Thao Giang-សិល្បះករ១រូបជក់ចិត្តនឹងចម្រៀងXam

Vovworld-ទោះបីជាមានអាយុជិត៧០ឆ្នាំក្តីប៉ុន្តែសិល្បះកររូបនេះនៅច្រៀងជាមួយ
សំនៀងធ្ចន់ក្រអួននិងស្រួយណាស់។កាលនៅតូច​​   Thao Giang បានដឹងទំនុក Xamច្រៀងដោយជនពិការភ្នែកលើរថយានអគ្គិសនីហាណូយមុននេះ។នាឆ្នាំ១៩៥៨
 Thao Giangចូលសិក្សារៀនសូត្រនៅវិទ្យាស្ថានតូរតន្ត្រីវៀតណាម(សព្វថ្ងៃជាសាលា
សភាបណ្ឌិតតូរតន្ត្រីវៀតណាម)ហើយក្លាយទៅជាគ្រូបង្រៀននៅសាលា។ចំពោះ
លោកសិល្បះប្រជាប្រីយ៍មានកំលាំងទាក់ទាញខ្លាំងជាពិសេស។Thao Giangចែករំលែក
ថា៖ “  ខ្ញុំចូលចិត្តសិល្បះប្រពៃណីទាំងឡាយ។ខ្ញុំជក់ចិត្តជាមួយចម្រៀង ChauVan
ចម្រៀង​ Tru   និងចម្រៀង   Quan ho ជាដើម។នោះជាក្តីជក់ចិត្តតាំងពីកំណើត។ចំពោះ
ខ្ញុំចម្រៀង Xamហាក់ដូចជាការទទួលខុសត្រូវនិងការរួមវិភាគទានសំរាប់រដ្ឋធានីនិង
ប្រទេសជាតិ។    “


​​​​​​​​​​​​​​​​​​                    

Thao Giang-សិល្បះករ១រូបជក់ចិត្តនឹងចម្រៀងXam - ảnh 1
សិល្បករ Thao Giang(រូបថត​ VOV)

ដោយឃើញថា៖ ចម្រៀង Xamលើផ្លូវធ្លាក់ចូលក្នុងការបំភ្លេចកាលពីបណ្តាឆ្នាំនៃទសវត្សរ៍
ទី៨០​​ សិល្ប​ករ Thao Giangបានចាប់ផ្តើមកិច្ចការស្វែងរកប្រមូលឯកសារក្នុងបំណង
ការពារនិងស្តារសកម្មភាពសិល្បះជាប្រពៃណីរបស់អ្នកហាណូយអតីកាល។ដើម្បីថែរក្សា
ចម្រៀង Xamនេះលោកបានប្រើប្រាក់បៀវត្សរ៍គ្រូបង្រៀនសំរាប់ដំណើរទៅបំពេញការងារ
នៅខេត្តនានា។លោកអោយដឹងថា៖   “ខ្ញុំររៀនតាមបណ្តាសិល្បករចាស់ដោយផ្ទាល់។ខ្ញុំ
ឃើញថា៖ទំនុកណាក៍ពិរោះដែរ។ខ្ញុំទៅនិងស្វែងរកដោយឥតឈប់ឈរ។      “

ក្នុង​បំណងស្តារសកម្មភាពច្រៀង Xam ឡើងវិញ​​ នាឆ្នាំ២០០៥សិលប្បករ Thao Giang និងសាស្រ្តាចារ្យគ្រូបង្រៀនប្រជាជន Pham Minh Khang បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍
វប្បធម៌សិល្បះតូរតន្រ្តីវៀតណាម។សកម្មភាពនៃមជ្ឈមណ្ឌលនេះគឺសំដៅស្រាវជ្រាវ  បង្ហាត់បង្រៀន​ បណ្តុះបណ្តាលនិងសំដែងសិល្បះ។នាសព្វថ្ងៃ សិលប្បករ Thao Giangជា
នាយករងមជ្ឈមណ្ឌល។រហូតមកដល់ពេលនេះសិល្បករ ThaoGiangបណ្តុះបណ្តាលបាន
ជំនាន់សិល្បករវ៍យក្មេង១ដែលស្រឡាញ់អាជីព។ Vu Duc Huy ជាសិក្ខាកាម១នាក់មជ្ឈ
មណ្ឌលចែករំលែកថា៖ “ ខ្ញុំកោតសរសើរចំពោះទង្វើរបស់លោកគ្រូ Thao Giang។ទោះបីជា
មានអាយុជិត៧០ឆ្នាំក្តីប៉ុន្តែលោកគ្រូ Thao Giangនៅលះបង់កំលាំងដើម្បីស្រាវជ្រាវ បង្កើត
មជ្ឈមណ្ឌលអភិវឌ្ឍន៍វប្បធម៌សិល្បះតូរតន្រ្តីវៀតណាម។  កម្រមានកម្មវិធីណា លោក
គ្រូមិនចូលរួមទេ។   “

​​​​​​​​​​​​​​​​​​​                       

Thao Giang-សិល្បះករ១រូបជក់ចិត្តនឹងចម្រៀងXam - ảnh 2
រូបថត​ VOV

ចំពោះបណ្តាអ្នកស្រាវជ្រាវអំពីទំនុកសិល្បះប្រជាប្រីយ៍នោះ​​​  គេរ្តិ៍ឈ្មោះរបស់សិល្បករ
Thao Giangបានផ្សារភ្ជាប់ជាមួយសិល្បះច្រៀង Xam។តន្រ្តីករ Nguyen Quang  Vinh អោយដឹងថា៖“  Thao Giangជាសិល្បករមានទេពកោសល្យ១រូប។លោកមិនត្រឹមតែ
ចេះកូតទ្របាន ប៉ុណ្ណោះថែមទាំងចេះលេងឧបករណ៍ភ្លេងជាច្រើនទៀតផង។   “
សិល្បករThao Giangមានក្តីជក់ចិត្តឥតកោះត្រើយចំពោះចម្រៀង Xam។កាន់តែជក់
ចិត្តលោកកាន់តែគិតទុកស្វែងរកវិធីដើម្បីការពារអត្តសញ្ញាណវប្បធម៌ដ៍ថ្លៃថ្លារបស់
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ