(VOV)_ដោយសារមានការឧស្សាហ៍ព្យាយាមនិងច្នៃប្រឌិតនោះលោក Bui Do
Hau នៅឃុំ Bich Hoa ស្រុក Thanh Oai ក្រុង Ha Noi បានបង្កើតប្រកបដោយជោគ
ជ័យនូវម៉ាស៊ីនកែច្នៃកសិផលនិងម្ហូបអាហារ។ ជាពិសេសការផ្តើមគំនិតបង្កើតម៉ា
ស៊ីនចំហុយបាញ់កួនបាញ់ត្រាងនិងសសៃ Phoស្វ័យប្រវត្តរបស់លោកនោះបាន
ជួយក្រុមអ្នកធ្វើនំបញ្ចុកនិងនំផ្សេងៗបង្កើនទិន្នផលនិងគុណភាពឡើងជាច្រើន
លើក។
|
បាញ់ត្រាងជាមុខម្ហូបពិសេសរបស់វៀតណាម(http://www.banhdanem.com.vn) |
នៅឃុំ Bich Hoa ស្រុក Thanh Oai ក្រុង Ha Noi អ្នកណាក៏ស្គាល់ដល់លោក
Bui Do Hau ជាអ្នកដែលបង្កើតម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួននិងបាញ់ត្រាង។
គេគោរពរាប់អានលោកយ៉ាងខ្លាំងដោយសារលោកបានរួមចំណែកជួយ
ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រជាបណ្តើរៗហើយឈានឡើងធ្វើមានបាន។
ក្រោយចេញពីកងទ័ពនាឆ្នាំ១៩៨១លោក Hau វិលត្រឡប់មកស្រុកវិញហើយ
ប្រកបរបរធ្វើនំបញ្ចុកបាញ់កួននិងបាញ់ត្រាងតាមប្រពៃណី។ ធ្វើតាមរបៀបចាស់គឺពលករនឿយហត់ណាស់និងរកចំណូយមិនសូវខ្ពស់ឡើយ។ ដោយហេតុនោះលោក Hau បានប្តេជ្ញាចិត្តធ្វើការស្រាវជ្រាវអំពីវីធីបង្កើតម៉ាស៊ីនផលិតនុំបញ្ចុក។
ក្រោយរយៈប៉ុន្មានឆ្នាំត្រិះរិះនិងធ្វើសាកពិសោធន៍មកនាឆ្នាំ១៩៨៩លោកបានបង្កើត
ឡើងម៉ាស៊ីនផលិតនុំបញ្ចុកបាញ់កួនដើមដំបូង។ លោក Bui Do Hau រៀបរាប់ថា
រូបខ្ញុំផ្ទាល់ក៏មិនគិតថាខ្លួនអាចធ្វើបានយ៉ាងដូចច្នេះដែរ។គ្រាន់តែដោយសារខ្ញុំ
ធ្វើការច្រើនទើបវាក្លាយទៅជាការច្នៃប្រឌិតទេ។ ពេលវេលាសំរាប់ធ្វើម៉ាស៊ីននេះគឺ
យូរណាស់។មានពេលខ្លះស្មានថាមិនអាចសំរេចជោគជ័យបានឡើយ។ នាគ្រាលំ
បាកមិត្តភ័គ្រខ្ញុំជួយខ្ចីប្រាក់ពីធនាគារដើម្បីដំឡើងម៉ាស៊ីននេះ។
ម៉ាស៊ីនផលីតនំបញ្ចុកបាញ់កួនដោយលោក Hau បង្កើតនោះត្រូវការពលករតែ
៣នាក់សំរាប់បញ្ជាប៉ុណ្ណោះតែទិន្នផលរបស់វាស្មើនឹងមនុស្ស២០នាក់ធ្វើដោយដៃ។
ក្រៅពីផ្តល់ទិន្នផលខ្ពស់ម៉ាស៊ីនរបស់លោក Hauនៅធានាគុណភាពអនាម័យផលិត
ផលទៀតផង។
ម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួនដើមដំបូងរបស់លោក Hau ត្រូវបានបង្កើតនាឆ្នាំ
១៩៨៩ហើយរហូតដល់សព្វថ្ងៃនេះវាបានផលិតទូលំទូលាយក្នុងទូទាំង
ប្រទេស។ ដោយឡែកនៅឃុំ Bich Hoa មានម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួនចំនួន៦០
គ្រឿងហើយបង្កើតការងារធ្វើនិងចំណូលស្ថិរភាពជូនពលករចំនួន៦០០នាក់។ លោក
Nguyen Van Thoa នៅភូមិ Thanh Luong ឲ្យដឹងថាក្រួសារលោកវិនិយោគប្រាក់ចំនួន
៤០លានដុងសំរាប់ទិញម៉ាស៊ីនផលិតនំបញ្ចុកបាញ់កួន១គ្រឿង។ ក្នុងរយៈពេល១
ម៉ោងម៉ាស៊ីនផលិតបាននំបញ្ចុកចំនួន២០០គីឡូក្រាម។ បើធ្វើបាញ់ត្រាងគឺបាន១០០
គីឡូក្រាម។លោកឲ្យដឹងថា
កាលពីមុនជំនាន់ដូនតាធ្វើបាញ់ដោយដៃ។ ឥឡូវដោយសារមាន បចេ្ចកទេស
មានលោក Hau ជាជំនាញការដំឡើងម៉ាស៊ីនជួយបងប្អូន សំចៃពេល និងកំលាំង
ធ្វើពលកម្ម។ ម៉ាស៊ីនដើរដោយភ្លើងវាជួយបង្កើនទិន្នផលយ៉ាងច្រើន។
មិនត្រឹមតែប៉ុណ្ណោះម៉ាស៊ីនរបស់លោក Hau ត្រូវបានបងប្អូនអណិកជនវៀត
ណាមយកទៅទ្វីបអឺរ៉ុបទ្វីបអាមេរិកនិងអូស្ត្រាលីដើម្បីផលិតនំបញ្ចុកនិងបាញ់កួន
ទៀតផង។ តាមលោកNguyen Van Tam ប្រធានសមាគមកសិករឃុំ Bich Hoa ថា
គិតតាំងពិពេលមានម៉ាស៊ីនផលុតនំបញ្ចុកបាញ់កួនដោយលោក Hau ធ្វើឡើងនោះ
គឺជីវភាពរស់នៅរបស់អ្នកឃុំត្រូវបានលើកស្ទួយយ៉ាងខ្លាំងក្លា។ ក្នុងឃុំមានបងប្អូន
ប្រមាន៦០០នាក់ប្រកបមុខរបរនេះ។ ជារៀងរាល់ថ្ងៃពលករម្នាក់អាចរកបាន
ចំណូលពី៣សែនដល់៥សែនដុង។ ម្យ៉ាងទៀតមុននេះការផលិតនំបញ្ចុកបាញ់កួន
ដោយដៃវាប្រើធ្យូងថ្មហ្គាសឧសដែលបណ្តលឡើងការបំពុលបរិស្ថានយ៉ាងខ្លាំង។
ឥឡូវការប្រើអគ្គីសនីបានជំនះពុះពារលើបញ្ហានេះ។
បចេ្ចកវិទ្យានិងបទពិសោធន៍ដែលលោក Hau ប្រើប្រាស់ក្នុងការដំឡើងម៉ាស៊ីន
នោះបានជួយបងប្អូនកសិករបន្ធូបន្ថយកំលាំងពលកម្មយ៉ាងច្រើន។ ស្តីពីគុណភាព
ម៉ាស៊ីនគឺល្អទំនើបហើយខ្សែសង្វាក់ផលិតនំបញ្ចុកបាញ់កួននេះបាននាំមកនូវ
ប្រសិទ្ធិភាពសេដ្ឋកិច្ចហើយបងប្អូនកសិករពេញចិត្តណាស់។
ដោយសារការប្រឹងប្រែងឆ្នៃប្រឌិតរបស់ខ្លួនលោក Bui Do Hau ត្រូវបានក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទជូនសញ្ញាប័ត្រកសិករឆ្នៃប្រឌិតរដ្ឋជូនកិត្តិនាមគំរូឆ្នៃ
ប្រឌិតនិងពានរង្វាន់មាសកសិកម្មវៀតណាម។ រីឯចំពោះរូបលោក សុភមង្គលធំ
ជាងគេគឺផលិតលរបស់លោកបានរួមចំណែកជួយប្រជាកសិករកាត់បន្ថយកំលាំង
ពលកម្មនិងឈានឡើងរកស៊ីមានបាន៕