កម្មករអណ្ដូងរ៉ែនាសព្វថ្ងៃពង្រីកប្រពៃណីពីអតីតកាល

(VOVWORLD) - ក្នុងអំឡុងពេលតស៊ូប្រឆាំងអាណានិគមបារាំង កម្លាំងកម្មករអណ្ដូងរ៉ែ នៅតំបន់ធ្យូងថ្ម Quang Ninh ត្រូវបានចាត់ទុកជាកម្លាំងកម្មករឧស្សាហកម្ម ដើមដំបូងនៅក្នុងវណ្ណៈកម្មករវៀតណាម។ ដោយមានស្មារតីសាមគ្គី ស្វិតស្វាញ និងការចាត់តាំងវិន័យដ៏តឹងរឹង កម្លាំងកម្មករអណ្ដូងរ៉ែបានក្រោកឈរឡើងធ្វើ កុបកម្មដោយទ្រង់ទ្រាយធំកាលពីឆ្នាំ១៩៣៦ ចាប់បង្ខំឲ្យអាជ្ញាធរអាណា និគមនិងម្ចាស់អណ្ដូងរ៉ែត្រូវទទួលស្គាល់បរាជ័យនិងធ្វើសម្បទាន។ 

ជ័យជំនះ របស់វណ្ណៈកម្មករនិយាយរួមនិងកម្មករអណ្ដូងរ៉ែខេត្ត Quang Ninh និយាយ ដោយឡែក គឺជាមោទនភាព និងការលើកទឹកចិត្តស្មារតីដ៏ធំធេងចំពោះ កម្មករអណ្ដូងរ៉ែជំនាន់ក្រោយៗ។ ដើម្បីបន្តប្រពៃណីនោះ កម្មករអណ្ដូងរ៉ែ នាសព្វថ្ងៃនៅតែរក្សារឹងមាំនូវស្មារតីធ្វើពលកម្ម “វិន័យនិងការស្រុះចិត្ត” មានការច្នៃ ប្រឌិតជាច្រើន ហ៊ានប្រឈមនឹងការលំបាកសាកល្បង ដើម្បីបន្តរួមចំណែក កសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

កម្មករអណ្ដូងរ៉ែនាសព្វថ្ងៃពង្រីកប្រពៃណីពីអតីតកាល - ảnh 1សព្វថ្ងៃនេះមិនមានរូបភាពកម្មករអណ្ដូងរ៉ែដែលធ្វើការដោយដៃទាំងស្រុងទៀតឡើយ ប៉ុន្តែពួកគេជាកម្មករដែលមានសុខភាពល្អ ចំណេះដឹងល្អ និងអាចធ្វើម្ចាស់លើម៉ាស៊ីនបច្ចេកវិទ្យាទំនើប។ 

ក្នុងសម័យសង្គ្រាម ដោយមានពាក្យស្លោកដូចជា៖ “សមរភូមិជាផ្ទះ អណ្ដូងរ៉ែជាស្រុកកំណើត” “ដៃកាន់ញញួរដៃកាន់កាំភ្លើង” កម្មករអណ្ដូងរ៉ែ ខេត្ត Quang Ninh បានចូលរួមអនុវត្តចលនាជំរុញផលិតកម្មយ៉ាងខ្លាំងក្លា រួមចំណែកដ៏ធំធេងទៅក្នុងភារកិច្ចស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងនិងពង្រីក កម្លាំងនៃភាគខាងជើង។ ដោយមិនអើពើដល់គ្រាប់បែកមីនរបស់ខ្មាំងសត្រូវ កម្មកររាប់ពាន់នាក់នៅតែធ្វើផលិតកម្មបណ្ដើរប្រយុទ្ធបណ្ដើរ។ នៅពេល នោះ ប្រទេសជាតិមានលក្ខណៈបច្ចេកវិទ្យាហួសសម័យ កម្មករអណ្ដូងរ៉ែ ភាគច្រើនធ្វើការដោយដៃទាំងស្រុង ហេតុដូច្នេះ ទិន្នផលរុករកធ្យូងថ្មបាន តិចតួចណាស់។ ជីវភាពរស់នៅរបស់កម្មករអណ្ដូងរ៉ែអាស្រ័យហេតុនោះជួប ការលំបាកជាច្រើន។ ប៉ុន្តែ ជំនះពុះពារលើការលំបាកសាកល្បងទាំងនោះ ក្រោយពីប្រទេសជាតិឈានចូលសម័យផ្លាស់ប្ដូរថ្មី របររុករករ៉ែក៏មានការរីក ចម្រើនយ៉ាងខ្លាំងក្លាដែរ។

នាសព្វថ្ងៃនេះ នៅក្រោមអណ្ដូងរ៉ែ ម៉ាស៊ីនទំនើបៗបានជំនួសឲ្យ ឧបករណ៍សាមញ្ញ ហើយកម្មករអណ្ដូងរ៉ែនាសព្វថ្ងៃមិនមែនជាពលករគ្មាន ជំនាញទៀតឡើយ។ ពួកគេជាកម្មករមានថ្វីដៃស្ទាត់ជំនាញដែលត្រូវបាន បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមមូលដ្ឋានអប់រំឯកទេស ហើយមានសមត្ថ ភាពបន្សាំយ៉ាងឆាប់រហ័សនឹងបច្ចេកវិទ្យាផលិតកម្មថ្មី ចេះច្នៃប្រឌិតក្នុងការ ងារ ហ៊ានប្រឈមនឹងការលំបាកសាកល្បង។ លោក Nguyen Trong Thai ប្រធានក្រុមផលិតកម្ម ក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Ha Lam ចំណុះសម្ព័ន្ធក្រុម ហ៊ុនធ្យូងថ្ម-រ៉ែវៀតណាម (Vinacomin) បានចែករំលែកថា៖

“គោលដៅដើមដំបូងរបស់យើងខ្ញុំនោះគឺកសាងចលនាប្រឡងប្រណាំងនិងគំនិតផ្ដួចផ្ដើមដើម្បីសន្សំសម្ចៃថាមពល ការពារសុវត្ថិភាព ផ្ទាល់ខ្លួន ព្រមទាំងធានាឲ្យការងារបានរលូនបំផុតនិងទិន្នផលខ្ពស់បំផុត”។

ដោយមានគោលដៅបំពាក់ចំណេះដឹងយ៉ាងគ្រប់គ្រាន់សម្រាប់កម្មករហើយកសាងកម្លាំងកម្មករអណ្ដូងរ៉ែឲ្យបានរឹងមាំ បណ្ដាសាលាបណ្ដុះ បណ្ដាលវិជ្ជាជីវៈនិងក្រុមហ៊ុននានាកំពុងខិតខំប្រឹងប្រែងជំរុញការងារឃោសនា អប់រំអំពីមនសិការពិន័យ កសាងរចនាបទធ្វើការឲ្យបានត្រឹមត្រូវតាម ដំណើរការបច្ចេកទេស។ វិស្វករ Pham Minh Tu ប្រធានដេប៉ាដឺម៉ង់អណ្ដូង រ៉ែ នៃអនុវិទ្យាល័យធ្យូងថ្ម-រ៉ែវៀតណាម បានឲ្យដឹងថា៖

“យើងខ្ញុំបានវិនិយោគជាច្រើនទៅក្នុងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រព័ន្ធ ម៉ាស៊ីនដើម្បីជួយឲ្យសិក្ខាកាមត្រូវបានហ្វឹកហាត់ដូចនៅក្នុងបរិស្ថានអណ្ដូង រ៉ែពិតៗ។ បច្ចេកវិទ្យាថ្មីៗដែលកំពុងត្រូវបានអនុវត្តនៅក្នុងអណ្ដូងរ៉ែ ក៏ត្រូវ បានយើងខ្ញុំដាក់បញ្ចូលក្នុងកម្មវិធីបង្រៀនផងដែរ”។

សព្វថ្ងៃនេះមិនមានរូបភាពកម្មករអណ្ដូងរ៉ែដែលធ្វើការដោយដៃទាំងស្រុងទៀតឡើយ ប៉ុន្តែពួកគេជាកម្មករដែលមានសុខភាពល្អ ចំណេះដឹងល្អ និងអាចធ្វើម្ចាស់លើម៉ាស៊ីនបច្ចេកវិទ្យាទំនើប។ សិក្ខាកាម Nguyen Minh Bac នៅអនុវិទ្យាល័យធ្យូងថ្ម-រ៉ែវៀតណាមបានចែករំលែកថា៖

“ខ្ញុំចូលចិត្តបំផុតគឺពេលទៅសិក្សានៅក្នុងអណ្ដូងរ៉ែពិតៗ។ នៅទីនោះ មានម៉ាស៊ីនទំនើបៗដូចដែលយើងខ្ញុំត្រូវបានរៀននៅក្នុងសាលា អញ្ចឹងខ្ញុំ ចូលចិត្តខ្លាំងណាស់”។

ដោយការរក្សាយ៉ាងរឹងមាំនូវស្មារតី “វិន័យនិងការស្រុះចិត្ត” ដែលត្រូវបាន មរតកពីមហាកុបកម្មឆ្នាំ១៩៣៦មក បណ្ដាជំនាន់កម្មករអណ្ដូងរ៉ែនាសព្វ ថ្ងៃនៅតែ ឧស្សាហ៍ព្យាយាមប្រឡងប្រណាំងធ្វើផលិតកម្មជានិច្ច។ ស្មារតី មុននេះត្រូវបានអភិវឌ្ឍក្លាយទៅជាបាវចនាធ្វើសកម្មភាព “បញ្ញា ស្មោះត្រង់ វិន័យ និងការស្រុះចិត្ត” ដែលបំផុសឡើងភាពច្នៃប្រឌិត មនសិការទទួលខុស ត្រូវ និងចំណងសាមគ្គីភាពសហប្រតិបតិ្តការរវាងកម្មករអណ្ដូងរ៉ែម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ