កំលាំងចិត្តរបស់ថៅកែវ័យក្មេងពិការត្រចៀក
(VOVWORLD) - “ពេលខ្ញុំជំនៈពុះពារលើការលំបាកសាកល្បងហើយឈានទៅមុខដោយសមត្ថភាពរបស់ខ្លួននោះគឺជាសុភមង្គល”។ នេះជាការត្រិះរិះរបស់យុវជនថ្លង់មួយរូបឈ្មោះNguyen Thai Thanh ជាម្ចាស់ហាងកាត់សក់ ធំមួយនៅរដ្ឋធានីហាណូយ។ ដើម្បីសំរេចបានជោគជ័យនោះ លោកបានឆ្លងកាត់ការលំបាកសាកល្បងជាច្រើន។
កំលាំងចិត្តរបស់ថៅកែវ័យក្មេងពិការត្រចៀក |
(VOVworld) - សកម្មភាពក្នុងហាងកាត់សក់របស់លោក Nguyen Thai Thanh នៅឌឿងហែម Van Chuong ខណ្ឌ Dong Da ក្រុងហាណូយប្រព្រឹត្តទៅធម្មតាដូចហាងដទៃតែខុសនៅត្រង់ចំណុចគឺជាងកាត់សក់មិននិយាយអ្វីសោះ។ ការផ្លាស់ប្ដូររវាងម្ចាស់ហាងជាមួយអតិថិជនសុទ្ធតែបានអនុវត្តដោយការសរសេរអក្សរលើក្រដាស់ឬការផ្ញើសារតាមទូរសព្ទ។ ពេលកាត់សក់តាមម៉ូដស្អាតដូចបំណងរួចហើយទាំងជាងទាំងអតិថិជនសុទ្ធតែសប្បាយចិត្តដោយទឹកមុខញញឹម។ មូលហេតុគឺម្ចាស់ហាងជាមនុស្សថ្លង់។
យុវជន Nguyen Thai Thanh ដែលមានស្រុកកំណើតនៅខេត្ត Bac Giang ភាគខាងជើងវៀតណាមនោះឲ្យដឹងថា ការបើកអាជីវកម្មរបស់មនុស្សពិការគឺពិបាកណាស់។ ទៅសុំការងារធ្វើនៅកន្លែងណាក៏គេមិនព្រមជ្រើសដែរ។ ប៉ុន្តែដោយសារមានការប្ដេជ្ញាចិត្តខ្ពស់យុវជនថ្លង់រូបនេះបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រវិជ្ជាជីវៈកាត់សក់ពីជាងមានបទពិសោធន៍រួមទាំងបើកអ៊ីនធឺណែតសំរាប់ស្រាវជ្រាវម៉ូដសក់ថ្មីៗទាន់សម័យទៀតផង។បន្ទាប់ពីរៀនបានខ្លះៗហើយយុវជន Nguyen Thai Thanh បានទៅក្រុងហូជីមិញដើម្បីបន្តរៀនកាត់សក់លើកកំពស់ជំនាញ។
នាឆ្នាំ២០១១ លោកបើកហាងកាត់សក់របស់ខ្លួននៅឌឿងហែម Van Chuong ខណ្ឌ Dong Da ក្រុងហាណូយ។ ភ្ញៀវដែលបានលោកកាត់សក់ឲ្យស្អាតៗនោះពេញចិត្តណាស់ហើយក៏ប្រាប់មិត្តភក្តិមកកាត់ទៀត។ ដោយហេតុនោះហាងកាត់សក់របស់លោកមានម៉ូយច្រើនហើយអភិវឌ្ឍខ្លាំង។ លុះដល់ឆ្នាំ២០១៥លោកបង្កើតក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាថែសម្ផស្ស Thanh Nguyen ព្រមទាំងបើកបន្ថែមនូវហាងកាត់សក់ចំនួន២កន្លែងទៀតនៅវិថីKim Ma ក្រុងហាណូយ។ ស្ដីពីគុណភាពសេវារបស់ក្រុមហ៊ុនThanh Nguyenនេះ អ្នកស្រី Nguyen Thi My Nga ជាម៉ូយមួយរូបបានឲ្យដឹងថា
“ខ្ញុំពេញចិត្តណាស់ជាមួយគុណភាពកាត់សក់នៅទីនេះ។ នាគ្រាដំបូងខ្ញុំក្រែងគាត់មិនអាចស្ដាប់បានសំណូមពរថែសក់ពីខ្ញុំ។ តែក្រោយមកយើងខ្ញុំក៏យល់ចិត្តគ្នាជាបណ្ដើរៗហើយនេះជាឆ្នាំទី៦ហើយដែលខ្ញុំជាម៉ូយរបស់ហាងហ្នឹង”។
បន្ទាប់ពីក្លាយទៅជាអ្នករចនាម៉ូដសក់មកយុវជន Nguyen Thai Thanh គិតដល់ការជួយដល់ក្រុមមនុស្សគថ្លង់ដូចខ្លួនឲ្យមានការងារធ្វើ លើកស្ទួយជីវភាពរស់នៅ។ រហូតមកដល់សព្វថ្ងៃនេះលោកបានបណ្ដុះបណ្ដាលជំនាញកាត់សក់ឲ្យជនពិការចំនួនជាង៣០នាក់។ យុជនមួយរូបឈ្មោះNguyen Viet Long អាយុ២២ឆ្នាំនៅស្រុក Soc Son ជាយក្រុងហាណូយបានឲ្យដឹងថា
“បង Thanh បង្រៀនងាយយល់ណាស់។ ឥឡូវខ្ញុំបានចេះកក់លាងសម្អាតសក់ហើយកំពុងខិតខំរៀនកាត់សក់ទៀត។ ខ្ញុំស្រលាញ់ចូលចិត្តរបរនេះហើយនឹងប្រឹងប្រែងរៀនសូត្រដើម្បីធ្វើបានល្អដូចបង Thanh”។
ដោយមានស្នាដៃល្អក្នុងការងារនិងទឹកចិត្តសប្បុរសធម៌យុវជន Nguyen Thai Thanh ត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញជូនកិត្តិនាម”យុវជនឆ្នើមក្នុងឆ្នាំ”ព្រមទាំងបានទទួលវិញ្ញាបនប័ត្រជាច្រើនទៀតក្នុងការប្រលងរចនាម៉ូដសក់នានា ៕