំនងនៅក្នុងនិងក្រៅប្រទេស អ្នកស្រី Sity Hara បានចលនាអង្គការ និងបុគ្គលនានា ដើម្បីឧបត្ថម្ភការងារសុខុមាលភាពសង្គមនូវទឹកប្រាក់ជាង ៧,៣ ពាន់លានដុង។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ នាងបានកៀងគរថវិកាសាងសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាចំនួន ៨ ខ្នង ដោយមានតម្លៃ ៨០ លានដុងមួយខ្នង ដើម្បីប្រគល់ជូនគ្រួសារដែលមានស្ថានភាពលំបាក។ លោក Hj JacKy ប្រធានគណៈកម្មាធិការតំណាងសហគមន៍ឥស្លាមជនជាតិចាមខេត្ត An Giang បានចែករំលែកថា៖

“នាពេលកន្លងមក អ្នកស្រី Sity Hara ជានិច្ចកាលសកម្មជាមួយសហគមន៍ ធ្វើការអស់ពីចិត្តដើម្បីសហគមន៍ តែងតែឆ្ពោះទៅសហគមន៍ ដើម្បីជួយសហគមន៍ឲ្យរួចផុតពីភាពក្រីក្រ។ អ្នកស្រីបានក្លាហានទៅស្វែងរកប្រភពថវិកា ដើម្បីរួមជាមួយគណៈកម្មាធិការតំណាង អនុវត្តន៍បានយ៉ាងល្អនូវគោលនយោបាយ និងផែនការដែលបានដាក់ចេញ។ នាពេលខាងមុខ គណៈកម្មាធិការតំណាងសហគមន៍ឥស្លាមជនជាតិចាមខេត្ត An Giang រួមជាមួយអ្នកស្រី Sity Hara នឹងរួមដៃជាមួយរដ្ឋ អនុវត្តន៍ឲ្យបានល្អនូវការងារសុខុមាលភាពសង្គម ថែទាំជនក្រីក្រកសាងផ្ទះមេត្តាដើម្បីជួយបងប្អូនមានលំនៅដ្ឋានស្ថេរភាព”។

ការងាររបស់អ្នកស្រី Sity Hara មិនត្រឹមតែជួយជនក្រីក្រ និងប្រជាជនដែលជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងបំផុសឡើងលក្ខណៈមនុស្សសាស្ត្រ បង្កាត់អណ្ដាតភ្លើងសប្បុរសធម៌ក្នុងមនុស្សម្នាក់ៗ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម និងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ