កសិករចាប់អាជីពដោយការធ្វើចង្កឹះ វែកពីដើម mam
(VOVWORLD) - នៅតំបន់លិចទឹកប្រៃដូចខេត្ត Ca Mau ភាគខាងត្បូងវៀតណាមនោះ មាន ដើម មួយប្រភេទដោយមានឈ្មោះវិទ្យាសាស្ត្រថា Avicennia marina (ភាសាវៀតណាមហៅថា ដើម mam) ជាប្រភេទរុក្ខជាតិដ៏ស្និទ្ធ ស្នាលជាមួយប្រជាជនប្រចាំតំបន់។ គ្រាន់តែចេញពីផ្ទះប៉ុណ្ណោះ ជនរួមជាតិនៅតំបន់ចិញ្ចឹម បង្គារនេះ អាចឃើញដើម mam ដុះឡើងនៅគ្រប់ទីកន្លែង។ តាំងពី មុនមក ក្រៅពីការចូលរួមចំណែកបង្កើតសោភណ្ឌភាព បម្រើការអភិវឌ្ឍ ទេសចរណ៍តែប៉ុណ្ណោះ ដើម mam ហាក់ដូចជាមិនសូវមានតម្លៃខាងសេដ្ឋកិច្ច ទាល់តែសោះ។ ប៉ុន្តែ ដោយមានបាតដៃដ៏ប៉ិនប្រសប់រួមជាមួយភាពច្នៃ ប្រឌិត លោក Mai Lam Phuong (នៅស្រុក Cai Nuoc ខេត្ត Ca Mau) បាន ប្រែក្លាយដើម mam ទៅជារបស់របរប្រើប្រាស់គួរឲ្យជក់ភ្នែកហើយផ្ដល់នូវ តម្លៃខាងសេដ្ឋកិច្ចទៀតផង។
ដោយឃើញសាច់ឈើនៃដើម mam មានឆ្នូតដ៏ស្អាត ហេតុដូច្នេះលោក Phuong បានគិតថា ជំនួសឲ្យការកាត់ចោល គឺគប្បីកែច្នៃវាក្លាយទៅជាចង្កឹះ វែក សម្រាប់ប្រើប្រាស់វិញ។ |
លោក Mai Lam Phuong បានទៅកាន់ទីកន្លែងជាច្រើនដើម្បីសិក្សា ស្រាវជ្រាវគំរូធ្វើសេដ្ឋកិច្ចអភិវឌ្ឍសេដ្ឋកិច្ចថ្មី ហើយលោកមានការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះគំរូដោយផ្សាភ្ជាប់នឹងដើមដូងរបស់ប្រជាជន ខេត្ត Ben Tre។ ដើម mam ក៏ស្និទ្ធស្នាលជាមួយប្រជាជនខេត្ត Ca Mau ដូចនឹងដើមដូងនៅ ខេត្ត Ben Tre ដែរ។ ដោយឃើញដើមដូងជួយឲ្យប្រជាជន Ben Tre មានជីវ ភាពរស់នៅកាន់តែសម្បូរធូធារ លោក Phuong មិនអាចឈប់ខ្វល់ខ្វាយបានឡើយអំពី របៀបធ្វើយ៉ាងណាទើបពង្រីកតម្លៃរបស់ដើម mam បានយ៉ាងដូច្នេះ។ ដោយឃើញសាច់ឈើនៃដើម mam មានឆ្នូតដ៏ស្អាត ហេតុដូច្នេះលោក Phuong បានគិតថា ជំនួសឲ្យការកាត់ចោល គឺគប្បីកែច្នៃវាក្លាយទៅជាចង្កឹះ វែក សម្រាប់ប្រើប្រាស់វិញ។
នាគ្រាដំបូង លោកត្រឹមតែធ្វើដោយដៃសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ តែប៉ុណ្ណោះ។ ក្រោយមក មានអ្នកដទៃសួរទិញ ដូច្នេះហើយ លោកបានលេច ចេញគំនិតធ្វើចង្កឹះ វែក ក្នុងគោលដៅសេដ្ឋកិច្ច។ លោកបានទៅកាន់ ទីកន្លែងជាច្រើនដើម្បីសិក្សារៀនសូត្ររបៀបធ្វើចង្កឹះ វែកឲ្យបានជក់ភ្នែក ជាង។ ជាពិសេសគឺ លោកបានសិក្សាស្រាវជ្រាវហើយច្នៃប្រឌិតឡើង ម៉ាស៊ីនធ្វើចង្កឹះ វែកប្រកបដោយជោគជ័យ។ លោក Mai Lam Phuong បានចែករំលែកថា៖ “ម៉ាស៊ីនធ្វើចង្កឹះ វែកនេះ គឺខ្ញុំរចនាទាំងស្រុង។ នាគ្រាដំបូង ខ្ញុំទៅសិក្សា របៀបគេធ្វើយ៉ាងដូចម្ដ៉េច។ ក្រោយមក ខ្ញុំបន្តស្រាវជ្រាវដោយខ្លួនឯងបន្ថែម ទៀត ហើយដំណើរការដំឡើង ជួសជុលបន្តិចម្ដងៗ”។
លោក Mai Lam Phuong បានសិក្សាស្រាវជ្រាវហើយប្រឌិតឡើងម៉ាស៊ីនធ្វើចង្កឹះ វែក។ |
នាបច្ចុប្បន្ន ម៉ាស៊ីនដោយមានម៉ូទ័រតែមួយនេះ អាចជួយលោក Mai Lam Phuong ធ្វើបានដំណាក់កាលជាច្រើន ចាប់ពីការអារឈើរហូតដល់ការបិត និងខាត់ចង្កឹះ វែកទៀតផង។ លោក Phuong បានឲ្យដឹងថា ភាពងាយស្រួល នៃការធ្វើចង្កឹះ វែកពីដើម mam នោះគឺប្រភពវត្ថុធាតុដើមសម្បូរហូហៀរណាស់។ ប្រសិនបើដើមដូងត្រូវការចាំច្រើនឆ្នាំទើបយកឈើបាននោះ គឺដើម mam ចាំតែ២ដល់៣ឆ្នាំប៉ុណ្ណោះបានហើយ។ នាបច្ចុប្បន្ន ជារៀង រាល់ថ្ងៃ គ្រួសារលោកធ្វើបានចង្កឹះប្រមាណ១០០គូនិងវែកប្រមាណ៣០ វែក។ ដោយមានតម្លៃចង្កឹះចន្លោះពី២០ដល់៣០ពាន់ដុងសម្រាប់៥គូ និងតម្លៃវែកចន្លោះពី១៥ដល់២០ពាន់ដុងសម្រាប់វែក១នោះ គ្រួសារ លោកទទួលបានប្រាក់ចំណូលសមរម្យ។ ប៉ុន្តែ កសិកររូបនេះនៅតែមិនទាន់ ពេញចិត្តចំពោះម៉ាស៊ីនរបស់ខ្លួននៅឡើយ។ លោកកំពុងគិតគូរដើម្បី កែលម្អវា សំដៅលើកកំពស់ផលិតភាពបន្ថែមទៀត។ លោក Phuong បានសំណេះសំណាលថា៖
“ម៉ាស៊ីននេះមិនខ្លាំងគ្រប់គ្រាន់ទេ។ ជាមួយនឹងផលិតភាពនាបច្ចុប្បន្ន ខ្ញុំធ្វើបានតែ១សែនដុងក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើមានលុយ វិនិយោគបន្ថែមឲ្យវាសុក្រិតជាង គឺអាចរកបានចំណូលរាប់សែនដុងក្នុង មួយថ្ងៃ”។
មិនត្រឹមតែជាអ្នកឈានមុខគេក្នុងការធ្វើចង្កឹះ វែកពីដើម mam ប៉ុណ្ណោះទេ ប៉ុន្តែកាលពីមុននេះ លោក Mai Lam Phuong ក៏ត្រូវបានស្គាល់ ដល់ជាអ្នកឈានមុខគេក្នុងការអនុវត្តគំរូដាំស្រកា នាគលើដើម mam ទៀត ផង។ ដោយមានស្មារតីចង់ចេះចង់ដឹង ហ៊ានគិតហ៊ានធ្វើ លោកបានចូលរួម ចំណែកបើកចេញទិសដៅថ្មីសម្រាប់ប្រជាជននៅក្នុងតំបន់៕