Vi Van Om - វីរៈពលករនៅតំបន់ព្រំដែនប៉ែកពាយព្យ

(VOVWORLD) -  នៅឃុំ Chieng On ស្រុក Yen Chau ខេត្ត Son La  ប្រជាពលរដ្ឋមានមោទនភាពយ៉ាងខ្លាំងដែលមានលោក Vi Van Om ជាជនជាតិ Xinh Mun ដែលត្រូវបានបក្សនិងរដ្ឋប្រសិទ្ធិនាមជាវីរៈពលករសម័យផ្លាស់ប្ដូរថ្មីនាឆ្នាំ២០០៥។ ក្នុងតួនាទីជាអតីតអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng On ជាប់ព្រំដែននេះលោកមានស្នាដៃឆ្នើមក្នុងការកសាងផែនមហាសាមគ្គីជាតិ  កាត់បន្ថយភាពក្រីក្រកសាងជីវភាពរស់នៅសុខដុមរម្យនាសុភមង្គលជូនបងប្អូននៅតំបន់ព្រៃភ្នំនេះ។

 

        នៅឃុំ Chieng On ស្រុក Yen Chau ខេត្ត Son La ប្រជាពលរដ្ឋមានមោទនភាពយ៉ាងខ្លាំងដែលមានលោក Vi Van Om ជាជនជាតិ Xinh Mun ដែលត្រូវបានបក្សនិងរដ្ឋប្រសិទ្ធិនាមជាវីរៈពលករសម័យផ្លាស់ប្ដូរថ្មីនាឆ្នាំ២០០៥។ ក្នុងតួនាទីជាអតីតអនុប្រធានគណៈ កម្មាធិការប្រជាជនឃុំ Chieng On ជាប់ព្រំដែននេះលោកមានស្នាដៃឆ្នើមក្នុងការកសាងផែនមហា សាមគ្គីជាតិ កាត់បន្ថយភាពក្រីក្រកសាងជីវភាពរស់នៅសុខដុមរម្យនាសុភមង្គលជូនបងប្អូននៅតំបន់ព្រៃភ្នំនេះ។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះមុខមាត់ជនបទថ្មីនៅតំបន់ខ្ពង់រាបជាប់ព្រំដែនឃុំ Chieng Onបានផ្លាស់ប្ដូរយ៉ាងខ្លាំងពិសេសគឺអំពីហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវក្រាលកៅស៊ូរាប់សិបគីឡូម៉ែត្រត្រូវបានសាងសង់ឡើងដោយបង្កភាពងាយស្រួលសំរាប់ការដើរហើររបស់ប្រជាជនពីកណ្ដាលស្រុកដល់ប៉ុស្តិ៍ការពារព្រំដែន Na Cai។ ចំពោះសំណង់នេះប្រជាជនគ្រប់ជនជាតិនៅឃុំ Chieng On ស្រុក Yen Chau ខេត្ត Son La គ្មានពេលណាបំភ្លេចសគុណរបស់លោក  Vi Van Om  ជន ជាតិ Xinh Mun ជាអតីតអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng On ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ២០០៥ វីរៈពលករ សម័យផ្លាស់ប្ដូរថ្មីបានឡើយ។ តាមលោក Song Lao Dia ប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng On បានឲ្យដឹងថា

          “ចាប់តាំងពីឆ្នាំ២០០៤មកលោកOmបានខិតខំប្រឹងប្រឹងសុំថវិការពីខេត្តSon Laមកកសាងផ្លូវក្រាលកៅស៊ូពីស្រុកYen Chau រហូតដល់ច្រកទ្វារព្រំដែន Na Cai ឃុំ Chieng On។ នេះជាផ្លូវដ៏ល្អសំរាប់បំរើជីវភាពរស់នៅរបស់ប្រជាជន”។

Vi Van Om - វីរៈពលករនៅតំបន់ព្រំដែនប៉ែកពាយព្យ - ảnh 1Vi Van Om ជាវីរៈពលករសម័យផ្លាស់ប្ដូរថ្មី 

        នាឆ្នាំ១៩៧២ក្រោយពីចេញពីកងទ័ពនិងវិលត្រឡប់មកស្រុកកំណើតវិញលោកOm បានប្រើចំណេះវិទ្យាដែលលោកបានសិក្សាដើម្បីជួយបងប្អូនជនជាតិភាគតិចបង្កើនការងារធ្វើកសិកម្មកាត់បន្ថយភាពក្រីក្រ។ លោកបានទៅគ្រប់កន្លែងយកពូជពោតនិងផ្លែឈើល្អៗមកណែនាំឲ្យអ្នកភូមិដាំដុះ។ លោក Vi Van Om បានឲ្យដឹងថា

    “យើងខ្ញុំប្រមូលផ្ដុំលើការដោះសា្រយបញ្ហាជីវភាពរស់នៅជាចម្បងសិនហើយអភិវឌ្ឍវិស័យដទៃជាបណ្ដើរៗ។ ដោយហេតុនោះជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាលំដាប់ទាំងអំពីសេដ្ឋកិច្ចនិងវប្បធម៌សង្គម។ រីឯវិស័យសន្តិសុខការពារជាតិជាពិសេសគឺបញ្ហាខ្សែ ព្រដែននិងបង្គោលសីមាគឺសហការជាមួយកងទ័ពការពារព្រំដែនធ្វើយ៉ាងល្អ”។

        ទោះបីមានអាយុច្រើនហើយក្ដីតែលោក Vi Van Omនៅបន្តគាំទ្រគ្រប់ចលនានៅមូលដ្ឋានដោយធ្វើទីប្រឹក្សាជួយរដ្ឋអំណាចស្វែងរកទិសដៅផ្លាស់ប្ដូរពូជដំណាំនិងសត្វសិញ្ចឹមសំរាប់បងប្អូនអភិវឌ្ឍសេដ្ឋកិច្ច។តាមលោក Vi Van Bien កម្មាភិបាលភូមិ Trang Nam ឃុំ Chieng On ស្រុក Yen Chau បានឲ្យដឹងថា

          “លោក Om ជាព្រឹទ្ធាចារ្យភូមិដែលមានកិត្យានុភាពខ្ពស់។លោកតែងតែណែនាំអ្នកភូមិ ពីវិធីសាស្រ្តដាំដុះដំណាំថ្មីៗ ព្រមទាំងឃោសនាអប់រំបងប្អូនពីគោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋទៀតផង។ ប្រជាពលរដ្ឋជឿទុកចិត្តនិងធ្វើតាមលោក”។

        ដោយសារមានស្នាដៃជាច្រើនក្នុងការកសាងជនបទថ្មីលោក Vi Van Om ត្រូវបានបក្សនិងរដ្ឋប្រសិទ្ធិនាមជាវីរៈពលករសម័យផ្លាស់ប្ដូរថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ