កសិករគំរូសកម្មជួយអ្នកក្រីក្រ
Le Hoa - To Tuan -  
(VOVWORLD_) /  
VOVWORLD_ការជួញដូរជលផលនិងធ្វើចំការបាននាំមកនូវប្រាក់ចំណេញ
យ៉ាងខ្ពស់ជូនគ្រួសារលោក Ha Tan Tam ជាកសិករគំរូថ្នាក់ជាតិនៅឃុំ Thoi Thanh
សង្កាត់ Thoi An ខណ្ឌ O Mon ក្រុង Can Tho។ លោកជាជនគំរូអំពីការខិតខំប្រឹង
ប្រែងឆ្លងកាត់ការលំបាក ឈានឡើងសំរេចជោគជ័យ ព្រមទាំងជួយឧបត្ថម្ភដល់
ប្រជាពលរដ្ឋក្រីក្រទៀតផង។
មុននេះ២០ឆ្នាំ លោក Ha Tan Tam ចាប់ផ្ដើមធ្វើការរកស៊ីពីបាតដៃទទេ។
ក្រោយពី រៀបការមក លោកនិងប្រពន្ធបានធ្វើគ្រប់ការងារពីការស៊ីឈ្នួលដឹកស្រូវ
ឲ្យគេ រហូតដល់ជួញដូរផ្លែឈើដើម្បីមានប្រាក់ចិញ្ចឹមកូនៗ។ ពេលមានដើមទុន
ហើយលោកជីកស្រះចិញ្ចឹមត្រីប្រា ចំពេលដែលការចិញ្ចឹមត្រីរំអិលនៅតាមដងទន្លេ
Hau កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានោះ។ ដោយ សារការឧស្សាហ៍ព្យាយាមរៀន
សូត្របទពិសោធន៍ចិញ្ចឹមត្រីពិនិងមានទំនាក់ទំនង ល្អជាមួយក្រុមហ៊ុននាំចេញ
ជលផល Hung Vuong បានជាការរកស៊ីរបស់គ្រួសារលោកមានស្ថិរភាពជា
បណ្ដើរៗ។ មានប្រាក់ លោកបើកទូលាយស្រះចិញ្ចឹមត្រីព្រមទាំងទិញបន្ថែមដីធ្លី
ចំការដាំដុះដើមឈើហូបផ្លែទៀត។ នាឆ្នាំ២០០៧ - ២០០៨របរចិញ្ចឹមត្រីរំអិលជួប
ការលំបាកតែដោយសារចេះគិតគូនិងត្រូវបានអតិថិជនទុកចិត្តបានជាគ្រួសារលោក
នៅតែរកបានចំណូលស្ថិរភាពពីផលត្រីចិញ្ចឹមក្នុងស្រះមានផ្ទៃទឹក ចំនួន៥ហិកតា
ផ្លែឈើលើផ្ទៃដី៨ហិកតានិងសេវាដឹកជញ្ជូនចំណីចិញ្ចឹមជលផលជាមួយទូកចំនួន
១២គ្រឿង។សេវាកម្មរបស់លោកបានបង្កើតការងារជូនពលករចំនួនជិត១០០នាក់។
លោក Ha Tan Tam បានឲ្យដឹងថា រូបមន្ដនាំមកនូវជោកជ័យគឺត្រូវតែសិក្សារៀន
សូត្រដោយខ្លួនឯងជានិច្ចព្រមទាំងដកពិសោធន៍និងផ្លាស់ប្ដូរវិធីរកស៊ីឲ្យសមស្រប
នឹងស្ថានភាពជាក់ស្ដែង។ លោកបានថ្លែងថា
“ ខ្ញុំតែងតែសិក្សាស្រាវជ្រាវនិងរៀនបទពិសោធន៍ពីគេបានជាការងាររកស៊ីឆ្នាំ
ក្រោយទទួលបានលទ្ធផលល្អជាងឆ្នាំមុន។ រកបានចំណេញហើយខ្ញុំយកប្រាក់នោះ
ទៅទិញដីធ្លី។ នាពេលការចិញ្ចឹមត្រីចុះឡើងនោះគឺខ្ញុំដូរទៅធ្វើសេវាកម្មដឹកជញ្ជូន
ចំណីសត្វនិងបូមភក់ស្ដារបាតស្រះវិញ។ នាគ្រាដំបូងគ្រួសារខ្ញុំមិនឯកភាពគ្នាដោយ
សារការបើកសេវាត្រូវការប្រាក់យ៉ាងច្រើន។ ក្រោយមកយើងខ្ញុំបានប្ដេជ្ញាវិនិយោក
និងផ្លាស់ប្ដូររូបសណ្ថានផលិតកម្មដោយសំរេចបានជោកជ័យ”។
ចំពោះសហគមន៍ប្រជាជននៅសង្កាត់ Thoi An ខណ្ឌ O Mon លោក Ha
Tan Tam ជាមួយរូបដែល រួមវិភាគទានយ៉ាងសកម្មទៅក្នុងការងារមនុស្សធម៏
សង្គម។ លោកតែងតែជួយជ្រោមជ្រែងគ្រប់ចលនាកសាងស្រុកទេស ជួយឧបត្ថម្ភ
អ្នកក្រីក្រនៅនឹងតំបន់ព្រមទាំងធ្វើសកម្មភាពសម្បុរសធម៏នៅទីក្រុងCan Tho ខេត្ត
Tien Giang និងក្រុងហូជីមិញទៀតផង។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះលោក
បានផ្ដល់ទឹកប្រាក់ចំនួន១ពាន់លានដុងសំរាប់ការងារសម្បុរសធម៏។
|
លោក Ha Tan Tam ជាគំរូកសិករផលិតកម្មពូកែអាជីវកម្មពូកែដោយបានជ្រើសរើសជាកសិករមួយរូបក្នុងចំណោមកសិករគំរូ៥០រូបក្នុងទូទាំងប្រទេសឆ្នាំ២០១៥ |
ដោយសារការខិតខំឆ្លងកាត់ការលំបាកដើម្បីពង្រីកផលិតកម្ម ធ្វើមានបាន
សំរាប់ខ្លួនឯងនិងសកម្មចូលរួមចំណែកកសាងស្រុកទេស ជួយអ្នកក្រីក្រនោះ
លោក Ha Tan Tam ត្រូវបានរដ្ឋអំណាចសង្កាត់ Thoi An ជូនកិត្តិនាមជា ជនគំរូក្នុង
ចលនាប្រលងប្រណាំងស្នេហាជាតិ។ តាម លោក Nguyen Van Chung ជា
កម្មាភិបាលគណៈកម្មាធិការប្រជាជនសង្កាត់ Thoi An ខណ្ឌ O Mon បានឲ្យដឹងថា
“លោក Ha Tan Tam មានការរួមវិភាគទានជាច្រើនសំរាប់សង្គម។ លើវិស័យ
គមនាគមន៍ជនបទលោកបានរួមវិភាគទាននូវប្រាករាប់រយលានដុងដើម្បីកសាង
ផ្លូវនិងស្ពាន។ លើវិស័យសន្តិសុខសង្គម លោកបានរួមចំណែកសាងសង់ផ្ទះ
កុសលទាន។ ជារៀងរាល់ឆ្នាំក្នុងឱកាសចូលឆ្នាំឬពិធីបុណ្យទាននានា លោកតែង
តែផ្ដល់អង្ករ ស្ករ ប៊ីចេង ប្រេងជូនក្រុមគ្រួសារក្រីក្រ។ គណៈកម្មាធិការប្រជាជន
សង្កាត់បានស្នើខណ្ឌនិងក្រុងឲ្យលើកសសើរចំពោះលោក Ha Tan Tam ឆ្នាំ២០១៥
ព្រមទាំងស្នើក្រសួងគមនាគមន៍និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលចេញប័ណ្ណសសើរ
ជូនលោកទៀតផង។ ថ្មីៗនេះលោក Ha Tan Tam ត្រូវបានប្រធានរដ្ឋជូនគ្រឿង
ឥស្សរិយយស់ពលកម្មថ្នាក់លេខ២។”
រីឯចំពោះសមាគមកសិករទីក្រុង Can Tho លោក Ha Tan Tam ជាគំរូកសិករ
ផលិតកម្មពូកែអាជីវកម្មពូកែដោយបានជ្រើសរើសជាកសិករមួយរូបក្នុងចំណោម
កសិករគំរូ៥០រូបក្នុងទូទាំងប្រទេសឆ្នាំ២០១៥៕
Le Hoa - To Tuan
-VOVWORLD_