គំរូកសិករខ្មែរពីរពូកែនៅខេត្ត Tra Vinh
Sa Oanh -  
(VOVWORLD) /  
VOVWORLD_ចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជី
មីញបានរីករាលដាលដល់ប្រជាជនគ្រប់ស្រទាប់នៅខេត្ត Tra Vinh ភាគខាង
ត្បូង វៀតណាម។ បញ្ហានេះត្រូវបានបង្ហាញច្បាស់តាមរយៈគំរូមនុស្សល្អ
ដែលចេះធ្វើសេដ្ឋកិច្ចផងនិងចូលរួមការងារសង្គមផង។ លោក Thach Em
នៅឃុំ Hoa Tan ស្រុក Cau Ke ជាមនុស្សគំរូមួយរូបក្នុងចលនានេះ។
តាំងពីយូរណាស់មកហើយលោក Thach Em បានជក់ចិត្តអាននិងស្រាវ
ជ្រាវរឿងរ៉ាវអំពីលោកប្រធានហូជីមីញ។ គំរូសីលធម៌លោកប្រធានហូជីមីញ
បានជះឥទ្ធិពលយ៉ាងសកម្មដល់ការត្រិះរិះនិងទង្វើរបស់លោក។ ក្នុងរយៈ
ពេល១០ឆ្នាំកន្លងទៅនេះដោយមានតួនាទីជាប្រធានសមាគមកាកបាទ
ក្រហមនៃឃុំ Hoa Tan ស្រុក Cau Ke លោក Thach Em ជានិច្ចកាលគិតដល់
ការជួយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រ។ ជាក់ស្ដែងលោកបានកសាងផែនការនិង
ស្នើថ្នាក់ដឹកនាំឃុំ Hoa Tanឲ្យបង្កើតរូបសណ្ឋានជួយឧបត្ថម្ភសហគមន៍ហើយ
ចលនាប្រជាពលរដ្ឋសកម្មចូលរួមទៀតផង។
គ្រួសារលោក Thach Em មានដីមួយហិកតាដាំដុះដំណាំក្រូចឆ្មានិងដូង
ហើយក៏ធ្វើសេវាឲ្យជួលរោងនិងតុកៅអីទៀត។ ទោះបីជាប់រវល់នឹងការងារ
រកស៊ីក៏ដោយតែលោកនៅតែលៃទុកពេលវេលាសំរាប់ធ្វើការងារសម្បុរសធម៌
និងកាកបាទក្រហម។ លោកថាធ្វើការងារនេះវាត្រូវចំណាយពេលបន្តិចបន្តួ
ចមែនតែលោកសប្បាយចិត្តណាស់។
“គិតថាគោលបំណាងរបស់ខ្ញុំបញ្ហាសង្គមថាបំពេញការងាក្នុងកិច្ច
មនុស្សធម៌សំខាន់បំផុតថាទៅគ្រួសារក្នុងលក្ខណៈជីវភាពនោះមិនបានធូធា
ខ្លះទៅត្រូវមានជំងឺឈឺថ្កាត់។ អញ្ចឹងទៅបានជាខ្ញុំត្រូវទៅឃោសនាដើម្បី
ឧបត្ថម្ភពិតមែនតែមិនបានសព្វគ្រប់ប៉ុន្តែនេះវាអាចដោះទុក្ខមួយពេលៗ។
ត្រង់ចំណុចនឹងហើយបានជាខ្ញុំខិតខំលះបង់ពេលវេលាដើម្បីបំពេញការងារ
នេះឲ្យបានល្អ”។
ជារៀងរាល់ឆ្នាំលោក Thach Emបានចលនាប្រជាពលរដ្ឋរៃអង្គាសប្រាក់
បានចំនួន៣០លានដុង។ បា្រក់ទាំងនេះយកទៅជូនមនុស្សចំនួនពី៦ដល់១០
នាក់ដែលមានស្ថានភាពលំបាកដោយសារឈឺថ្កាត់ ចាស់ជរាឬរងឥទ្ធិពលពី
សារជាតិគីមីពុលពណ៌លឿងទុំ។ រីឯរូបសណ្ឋានធុងអង្ករមនោសញ្ចេតនាជា
រៀងរាល់ឆ្នាំប្រមូលបានអង្កររាប់តោនដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រនានា
ព្រមទាំងផ្ដល់៥០០គីឡូក្រាមជូនចង្ក្រានបាយមនុស្សធ៌មនៃមន្ទីរពេទ្យស្រុក
Cau Keទៀត។ ក្រៅពីនោះនៅក្នុងឱកាសបុណ្យតេតនិងបុណ្យចូលឆ្នាំថ្មី
របស់បងប្អូនជនរួមជាតិខ្មែរលោក Thach Emតែងតែរវល់នឹងការថែទាំឲ្យជន
ក្រីក្រ។ ដើម្បីមានអំណោយជូនអ្នកក្រីក្រលោកត្រូវតែទៅចលនាក្រុម
សម្បុរសជននៅក្នុងនិងក្រៅខេត្តឲ្យចូលរួមការងារនេះ។ គិតតាំងពីដើមឆ្នាំ
មកលោករៃអង្គាសបានប្រាក់ចំនួន៦០០លានដុងសំរាប់ចូលរួមចំណែកជួយ
អ្នកក្រីក្របន្ធូបន្ថយស្ថានភាពលំបាកលំបិន។ ទង្វើដ៏មានអត្ថន័យរបស់លោក
Thach Em បានធ្វើឲ្យអ្នកផងរំជួលចិត្តហើយមានមនុស្សជាច្រើនក្នុងសហគ
មន៍ក៏ចូលរួមផងដែរ។ អ្នកស្រី Tran Thi Lanជាសមាជិការូបសណ្ឋានដំណាំ
មនុស្សធម៌បានថ្លែងថា
“ នៅទីនេះមិនត្រឹមតែមាននាងខ្ញុំឯកឯងតែប៉ុណ្ណោះទេថែមទាំងមាន
មនុស្សជាច្រើនរូបទៀតដែលបានរួមវិភាគទានជាដំណាំមនុស្សធម៌ដើម្បីមាន
ប្រាក់ជួយរក្សារសន្តិសុខជីវភាពរស់នៅសហគមន៍ព្រមទាំងជួយកុមារក្រីក្រ
បានទៅសាលារៀន“។
ក្រៅពីការងារមនុស្សធម៌លោក Thach Em ក៏ជាសកម្មជនមួយរូបក្នុង
ចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ផងដែរពិសេសជាអ្នកដើរមុខគេក្នុងការ
ធ្វើចំការដាំដុះដំណាំដូងលាយឡំជាមួយដំណាំក្រូចឆ្មាគ្មានគ្រាប់នៅលើដីដាំ
ស្រូវដែលផ្ដល់ទិន្នផលទាប។ ដើម្បីអនុវឌ្ឍន៍រូបសណ្ឋាននេះឲ្យប្រកបដោយ
ប្រសិទ្ធិភាពខ្ពស់លោក Thach Emបានទៅស្រាវជ្រាវបចេ្ចកទេសថែទាំនិង
បង្ការរោគដំណាំនៅវិទ្យាស្ថានរុក្ខជាតិមានប្រេងទីក្រុងហូជីមិញនិងមន្ទីរ
វិទ្យាសាស្រ្តបចេ្ចកវិទ្យាខេត្ត Tra Vinh។ ក្រោយរយៈពេល៣ឆ្នាំអនុវត្តរូប
សណ្ឋាននេះមកចំការរបស់លោកចាប់ផ្ដើមផ្ដល់ផលដែលដំណាំលើផ្ទៃដីជា
រៀងរាល់១០០០ម៉ែតក្រឡាឲ្យប្រាក់ចំណេញជាង៦០លានដុង។ ជាអ្នកដើរ
មុនគេក្នុងការដាំដំណាំក្រូចឆ្មាគ្មានគ្រាប់នោះលោកត្រៀមខ្លួនចែករំលែកនូវ
បទពិសោធន៍និងជួយផ្គត់ផ្គង់កូនឈើជូនក្រុមគ្រួសារដែលចង់ធ្វើតាម។
លោកគិតថាពេលការងារបង្កបង្កើនផលមានប្រសិទ្ធិភាពនោះវានឹងជួយគេ
បង្កើនប្រាក់ចំណូលហើយតាំងពីនោះមានលក្ខណៈចូលរួមការងារ
មនុស្សធម៌ថែមទៀត។
“ លោកអ៊ុំហូយើងនឹងមានទស្សនជ្រៅជ្រះ។ សប្ដាហ៍សង្គមនិងក្នុង
ឆាកជីវិតនិងបំណងរបស់គាត់ធ្វើម៉េចឲ្យប្រជាជនមានស៊ីនេះគឺថាជាទិស
ដៅសំខាន់បំផុត។ ត្រង់ចំណុចនឹងយើងមិនមែនចង្អៀតចង្អល់អីទេប្រាប់
ឲ្យអស់របៀបដើម្បីគេធ្វើទៅត្រូវដូចយើងទុកឲ្យអ្នកដទៃធូធាទាំងអស់គ្នា។
បើសេដ្ឋកិច្ចធូធាទាំងភូមិស្រុកទាំងអស់គ្នាភូមិស្រុកសប្បយ“ ។
ដោយជ្រួតជ្រៀបសតិអារម្មណ៍ហូជីមិញយ៉ាងជ្រាលជ្រៅបានជានា
បច្ចុប្បន្នទោះបីចាស់ទុំហើយក្ដីតែលោកThach Em នៅតែសកម្មចូលរួម
គ្រប់សកម្មភាពសង្គមនិងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទង្វើរបស់លោក
បានរួមចំណែកជាមួយរដ្ឋអំណាចនាំមកនូវការត្រេកអរនិងការរីកចំរើន
ក្នុងសហគមន៍។ ប្រការនេះបញ្ជាក់ថាពេលចលនារៀនសូត្រនិងធ្វើតាម
គំរូសីលធម៌លោកប្រធានហូជីមីញរីកដល់ណាគឺនាំមកនូវការសុខ
សប្បាយនិងវឌ្ឍនភាពជូនទីនោះ៕
Sa Oanh
-VOVWORLD