Tran Thanh Thanh-អ្នកអភិវឌ្ឍន៍ថាមពលខ្យល់
NHAT TRUONG -  
(VOV) /  
Vovworld- នៅឃុំBinh Thoi យុវជន Tran Thanh Thanhត្រូវបានគេនាក់ស្គាល់ដល់
និងកោតសរសើរច្រើន។គាត់ត្រូវបានគេដាក់ឲ្យនាម“Thanhថាមពលខ្យល់”ពីព្រោះ
ថា៖កាលពីឆ្នាំ២០១១ គាត់ជាម្ចាស់កម្មសិទ្ឋិនៃម៉ាស៊ីល អគ្គិសនី១គ្រឿងដោយប្រើ
កំលាំងខ្យល់១យ៉ាងមានប្រយោជន៍។Tran Thanh Thanhមានបំណងប្រើប្រាស់ប្រភព
ខ្យល់ដ៍ខ្លាំងនៅស្រុកកំណើតដើម្បីធ្វើម៉ាស៊ីលអគ្គិសនី។នាគ្រាដំបូងគាត់ប្រមូល
កំទេចដែកអាលុយមីញ៉ូមសំដៅផលិតស្លាបកង្ហារ។ដោយឡែកទួប៊ីនគាត់ទៅទិញ
ថោកពីកង់អគ្គិសនីចាស់ៗ។បងThanhចែករំលែកថា៖“ នាគ្រាដំបូងដើម្បីមានអគ្គិសនី
បំរើជីវភាពខណះដែលអគ្គិសនីត្រូវកាត់ផ្តាច់ខ្ញុំផលិតសាកម៉ាស៊ីនអគ្គិសនី១គ្រឿង
ដោយការប្រើប្រាស់កំលាំងខ្យល់និងទួប៊ីននៃកង់ចាស់ៗ។ឃើញមានប្រសិទ្ឋិភាព
ខ្ញុំរំពឹងគិតថា៖គប្បីផលិតម៉ាស៊ីនអគ្គិសនីដោយប្រើថាមពល ខ្យល់។ “
|
បង Tran Thanh Thanh
រូបថត អិនធឺណែត |
បងThanh បានផលិតម៉ាស៊ីន អគ្គិសនីថាមពល ខ្យល់ដែលមានស្លាបចំនួន៤និងចង្កូត
កន្ទុយ១។ស្លាបនិមួយៗប្រវែង៨០សង់ទីម៉ែត្រទទឹង៣០សង់ទីម៉ែត្រ។ស្លាបទាំងនេះ
តភ្ជាប់ជាមួយទួរប៊ីននិងម៉ាស៊ីនបំលែងចរន្តអគ្គិសនីសំដៅផ្គត់ផ្គង់អគ្គិសនីសំរាប់
គ្រួសារ។គ្រឿងម៉ាស៊ីនដែលអាចបំពេញតម្រូវការប្រើប្រាស់អគ្គិសនីក្នុងគ្រួសារនេះ
មានតំលៃ១០លានដុង។ពេលដំបូងអ្នកភូមិមិនជឿទៅលើជោគជ័យនៃការផលិត
គ្រឿងម៉ាស៊ីននេះឡើយ។ប៉ុន្តែពេលដែលគ្រឿងម៉ាស៊ីនផ្សាយ អគ្គិសនីបាន គ្រប់គ្នា
ភ្ញាក់ផ្អើលនិងស្ងើចសរសើរដល់គាត់យ៉ាងខ្លាំង។បងVo DuySang លេខាសម្ព័ន្ឋយុវជន
ឃុំBinh Thoiអោយដឹងថា៖“បងTran Van Thanhជាគំរូនៃការច្នៃប្រឌិត១។គាត់បាន
ទទួលជោគជ័យក្នុងការផលិតម៉ាស៊ីនផ្សាយថាមពល ខ្យល់ -ទម្រង់ថាមពលស្អាត១
មានផលប្រយោជន៍សំរាប់សង្គម។ជាពិសេសទម្រង់នេះអាចអនុវត្តនៅតំបន់ព្រៃភ្នំ
ឆ្ងាយដាច់ស្រយាលជាកន្លែងពុំទាន់មានបណ្តាញអគ្គិសនី ជាតិ ។“
|
រូបថត អិនធឺណែត |
នាបច្ចុប្បន្ននេះអ្នកភូមិជាច្រើននាក់បានកក់ទិញ ម៉ាស៊ីនអគ្គិសនីថាមពល ខ្យល់ នេះ។
នាបច្ចុប្បន្ននេះធនាគារពិភពលោកកំពុងផ្តល់ជំនួយអាទិភាពដល់កំរោងការណ៍
ថាមពលខ្យល់សំដៅទប់ទល់នឹងបំរែបំរួលអាកាសធាតុ។នាពេលថ្មីៗនេះសមាគមកម្ម
សិទ្ឋិបញ្ញាវៀតណាមនិងទស្សនាវដ្តីកម្មសិទ្ឋិបញ្ញាច្នៃប្រឌិតបានប្រគល់មេដាយអនុស្សា
វរីយ៍ជូនបងTran Thanh Thanh។មជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តអភិវឌ្ឍន៍ពាណិជ្ជសញ្ញា
វៀតណាមក៍បានទទួលស្គាល់ថា៖ម៉ាស៊ីនថាមពលខ្យល់ពោលខាងលើមានលក្ខណះ
គ្រប់គ្រាន់ដើម្បីផ្តល់ពាណិជ្ជសញ្ញាជាតិ៕
NHAT TRUONG
-VOV