កីឡាករ Pham Phuoc Hung និងសុបិនអូឡាំពិក

VOVWORLD_ក្នុងពេលមនុស្សគ្រប់គ្នាជូបជុំក្រុមគ្រួសារសប្បាយបុណ្យចូលឆ្នាំ
(តេត)គឺមានកីឡាករខ្លះមិនបានចូលរួមឡើយ។ ដោយឡែកចំពោះកីឡាករកាយ
សម្ព័ន្ធ Pham​ Phuoc Hung គឺបុណ្យចូលឆ្នាំថ្មី២០១៦ជាបុណ្យចូលឆ្នាំទី៨ដែលលោក
ស៊ីតេតនៅ​ឆ្ងាយពីក្រុមគ្រួសារ។ យ៉ាងណាក៏ដោយប្រការនេះមិនធ្វើឲ្យ Pham​ Phuoc
 Hung  ព្រួយ​បារម្ភទេដោយសារគោលដៅចម្បងរបស់លោកគឺទទួលបានសំបុត្រទៅ
ចូលរួមការ​ប្រកួតអូឡាំពិកRio 2016។

        បញ្ចប់ការប្រកួត ពានរង្វាន់ជើងឯកកីឡាកាយសម្ព័ន្ធពិភពលោកឆ្នាំ២០១៥ ​
កីឡាករ​​វៀតណាម Pham​ Phuoc Hung ត្រូវបានជ្រើសឲ្យចូលរួមមការប្រកួតមុន
​អូឡាំពិក​​២០១៦នៅប្រទេសប្រេស៊ីលនាខែមេសាឆ្នាំ២០១៦។​ ដើម្បីត្រៀមរៀបចំ
​ឲ្យ​ការប្រកួតនេះ Pham​ Phuoc Hung បានទៅហ្វឹកហាត់នៅប្រទេសចិនតាំងពីដើមឆ្នាំ
មក។​កីឡាករ Pham Phuoc Hung បានសំណេះសំណាលថា

 ‘’ មិនបានទទួលឆ្នាំថ្មីជាមួយក្រុមគ្រួសារនិងញាតិមិត្តគឺខ្ញុំព្រួយចិត្តណាស់តែ
​សំ​រាប់ឆ្នាំនេះគោលដៅខ្ពស់បំផុតគឺដណ្ដើមឲ្យបានសំបុត្រទៅចូលរួមការប្រកួត
អូឡាំពិកបានជាខ្ញុំតាំងចិត្តយ៉ាងខ្លាំង។ ចំពោះរូបខ្ញុំឱកាសពុំមានច្រើនទៀតទេ
ហើយខ្ញុំក៏បោះបង់ចោលតម្រូការនៃបុគ្គលខ្លួនដើម្បីឆ្ពោះទៅគោលដៅខ្ពស់បំផុត’’

        កីឡាករកាយសម្ព័ន្ធ Pham​ Phuoc Hung បានធ្លាប់ទទួលបុណ្យតេតនៅឆ្ងាយពី​
គ្រួសារ​ចាប់តាំងពីពេលជាសិស្សបឋមសិក្សាមក។ ពេលមានអាយុ៧ឆ្នាំលោកចាប់​
ផ្ដើមធ្វើការហ្វឹកហាត់យ៉ាងសកម្មនៅឯបរទេស។ ស្ដីពីអនុស្សាវរីយ៍នាគ្រានោះ
លោក Hungឲ្យដឹងថា

     “ បុណ្យចូលឆ្នាំដែលខ្ញុំចងចាំច្បាស់បំផុតគឺពេល​ខ្ញុំមានអាយុ៩ឬ១០ឆ្នាំឯ
ណោះ។​ ពេលនោះគ្រូបង្វឹកមានការងារត្រឡប់ទៅវៀតណាមវិញហើយមានតែបង
ប្អូនប៉ុន្មាននាក់បបួលគ្នាដើរលេងនៅសួនច្បារឬទៅមើលគេបាញ់កាំជ្រួចផ្កាតែ
ប៉ុណ្ណោះ។”

កីឡាករ Pham Phuoc Hung និងសុបិនអូឡាំពិក - ảnh 1
បញ្ចប់ការប្រកួត ពានរង្វាន់ជើងឯកកីឡាកាយសម្ព័ន្ធពិភពលោកឆ្នាំ២០១៥ កីឡាករវៀតណាម Pham Phuoc Hung ត្រូវបានជ្រើសឲ្យចូលរួមមការប្រកួតមុនអូឡាំពិក២០១៦នៅប្រទេសប្រេស៊ីលនាខែមេសាឆ្នាំ២០១៦


        ទោះបីជីវភាពរស់របស់លោកផ្សាភ្ជាប់នឹងការហ្វឹកហាត់យ៉ាងលំបាកក្ដីតែស្នាដៃ
ល្អៗក្នុងការប្រកួតថ្នាក់តំបន់និងពិភពលោកគឺជាកំលាំងចលករសំរាប់លោកបន្តបុព្វ
ហេតុអស់រយៈពេល២១ឆ្នាំកន្លងទៅ។ លោកធ្លាប់បានទទួលសំបុត្រចូលរួមការ
ប្រកួតអូឡាំពិកឆ្នាំ២០១២ ហើយទទួលមេដាយមាសក្នុងការប្រកួតកីឡាកាយសម្ព័ន្ធ
ពិភពលោកឆ្នាំ២០១៣នៅប្រទេស​Slovenia។

          នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ជើងឯកពិភពលោកឆ្នាំ២០១៥ដែលបាន
រៀបចំនៅ Scoland​ កីឡាករកាយសម្ព័ន្ធ Pham​ Phuoc Hung បានសំដែងកាយវិការ​
មួយ​ដែល​មិន​ធ្លាប់មាននៅកីឡាកាយសម្ព័ន្ធ វិញ្ញាសារយោលទោងឡើយ។
 ​កាយវិការនេះ​ត្រូវ​បាន​​​កត់ត្រាក្នុងសៀវភៅបច្ចេកទេសនៃសហព័ន្ធកីឡា​កាយ
សម្ព័ន្ធ​ពិភពលោក​ដោយ​បានដាក់ឈ្មោះ Pham​ Phuoc Hung ។

     “ តាមការពិតខ្ញុំគិតថា កាយវិការនោះមិនសូវពិបាកទេប៉ុន្តែនៅលើពិភពលោក
​មិន​ទាន់មានអ្នកណាធ្វើបានឡើយ។ ខ្ញុំសង្ខ្យឹមថា​ ទៅអនាគត ក្រុមកីឡាក​រ​កាយ​
សម្ព័ន្ធ​​​របស់វៀតណាមនឹងមានការច្នៃប្រឌិតថែមទៀតដោយមានបន្ថែមនូវកាយ
វិការ​ថ្មីៗ​ដើម្បីកេរិ៍្តឈ្មោះកីឡាករវៀតណាមត្រូវបានកត់សំគាល់ក្នុងច្បាប់កីឡា
កាយសម្ព័ន្ធ​ពិភពលោក”។

        បញ្ចប់ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកពិភពលោកឆ្នាំ២០១៥ Pham​ Phuoc
 Hung បានសំរេចគោលដៅអប្បបរមាគឺមានឈ្មោះក្នុងបញ្ជីក្រុមកីឡាករចូលរួមការ
ប្រកួតមុនអូឡាំពិក​​២០១៦។​នៅការប្រកួតនេះបើចូលក្រុមកីឡាករខ្លាំងជាងគេ​២៤
នាក់គឺ​លោកនឹង​មានសិទ្ធិបន្តចូលរួមការប្រកួតអូឡាំពិកនៅប្រទេសប្រេស៊ីលនាខែ
​មេសាឆ្នាំ​២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ