Thuan Yen -ឈ្មោះធំសម្បើម១នៃខឿនតន្រ្តីបដិវត្តន៍ វៀតណាម។
Nga-Yen. -  
(VOVWORLD) /  
Vovworld-តន្រ្តីករ Thuan Yenមានឈ្មោះពិតគឺ Doan Huu Cong។លោកកើតនាថ្ងៃទី
១៥សីហា១៩៣៥នៅស្រុក Duy Xuyen ខែត្រQuang Namភាគកណ្តាលវៀតណាម។
ចូលរួមការតស៊ូប្រឆាំងអាណានិគមបារាំងកាលពីឆ្នាំ១៩៤៩គាត់ជាកម្មាភិបាលនៃ
ក្រុមសិល្បកររបស់គណះកម្មាធិការបក្សនៅតំបន់ទី៥មុនពេលចូលរួមវគ្គបណ្តុះ
បណ្តាលនៅសាលាតន្រ្តីវៀតណាមសព្វថ្ងៃជាសាលាសភាបណ្ឌិតតន្រ្តីជាតិវៀត
ណាម។ក្នុងការតស៊ូប្រឆាំងចក្រពក្តិសង្រ្គោះជាតិលោកបានរៀបរៀងបណ្តាបទ
ចម្រៀងលើកទឹកចិត្តយុវជនចេញដំណើរចូលរួមការតស៊ូដើម្បីរំដោះឯកភាព
ប្រទេសជាតិ។ជាមួយចាបីហ្គីតារលោកបានរួមធ្វើដំណើរជាមួយបណ្តាយុទ្ឋជន
និងកងកងទ័ពនៅសមរភូមិនានា។លោកបានរៀបរៀងបទចម្រៀងសរសើរលោក
ប្រធានហូជីមិញចំនួន២៦បទដែលរំជួលចិត្តច្រើនជំនាន់ជនវៀតណាម។ក្នុងនោះ
បទចម្រៀង “អ៊ុំហូ-សេចក្តីស្នេហាធំសម្បើម១ ”និង“ភាគកណ្តាលនឹកអ៊ុំ “បាននាំ
មកនូវពានរង្វាន់ជាតិសំរាប់លោកនាឆ្នាំ២០០១។
|
តន្រ្តីករ Thuan Yen(រូបថត អិនធឺណែត) |
ស្តីពីរចនាបទតន្រ្តីរបស់ តន្រ្តីករThuan Yen លោក Do Hong Quanប្រធានសមាគម
តន្រ្តីករវៀតណាមអោយដឹងថា៖“ Thuan Yen ជាជន១រូបនៃភាគកណ្តាលវៀត
ណាម។បានជាបណ្តាបទចម្រៀងរបស់លោកគ្របដណ្តប់ដោយទំនុកប្រជាប្រិយ៍។
លោកបន្សល់ទុកអោយយើងនូវបទចម្រៀងដ៍ល្បីឈ្មោះ។លោកទទួលបានការគោរព
រាប់អានពីអ្នកសហវិជ្ជាជីវះជាពិសេសគឺតន្រ្តីករវ័យក្មេង។ “
|
លោក Do Hong Quanប្រធានសមាគមតន្រ្តីករវៀតណាម(រូបថត អិនធឺណែត)។ |
Thuan Yenបានធ្វើការងារនៅវិទ្យុសំលេងវៀតណាមនក្នុងថានះជានាយកការិយាល័យ
តន្រ្តីសព្វថ្ងៃជាកាណាល់តន្រ្តីព័ត៌មាននិងការកំសាន្ត។មិត្តអ្នកស្តាប់នៅទូទាំងប្មរទេស
ឃើញក្នុងតន្រ្តីករThuan Yenនូវទឹកចិត្តខ្នះខ្នែងការខ្វល់ខ្វាយចិត្តជាមួយខឿនតន្រ្តីវៀត
ណាម។ទោះបីជាជាប់រវល់ជាមួយកិច្ចការក្តីប៉ុន្តែលោកជានិកច្ចកាលលៃទុកពេលវេលា
សំរាប់ការរៀបរៀងបទចម្រៀងរបស់តន្រ្តីករវ័យក្មេង។តន្រ្តីករ Cat Van ជាអ្នករៀបរៀង
១រូបដែលបានធ្វើការជាមួយតន្រ្តីករThuan Yenនៅវិទ្យុសំលេងវៀតណាមក្នុងរយះពេល
ច្រើនឆ្នាំចែករំលែកថា៖“តន្រ្តីករ Thuan Yenជាជន១រូបដែលមានទឹកចិត្តសកម្មខ្នះខ្នែង
និងទេពកោសល្យ។លោកជាគំរូ១នៃខឿនតន្រ្តីបដិវត្តន៍វៀតណាម។លោកត្រូវបាន
សហវិជ្ជាជីវះគោរពរាប់អាន ។ “
|
សិល្បះការីនីប្រជាជនThu Hien (រូបថត អិនធឺណែត) |
តន្រ្តីករ Thuan Yenនៅផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាសិល្បករសិល្បករសិល្បះកា
រីនីល្បីឈ្មោះជាច្រើននាក់ដែលក្នុងនោះមានសិល្បះការីនីប្រជាជនThu Hien ផង។
សិល្បះការីនីរូបនេះរៀបរាប់ថា៖“ តន្រ្តីករ Thuan Yenបានរៀបរៀងដោយបេះដូងនិង
ព្រលឹងរបស់បណ្តាជនវៀតណាម។លោកជាឪពុក យុទ្ឋជននិងមិត្ត១ រូប។ខ្ញុំគោរពរាប់
អានលោកជានិច្ច។ “អាស្រ័យដោយមានការរួមវិភាគទានជាច្រើនរបស់ខ្លួនតន្រ្តីករ
Thuan Yenដណ្តើមបានសេចក្តីស្រឡាញ់របស់អ្នកស្នេហាចម្រៀងវៀតណាម។ តន្រ្តីករ
រូបនេះបានបន្សល់ទុកឲ្យប្រទេសជាតិនូវឃ្លាំងភ្លេង១មិនអាចកាត់ថ្លៃបាន៕
Nga-Yen.
-VOVWORLD