Van Tuan Anhតន្រ្តីករ១រូបស្រឡាញ់វប្បធម៌K’ho
LAN ANH -  
(VOVWORLD) /  
Vovworld-កើតនិងធំដឹងក្តីឡើងនៅទីក្រុង Hue (ភាគកណ្តាលវៀតណាម) តន្រ្តីករ
Van Tuan Anhប្រកបមុខរបរច្រើនមុខនៅទីក្រុហហូជីមិញក្រោយឈប់ពីឧត្តមសិក្សា។
បងលក់គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់មុនពេលផ្ទេទៅធ្វើអាជីវកម្មអចលនវត្ថុ។ក្នុង
ដំណាក់កាលនេះបងទិញបានវីឡាមួយចំនួនសំរាប់ឲ្យជួល។នាឆ្នាំ២០០០ទោះបីជា
មានជីវភាពធូធាគ្រាន់បើនៅទីក្រុងក្តីប៉ុន្តែតន្រ្តីករVan Tuan Anhបានសម្រេចរើដល់
ទីក្រុងDa Lat (តំបន់Tay Nguyenនៅតំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម)ដើម្បីលង់
ខ្លួនក្នុងបរិយាកាសនៃព្រៃភូមិសាស្រ្តរបស់ជនរួមជាតិជាជនជាតិK’ho។នៅទីនេះបង
រកបានភាពចុះសម្រុងជាមួយធម្មជាតិនិងអ្នកភូមិ។បងសម្រេចទិញវាលស្រែចោល
ទំនេរដោយសារមានការជួយឧបត្ថម្ភរបស់រដ្ឋអំណាចតំបន់និងអ្នកភូមិបងបានបង្កើត
ភូមិ១ស្អាតសុខសាន្តត្រាណនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជន
ជាតិK’ho។បងចែករំលែកថា៖“ខ្ញុំមិនអាចធ្វើអ្វីទាំងអស់បើសិនជាគ្មានការជួយឧបត្ថម្ភ
របស់អ្នកភូមិ។ដងទង់និងផ្ទះផុតពីដីនេះបានធ្វើដោយអ្នកភូមិ ។ពួកគេបានជួយ
ឧបត្ថម្ភខ្ញុំយ៉ាងច្រើនក្នុងការកសាងកម្មវិធីផ្លាស់ប្តូរវប្បធម៌នានាដែលអនុញ្ញាតិឲ្យភ្ញៀវ
ទេសចរស្នាក់នៅភូមិ។ “
|
តន្រ្តីករVan Tuan Anh(រូបថតVOV) |
មុននេះ២ឆ្នាំតន្រ្តីករVan Tuan Anhបានប្រែផ្ទៃដីចំនួន៥ពាន់ម៉ែត្រក្រឡានៅស្រុកLac
Duong ខែត្រ Lam Dong ទៅជារមណីដ្ឋាន១គួរឲ្យជាប់ចិត្ត។បងបានដាំដើមឈើនិង
ផ្កាព្រៃសំដៅនាំមកនូបរិយាកាសនៃពិធីបុណ្យដូចជា” Ninh Nong “។តាមទំលាប់បន្ទាប់ពីពិធីទទួលការវិលត្រឡប់មករបស់ព្រះម៉ែស្រូវ ប្រជាជននៅតំបន់Tay Nguyen
ចាកចេញពីភូមិនិងដើរតាមព្រឹទ្ឋាចារ្យភូមិទៅរស់ក្នុងព្រៃ។ពួកគេរស់នៅទីនេះក្នុង
រយះពេលពី១៥ដល់៣០ថ្ងៃមុនពេលវិលត្រឡប់មកភូមិរបស់ខ្លួនវិញ។តន្រ្តីករVan
Tuan Anhអោយដឹងថា៖“ ប្រជាជននៅតំបន់Tay Nguyenដូច្នេះមានជីវភាពធម្មតាក្នុង
រយះពេល១១ខែនិង១ខែទៀតវិលត្រឡប់មកប្រភពដើម។ខែនេះត្រូវបានហៅថាជា
ខែ Ninh Nong ។ទំនៀមទំលាប់នេះបានរសាត់បាត់ទៅមុននេះពី៤០ដល់៥០ឆ្នាំ។ខ្ញុំបានស្រាវជ្រាវនិងអានបណ្តាឯកសារដើម្បីបង្កើតឡើងវិញសកម្មភាពនៃជីវភាពរស់
នៅនិងផលិតកម្មរបស់ភូមិ Cu Lan។ “
|
រូបថតVOV |
ក្រោមកំដៅខ្លាំងតន្រ្តីករVan Tuan Anhនៅធ្វើការជាមួយបណ្តាបុគ្គលឹកដោយមិនគិត
ការនឿយហត់បងទទួលភ្ញៀវនិងបំរើមុខអាហារនិងរៀបចំបន្ទប់ទំនិញអនុស្សាវរីយ៍
ពាសពេញជួងខ្យល់កាបូបចរបាប់និងរបាំងមុខជាដើម។ក្នុងFestival ផ្កានៃទីក្រុង
Da Lat ឆ្នាំ២០១៣គណះចាត់តាំងជាតិនៃUNESCOរបស់វៀតណាមបានបញ្ចូល ភូមិ
Cu Lanក្នុងបញ្ជី១០អាស័យដ្ឋានទទួលបទដ្ឋានវប្បធម៌និងទសចរណ៍របស់វៀតណាម
។ពីឥឡូវនេះតទៅភ្ញៀវទេសចរអាចមកទស្សនា ភូមិ Cu Lanដើម្បីលង់ខ្លួនក្នុងធម្មជាតិ
។តាមតន្រ្តីករVan Tuan Anhថា៖ការៀបចំទេសចរណ៍សហគមន៍ជាការធ្វើអាជីវកម្ម
អនុស្សាវរីយ៍នៃអតីតកាល។ តន្រ្តីករVan Tuan Anhស្រឡាញ់ភាពស្អាតនៃធម្មជាតិ។បងមានចំណាប់អារម្មណ៍ឃើញក្មេងឡើងវិញពេលបានរកឃើញធម្មជាតិរហោស្ថាន
និងស្វែងយល់វប្បធម៌នៃបណ្តាជនជាតិនៅតំបន់ Tay Nguyen។ការរំជួលចិត្តនេះបាន
ក្លាយទៅជាប្រភពមនោអារម្មណ៍នៃបទចម្រៀង” ស្រមោលរបស់ម្តាយ អនេក “ សេចក្តីស្នេសមុទ្រ ” និង ”បេះដូងនៃCu Lan “៕
LAN ANH
-VOVWORLD