កម្មាភិបាលនារីជនជាតិXinh Munអនុវត្តល្អការងារសមាគម
Duc Anh - Le Phuong -  
(VOVWORLD) -អ្នកស្រី Lo Thi Cuong ប្រធានសមាគមនារីឃុំPhieng Pan ស្រុកMai Son ខេត្តSon La ភូមិភាគខាងជើងវៀតណាមជាកម្មាភិបាលមួយរូបដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការងារនារីមូលដ្ឋាន។បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្មមកអ្នកស្រីវិលត្រឡប់មកធ្វើការនៅស្រុកកំណើតវិញ។ក្នុងមុខងារជាប្រធានសមាគមនារីឃុំអ្នកស្រី Lo Thi Cuongបានមានការរួមវិភាគទានសកម្មជាច្រើនទៅក្នុងចលនារួមនៅមូលដ្ឋានដែលត្រូវបានប្រជាជនជឿទុកចិត្តនិងគោរពរាប់អានយ៉ាងខ្លាំង។
អ្នកស្រី Lo Thi Cuong ប្រធានសមាគមនារីឃុំPhieng Pan ស្រុកMai Son ខេត្តSon La ភូមិភាគខាងជើងវៀតណាមជាកម្មាភិបាលមួយរូបដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការងារនារីមូលដ្ឋាន។បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្មមកអ្នកស្រីវិលត្រឡប់មកធ្វើការនៅស្រុកកំណើតវិញ។ក្នុងមុខងារជាប្រធានសមាគមនារីឃុំអ្នកស្រី Lo Thi Cuongបានមានការរួមវិភាគទានសកម្មជាច្រើនទៅក្នុងចលនារួមនៅមូលដ្ឋានដែលត្រូវបានប្រជាជនជឿទុកចិត្តនិងគោរពរាប់អានយ៉ាងខ្លាំង។
មុននេះនៅភូមិXa Canh ឃុំPhieng Pan ស្រុកMai Son ខេត្តSon Laជីវភាពរស់នៅរបស់ប្រជាជនបណ្ដាជនជាតិជួបការលំបាកខ្លាំងហើយអត្រាបងប្អូននារីមិនចេះអក្សរនិងមិនចេះអក្សរឡើងវិញគឺខ្ពស់ណាស់។មូលហេតុសំខាន់គឺដោយសារចំណេះដឹងរបស់អ្នកភូមិនៅមានកំហិត បងប្អូននារីជនជាតិភាគតិចមិនបានរៀនសូត្រចប់ចុងចប់ដើមនិងមិនចេះភាសាទូទៅ។ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រី Lo Thi Cuongរួមជាមួយក្រុមកម្មាភិបាលសមាគមនារីឃុំPhieng Panបានខ្នះខ្នែងទៅកាន់គ្រួសារនិងសាខាសមាគមនីមួយៗដើម្បីឃោសនាអប់រំចលនាបងប្អូននារីឲ្យសកម្មចូលរួមការងារសមាគមនិងចូលរួមថ្នាក់រៀនអក្សរនានា។សមាគមនារីឃុំក៏ផ្សព្វផ្សាយចំណេះដឹងពីច្បាប់ បទពិសោធរកស៊ី បញ្ហាផែនការគ្រួសារនីយកម្មជាភាសាជនជាតិភាគតិចដូចជាជនជាតិXinh Mun Mong Thai ឲ្យសមស្របនឹងមុខសញ្ញានីមួយៗ។ដោយសារការខិតខំប្រឹងប្រែងរបស់អ្នកស្រី Lo Thi Cuongនិងបងប្អូនក្នុងសមាគម ឥឡូវនេះនៅសាខាសមាគមនារីភូមិ Xa Canhលែងមាននារីមិនចេះអក្សរទៀតហើយ។ទន្ទឹមនេះរយៈ៣ឆ្នាំកន្លងមកនេះនៅក្នុងភូមិគ្មានគ្រួសារណាកើតកូនទី៣ទេ។តាមអ្នកស្រី Cam Thi Son សមាជិកាសាខាសមាគមនារីភូមិXa Canhបានឲ្យដឹងថា
“បងស្រី Cuong ជាមនុស្សរាក់ទាក់និងសកម្មមួយរូប។គាត់មិនក្រែងរអែងការលំបាកលំបិនឬផ្លូវឆ្ងាយហើយទៅកាន់ភូមិនានាដើម្បីបង្ហាញណែនាំយើងខ្ញុំអនុវត្តផែនការ។បងស្រីជានិច្ចកាសហការជាមួយបណ្ដាសមាជិកាធ្វើល្អនូវការងារឃោសនា អប់រំដល់បងប្អូននារីម្នាក់ៗពីគោលនយោបាយរបស់រដ្ឋនិងការងារផែនការគ្រួសារនីយកម្ម”។
កម្មាភិបាលនារីជនជាតិXinh Mun |
Phieng Panជាឃុំមួយក្នុងចំណោមឃុំជួបការលំបាកបំផុតទាំង៥ចំណុះស្រុក Mai Son។ជីវភាពរស់នៅរបស់អ្នកភូមិជួបការលំបាកដោយសារលក្ខណៈភូមិសាស្ត្រស្មុគស្មាញ ផលិតកម្មកសិកម្មផ្គត់ផ្គង់ដោយខ្លួឯង។នៅចំពោះមុខស្ថានភាពនេះ អ្នកស្រី Lo Thi Cuongបានឈានមុខគេក្នុងចលនាកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ដោយមានចំណេះវិទ្យាដែលបានសិក្សារៀនសូត្រនៅមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម អ្នកស្រីបានយកមកអនុវត្តក្នុងប្រពលវប្បកម្មដំណាំពោត ស្រូវនិងចិញ្ចឹមសត្វ។បន្ទាប់ពីអនុវត្តប្រកបដោយជោគជ័យនៅក្នុងគ្រួសារខ្លួនមកអ្នកស្រីបានចលនាបងប្អូននារីដទៃក្នុងតំបន់ធ្វើតាម។ម្យ៉ាងទៀតសមាគមនារីក៏ធានាឲ្យសមាជិកាបានខ្ចីដើមទុនពីធនាគារគោលនយោបាយសង្គមដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផងដែរ។នាសព្វថ្ងៃ ចំនួនប្រាក់កំចីទាំងនេះមានប្រមាណជិត៥ពាន់លានដុង។ឥឡូវនេះអត្រាគ្រួសារក្រីក្រក្នុងឃុំបានថយចុះយ៉ាងខ្លាំង។ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកស្ទួយជាលំដាប់។បងប្អូននារីមានលក្ខណៈចូលរួមសកម្មភាពរបស់សមាគម ព្រមទាំងចលនាបណ្ដាសមាជិកក្នុងគ្រួសារអនុវត្តល្អនូវគោលនយោបាយចំនួនប្រជាជន ផែនការគ្រួសារនីយកម្ម រក្សា”ភូមិឃុំគ្មានគ្រឿងញៀន” អនុវត្តបទបញ្ជាព្រំដែន និងចូលរួមចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ស្ដីពីការងាររបស់ខ្លួន នេះ អ្នកស្រី Lo Thi Cuongបានឲ្យដឹងថា
“វិធីឃោសនាការប្រកបដោយប្រសិទ្ធភាពបំផុតគឺខ្ញុំត្រូវចុះមូលដ្ឋានដើម្បីក្ដាប់ជាប់ស្ថានភាព។ស្រេចទៅតាមលក្ខណៈជាក់ស្ដែងននៅតាមមូលដ្ឋាននីមួយៗដែលខ្ញុំជ្រើសប្រធានបទឃោសនាឲ្យសមស្រប។តាមរយៈនោះខ្ញុំកសាងផែនការនិងចាត់តាំងការងារឲ្យគណៈកម្មាធិការដើម្បីចុះមូលដ្ឋានអនុវត្ត”។
ដោយសារមានស្នាដៃល្អៗក្នុងការងារសមាគមនេះ កម្មាភិបាលនារីជនជាតិXinh Munត្រូវបានប្រជាជនជឿទុកចិត្តនិងគោរពរាប់អាននិងធ្វើតាម៕
Duc Anh - Le Phuong