ខិតខំប្រឹងប្រែងការពារព្រៃនៅកណ្តាលមហាព្រៃភ្នំTruong Son
|
មហាព្រៃភ្នំTruong Son(រូបថត: Internet)
|
Vovworld-ពន្លឺភ្នែកភ្លឺថ្លានិងសំណើចស្លូតបូតគឺជាចំណាប់អារម្មណ៍ដំបូងរបស់ជនជា
ច្រើននាក់ពេលជួបលោក Tran Dinh Thien។លោករៀបរាប់ថា៖ក្រោយពីបញ្ចប់
សញ្ញាប័តមហាវិទ្យាល័យកសិកម្មរុក្ខាប្រមាញ់Hue នាឆ្នាំ២០០៤លោកបានស្ម័គ្រចិត្ត
មក ប្រកបការងារនៅស្រុក A Luoi ខេត្តThua ThienHueនេះដែលជាស្រុក១ក្នុង
ចំណោមស្រុកក្តៅគគុកអំពីស្ថានភាពបំផ្លិចបំផ្លាញព្រៃធ្វើស្រែចម្ការ។នាគ្រាដំបូងលោក
ត្រូវបានប្រគល់ភារកិច្ចការពារព្រៃលើផ្ទៃដី៣ពាន់ហិកតាពីគំនិតគិតគូធ្វើយ៉ាងម៉េចដើម្បី
ការពារព្រៃអភិវឌ្ឍន៍ប្រភពធនធានព្រៃផងនិងលើកស្ទួយជីវភាពរបស់ប្រជាជនផងលោក
Tran Dinh Thienបានមានសំណើរថា៖ថ្នាក់ដឹកនាំឃុំនិងសហការជាមួយសម្ព័ន្ឋយុវជននៃ ឃុំចំនួន២គឺA Ngo និង Son Thuyបំផុសចលនា“ ការពារព្រៃសំរាប់ស្រុកកំណើត “។
ដើម្បីអនុវត្តកិច្ចការពារព្រៃប្រកបដោយប្រសិទ្ឋភាព លោកក៍បានមានការរួមយោបល់
ជាមួយរដ្ឋអំណាចដំបន់អំពីវិធាមការជាច្រើនដែលជួយប្រជាជនលើកកំពស់ជីវភាពរស់នៅពីរបរព្រៃ។លោកចែករំលែកថាៈ“ អនុវត្តគំរោងការណ៍ដាំដើមឈើព្រៃរបស់
គណះកម្មាធិការប្រជាជនខេត្តThua Thien Hue ខ្ញុំបានស្នើថា៖ប្រគល់ផ្ទៃដីព្រៃអោយ
គ្រួសារឬក្រុមគ្រួសារគ្រប់គ្រង។រហូតមកដល់ពេលនេះបានមានផ្ទៃដីព្រៃ ប្រមាណ៩ពាន់
ហិតតាត្រូវបាន ប្រគល់អោយក្រុមគ្រួសារនិងអង្គការចំនួន១២០។ប្រជាជននឹងទទួល
ផលពីគំរោងការណ៍ដាំដើមឈើព្រៃ។ពីនោះគេមានការទទួលខុសត្រូវជាមួយផ្ទៃដីដែលបាន
ទទួល “។
|
លោក Thienបានសហការជាមួយសម្ព័ន្ឋយុវជនក្នុងកិច្ចការពារព្រៃ
(រូបថត: Internet) |
តាមលោក Tran Loc ប្រធានគណះកម្មាធិការប្រជាជនឃុំ Son Thuy ស្រុក A Luoi ថា៖តាំងពីពេលឃុំមានកម្មាភិបាលមេព្រៃមកប្រកបការងារនេះការទទួលខុសត្រូវរបស់ម្ចាស់
ព្រៃនិងប្រជាជនក្នុងកិច្ចការពារព្រៃទប់ទល់នឹងការឆេះព្រៃត្រូវបានលើកកំពស់យ៉ាងច្បាស់
លាស់។លោក អោយដឹងថា៖“ និយាយរួម កាលពី មក ប្រកបការងារនៅទីនេះ លោក
Thienបានបំពេញល្អការងារការពារព្រៃ។លោកបានរួមយោបល់ជាមួយ រដ្ឋអំណាច អំពី
ការកសាងផែនការការពារព្រៃនិងសហការជាមួយថ្នាក់ដឹកនាំឃុំចូលព្រៃត្រួតពិនិត្យនិង
ដេញចាប់មុខសញ្ញាដែលធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់នៅដំបន់ Khe Cop “។
ដើម្បីផ្ទេប្តូរផ្ទៃដីព្រៃគ្មានប្រសិទ្ឋភាពខ្ពស់ទៅជាផ្ទៃដីព្រៃដែលផ្តល់មកនូវសោភភ័ណ្ឌភាព
ល្អស្អាតបរិស្ថាននិងបង្កលក្ឋណះអោយយស្រួលក្នុងផលិតកម្មនិងការដាំដុះរបស់អ្នក
ដំបន់លោក Tran Dinh Thienកំពុងសរសេរគំរោងការណ៍ស្តីពីការកសាងនិងការពារព្រៃ
សំដៅអនុវត្តគោលដៅការពារព្រៃនិងប្រជា-ជនទទួលផលពីព្រៃទៀតផង៕