Tran Trong Tuyen និងក្ដីប្រាថ្នាអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិច

VOVWORLD_វិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅប្រទេសវៀតណាមក្នុង
រយៈពេលប៉ុន្នានឆ្នាំកន្លងមកនេះបានមានជំហានអភិវឌ្ឍន៍ខ្លះដែលបានរំពឹង
ថានឹងកើនឡើងខ្លាំងទៅអនាគត។ ជនមួយរូបក្នុងចំណាមជនដែលបានរួម
ចំណែកពង្រីកពាណិជ្ជកម្មអេឡិចត្រូនិចនៅវៀតណាមនោះគឺលោក Tran
Trong Tuyen។ ​លោកជាអាជីវករវ័យ​ក្មេងហើយបានបង្កើតដំណោះស្រាយសំរាប់
ការលក់ទំនិញនិងmarketing online។

        លោក Tran Trong Tuyenកើតនាឆ្នាំ១៩៨២។ បន្ទាប់ពីសិក្សាចប់ផ្នែក
បច្ចេកវិទ្យា​ព័ត៌មាននៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយនាឆ្នាំ២០០៥
 លោកចូលធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យា​មួយ។ នាគ្រានោះដោយចៃដន្យក្នុង
គំរោងការមួយ​លោក​ទាក់ទង​ជាមួយ​គេហទំព័រពាណិជ្ជកម្ម អេឡិចត្រូនិច
Alibaba.comហើយបានសង្កេត​ឃើញ​ថាក្រុមហ៊ុនដែលលោកធ្វើការបានទទួល
អត្ថប្រយោជន៍ដ៏ធំពីការចូលរួម​សកម្មភាពនៅ​គេហទំព័រពាណិជ្ជកម្ម អេឡិច
ត្រូនិចAlibaba.com។​ តាំងពីនោះមក ​លោកចាប់ផ្ដើមត្រិះរិះដល់ការកសាង
មូលដ្ឋានបច្ចេកវិទ្យាមួយលើវិស័យពាណិជ្ជកម្ម អេឡិចត្រូនិចដែលអាចជួយ
បណ្ដាសហគ្រាសវៀតណាមលក់ទំនិញតាមបណ្ដាញអ៊ីនធើណែតប្រកបដោយ
ភាពងាយស្រួល។​លោក Tran Trong Tuyenបានរៀបរាប់ថា
   “ ក្នុងអំឡុងឆ្នាំ២០០៦ បណ្ដាក្រុនហ៊ុនខ្នាតតូចនិងមធ្យមនៅវៀត
ណាមជួប​ការលំបាកយ៉ាងខ្លាំងក្នុងការទាញយកអត្ថប្រយោជន៏ពីបណ្ដាញ
អ៊ីនធើណែត។ នៅចំពោះមុខបញ្ហានេះនិងប្រសិទ្ធិភាពនៃគេហទំព័រពាណិជ្ជកម្ម
 អេឡិចត្រូនិច​Alibaba.com ខ្ញុំបានសិក្សាស្រាវជ្រាវនិងពង្រីកគេហទំព័រ
ពាណិជ្ជកម្មដែលសមស្របនឹងទីផ្សារវៀតណាម។ ទោះបីមិនដូចគ្នា១០០%
នឹងគេហទំព័រ Alibabaក្ដីតែវា​នឹងជួយកាត់​បន្ថយរបាំងអនុវត្តន៍ពាណិជ្ជកម្ម
ឲ្យចុះនៅកំរិតទាបព្រមទាំងជួយក្រុមសហគ្រាសវៀតណាមជំរុញការធ្វើអាជីវកម្ម
ប្រកបដោយភាពងាយស្រួលបំផុត”។

Tran Trong Tuyen និងក្ដីប្រាថ្នាអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិច - ảnh 1
លោក Tran Trong Tuyenនិងសហការីបានបង្កើតឡើងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា DKT ជំនាញលើវិស័យពាណិជ្ជកម្ម អេឡិចត្រូនិចដោយមានគេហទំព័រ Bizweb.vn


        នាឆ្នាំ២០០៨ លោក Tran Trong Tuyenនិងសហការីបានបង្កើតឡើងក្រុមហ៊ុន​
ភាគហ៊ុន​បច្ចេកវិទ្យា DKT ជំនាញលើវិស័យពាណិជ្ជកម្ម អេឡិចត្រូនិច​ដោយមាន
​គេហទំព័រ Bizweb.vn។​នេះជាគេហទំព័រជួយគូប្លង់វេបសាយសំរាប់បុគ្គល​និង​ក្រុម
ហ៊ុន​ដោយការផ្គត់ផ្គង់គំរូវែបសាយដែលមានស្រាប់។ គិតរហូតមកដល់សព្វថ្ងៃនេះ
 Bizwebបានជួយបង្កើតគេហទំព័រពាណិជ្ជកម្មសំរាប់អង្គភាពអាជីវកម្មបាន
ចំនួនជាង១ហ្មឺន៥ពាន់ លើ៣០វិស័យ។ នាសព្វថ្ងៃ Bizweb.vnកំពុងជាគ្រឹះលក់
ទំនិញតាមបណ្ដាញអ៊ីនធើណែតលើច្រើនវិស័យដោយមានអតិថិជនប្រើប្រាស់
ច្រើនបំផុតនៅវៀតណាម។ តាមលោកLe Anh Huy នាយកទទួលបន្ទុកអភិវឌ្ឍន៍
អាជីវកម្មក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Sen Do ជាអតិថិជនរបស់លោក Tran
Trong Tuyenបានឲ្យដឹងថា

  “ វិធីធ្វើរបស់លោកTuyen គឺជួយឲ្យអតិថិជនលក់បានទំនិញច្រើន។ 
​អតិថិជន​អាចលក់ទំនិញនៅគ្រប់កន្លែង គ្រប់គេហទំព័រពាណិជ្ជកម្មអេឡិច
ត្រូនិចនិង​គ្រប់គេហទំព័​រ​លក់ទំនិញ។ ខ្ញុំគិតថានេះជាការបោះជំហានមួយដ៏
ល្អប្រសើរក្នុងដំណើរ​ពង្រីកវិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅវៀតណាម”។

        ថ្មីៗនេះក្រុមហ៊ុន​ភាគហ៊ុន​បច្ចេកវិទ្យា DKTបានបង្កើតគេហទំព័រ​
ពាណិជ្ជកម្ម​អេឡិចត្រូនិចមួយទៀតដែលបានទាក់ទាញ​ស្តង់ទំនិញចំនួន
៣០០០​ចូល​រួម​។ ស្ដីពីគំរោងនៅពេលអនាគតលោកTuyen ឲ្យដឹងថា គោលដៅ
នាពេលដ៍​ខ្លីខាង​មុខនេះគឺ Bizwebនិងពង្រីកទៅទីផ្សារដែលមានលក្ខណៈ
ស្រដៀងគ្នានឹងវៀត​ណាម​ដូចជាឥណ្ឌូនេស៊ី ឬហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ