To Hoai-ឈ្មោះធំនៃអក្សរសិល្បះសម័យរបស់វៀត ណាម
HA THUY AN -  
(VOV) /  
|
អ្នកអក្សរសាស្រ្ត To Hoai |
Vovworld- To Hoai-អ្នកនិពន្ឋនៃវណ្ណកម្ម” ដំណើរផ្សងព្រេងរបស់ចង្រិតដូង “ដែល
ទាក់ទាញប៉ុន្មានជំនាន់មិត្តអ្នកអានវៀតណាមបានបង្ហាញពីសមត្ថភាពអក្សរសាស្រ្ត
របស់ខ្លួនដោយវណ្ណកម្មត្រូវបានចុះផ្សាយលើទស្សនាវដ្តី HaNoi tan van(អក្សរសាស្រ្ត
ថ្មីរបស់ហាណូយ )និងTieuthuyet thu bay(ប្រលោមលោក ថ្ងៃសៅរ៍ )នាបណ្តាឆ្នាំ
១៩៣០។នាឆ្នាំ១៩៣៨លោកចូលរួមសមាគមមិត្តភាពកម្មករហើយចលនាយុទ្ឋជន
ប្រឆាំងអាណានិគម។នាឆ្នាំ១៩៤៣ To Hoaiជាសមាជិកក្រុមវប្បធម៌សង្រ្គោះជាតិដើម
ដំបូងនៅហាណូយ។នេះក៍ជាដំណាក់កាលដែលលោកបានបោះពុម្ភផ្សាយ វណ្ណកម្ម” ដំណើរផ្សងព្រេងរបស់ចង្រិតដូង “ផងដែរ។ក្នុងដំណាក់កាលដំណើរការតស៊ូប្រឆាំង
អាណានិគមបារាំងលោកជានិពន្ឋនាយកទស្សនាវដ្តី សង្រ្គោះជាតិ។នាឆ្នាំ១៩៥៧
លោកត្រូវបានជ្រើសតាំងធ្វើជាអគ្គលេខាធិការសមាគមអ្នកអក្សរសាស្រ្តវៀតណាម។កាលពីឆ្នាំ១៩៥៨ដល់ឆ្នាំ១៩៨០លោកជាអគ្គលេខាធិការរងសមាគមអ្នកអក្សរសាស្រ្ត
វៀតណាម។កាលពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៩៦លោកជាប្រធានសមាគមអក្សរសិល្ប
ក្រុងហាណូយ។អ្នកអក្សរសាស្រ្តHoang Quoc Hai ចែករំលែកថា៖“ នៅក្នុងបណ្តា
ដំណើរទៅទស្សនានៅតំបន់ដីពាយ័ព្យអ្នកអក្សរសាស្រ្តTo Hoai ផ្ទៀងស្តាប់ជនផ្សេង
ៗនិយាយជានិច្ច។លោកសង្កេតឃើញផងកត់ត្រាអ្វីៗដែលគេធ្វើផង។លោកអាច
ពិពណ៌នានិងស្គាល់ច្បាស់សំលេងយំរបស់បក្សាបក្សីនៅព្រៃជ្រៅសំលេងយំរបស់
បក្សាបក្សីនៅវាលទំនាបឬនៅទ្រុងនិងនៅទីក្រុង។លោកជានិច្ចកាលចែករំលែកជា
មួយយើងខ្ញុំអំពីការកត់ត្រាទាំងនេះ។ការកត់ត្រានិមួយៗលើកឡើងនូវសុខុមភាព
ខុសពីគ្នា។អ្នកអក្សរសាស្រ្ត To Hoai ធ្វើការយ៉ាងម៉ត់ចត់ដើម្បីធ្វើឲ្យយើងខ្ញុំជឿ
ទាំងស្រុង ។“
|
វណ្ណកម្ម” ដំណើរផ្សងព្រេងរបស់ចង្រិត ដូង “ |
ក្រៅពីវណ្ណកម្មស្តីពីពាយ័ព្យនិងViet Bac មិត្តអ្នកអាននៅបានស្គាល់ដល់អ្នកអក្សរ
សាស្រ្ត To Hoaiតាមរយះការនិពន្ខស្តីពីហាណូយនិងកុមារហើយលេចធ្លោបំផុតគឺ
វណ្ណកម្ម” ដំណើរផ្សងព្រេងរបស់ចង្រិតដូង “។លោកស្រី Le Huong ជាជន១នាក់
ដែលចូលចិត្តអានបណ្តាវណ្ណកម្មរបស់អ្នកអក្សរសាស្រ្ត To Hoaiអោយដឹងថា៖
“វណ្ណកម្ម” ដំណើរផ្សងព្រេងរបស់ចង្រិតដូង “បានជួយខ្ញុំទៅទស្សនាតំបន់ដីឆ្ងាយ
នានា។ថ្ងៃនោះគ្មាន រូបភាពនិងទូរទស្សន៍ទេប៉ុន្តែអាស្រ័យដោយមានប្រលោមលោក
នេះយើងខ្ញុំអាចនឹកស្មានទឹកដីវៀតណាមរបស់យើងគឺស្អាតនិងធំសម្បើមដល់ប៉ុ
ណ្នឹង។”
“វណ្ណកម្ម ដំណើរផ្សងព្រេងរបស់ចង្រិតដូង “ត្រូវបានបក់ប្រែជាភាសាបរទេស
ជាច្រើននិងត្រូវបាទទួលយ៉ាងរាក់ទាក់ដោយកុមារនិងមនុស្សធំលើសកលលោក
ទាំងមូលទៀតផង។នាឆ្នាំ២០០៦មជ្ឈមណ្ឌលសៀវភៅឯទគ្គកម្មវៀតណាមបាន
ប្រគល់ជូនអ្នកអក្សរសាស្រ្ត To Hoaiជាមួយ“វណ្ណកម្ម ដំណើរផ្សងព្រេងរបស់ចង្រិត
ដូង នូវប័ណ្ណទទួលស្គាល់ជា វណ្ណកម្មដែលបានបកប្រែជាភាសាបរទេសជាច្រើន
បំផុត។រហូតមកទល់សព្វថ្ងៃនេះ វណ្ណកម្មបានបកប្រែជាភាសាបារាំងរុស្ស៊ីអាល្លឺម៉ង
ចិនជប៉ុនឡាវ កម្ពុជានិងថៃជាដើម។
|
វណ្ណកម្ម “ ប្តីប្រពន្ឋ A Phu “ |
វណ្ណកម្មល្បីល្បាញ១ទៀតរបស់អ្នកអក្សរសាស្រ្ត To Hoaiគឺវណ្ណកម្ម“ ប្តីប្រពន្ឋ A Phu “
។ប្រលោមលោកនេះសរសេរអំពីតំបន់ព្រៃភ្នំនៅភាគពាយ័ព្យរបស់វៀតណាមហើយ
បានបោះពុម្ភផ្សាយក្នុងសម្រាំង“ រឿងនិទាននៅភាគពាយ័ព្យ “។ អ្នកអក្សរសាស្រ្ត
រៀបរាប់រឿងអាម៉ាសរបស់ជនរួមជាតិនៅតំបន់ព្រៃភ្នំនៅភាគពាយ័ព្យរបស់វៀត
ណាមក្រោមរបបសក្តិភូមិនិងអាណានិគម។វណ្ណកម្មនេះត្រូវបានទទួលរង្វន់ទី១នៃ
សមាគមអ្នកអក្សរសាស្រ្តនិងសិល្បករវៀតណាមក្នុងដំណាក់កាល១៩៥៤-១៩៥៥។សាស្រ្តាចារ្យអក្សរសាស្រ្តPhong Le វាយតំលៃថា៖“ត្រួវបានបោះពុម្ភផ្សាយក្នុង
សម្រាំង“ រឿងនិទាននៅភាគពាយ័ព្យ “ “វណ្ណកម្មប្តីប្រពន្ឋ A Phu ជា វណ្ណកម្មដើម
ដំបូងសរសេរដោយTo Hoaiក្នុងការតស៊ូប្រឆាំងអាណានិគមបារាំងនិងជាប្រភេទថ្មី
ដំបូងក្នុងខឿនអក្សរសាស្រ្តវៀតណាម។អ្នកនិពន្ឋបានកសាងគំរូនៃស្រទាប់សង្គម១។
រឿងនិទាននៅភាគពាយ័ព្យ រួមជាមួយប្រទេសជាតិក្រោឈរឡើងជាបណ្តាវណ្ណកម្ម
ពិរោះនៃអក្សរសាស្រ្តវៀតណាមក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង១៩៤៥-
១៩៥៤។”
ក្នុងអំឡុង៦០ឆ្នាំនិពន្ឋអក្សរសាស្រ្ត To Hoaiបានមានវណ្ណកម្មគ្របភេទជាង២០០។
អ្នកអក្សរសាស្រ្ត To Hoaiបានទទួលពានរង្វាន់ហូជីមិញខាងអក្សរសាស្រ្តសិល្ប៍នា
ឆ្នាំ១៩៩៦និងពានរង្វាន់ធំ-ពានរង្វាន់Bui Xuan Phaiដើម្បីសេចក្តីស្រឡាញ់ក្រុង
ហាណូយនាឆ្នាំ២០១០ទៀតផង៕
HA THUY AN
-VOV