គំរូកសិករធ្វើសេដ្ឋកិច្ចពូកែ
NHAT TRUONG – TO TUAN -  
(VOVWORLD) - ក្រៅពីការពង្រីកសេដ្ឋកិច្ចសំរាប់គ្រួសារខ្លួន គាត់នៅជួយឧបត្ថម្ភដល់ប្រជាកសិករផ្សេងៗឲ្យឈានឡើងធ្វើមានបានទៀតផង។នោះគឺលោក Tran Cong Len អាយុ៧៥ឆ្នាំសព្វថ្ងៃជាប្រធានសមាគមអ្នកធ្វើចំការឃុំ Dao Thanh ទីក្រុង My Tho ខេត្ត Tien Giang។ លោក Tran Cong Len ជាកម្មាភិបាលមួយរូបដែលជា និច្ចកាលផ្សាភ្ជាប់ជាមួយកសិកម្ម ប្រជាកសិករនិងជនបទដោយចាត់ទុកការសប្បាយរីករាយរបស់កសិករគឺជាសុភមង្គលរបស់ខ្លួន
ក្រៅពីការពង្រីកសេដ្ឋកិច្ចសំរាប់គ្រួសារខ្លួន គាត់នៅជួយឧបត្ថម្ភដល់ប្រជាកសិករផ្សេង ឲ្យឈានឡើងធ្វើមានបានទៀតផង។នោះគឺលោក Tran Cong Len អាយុ៧៥ឆ្នាំសព្វថ្ងៃជាប្រធានសមាគមអ្នកធ្វើចំការឃុំ Dao Thanh ទីក្រុង My Tho ខេត្ត Tien Giang។ លោក Tran Cong Len ជាកម្មាភិបាលមួយរូបដែលជានិច្ចកាលផ្សាភ្ជាប់ជាមួយកសិកម្ម ប្រជាកសិករនិងជនបទដោយចាត់ទុកការសប្បាយរីករាយរបស់កសិករគឺជាសុភមង្គលរបស់ខ្លួន។
ក្រៅពីការងារគ្រួសារលោក Tran Cong Len តែងតែលៃទុកពេលវេលា ទៅស្រែចំការជួបសំណេះសំណាលជាមួយបងប្អូនកសិករនៅឃុំ Dao Thanh ទីក្រុង My Tho ដើម្បីណែនាំបច្ចេក ទេសសំរាប់គេធ្វើការផលិតកសិកម្មត្រឹមត្រូវតាមការកំណត់។ ម្យ៉ាងទៀតលោកជាស្ពានតភ្ជាប់រវាងស្ថាប័នជំនាញជាមួយកសិករដោយជួយបងប្អូនបំពេញទម្រង់បែបបទខ្ចីដើមទុនដើម្បីវិនិយោគលើផលិតកម្មទៀតផង។ ស្ដីពីការងារស្ម័គ្រចិត្តអស់រយៈពេល២០ឆ្នាំកន្លងទៅនេះលោក Tran Cong Len បានឲ្យដឹងថា
“ខ្ញុំនិយមចូលចិត្តកសិកម្មបានជាខិតខំសិក្សារៀនសូត្រហើយយកចំណេះវិទ្យាខាងកសិកម្មមកជួយបងប្អូនពង្រីកការងារបង្កបង្កើនផល។ ខ្ញុំតែងតែជួបសំណេះសំណាលជាមួយប្រជាពលករដើម្បីរួមគ្នាអភិវឌ្ឍការដាំដុះដំណាំស្រូវនិងដើមឈើហូបផ្លែនៅតំបន់ជនបទ។ សកម្មភាពនេះធ្វើឲ្យខ្ញុំត្រេកអរណាស់”។
លោក Tran Cong Len |
ដោយសារបានបំពាក់បំប៉ន់ចំណេះវិទ្យានិងបទពិសោធន៍ផលិតកម្ម ក្នុងរយៈពេលកន្លងទៅនេះប្រជាកសិករនៅឃុំ Dao Thanh តែងតែឈានមុខគេក្នុងការអនុវត្តរូបសណ្ឋានផលិតកសិកម្មនានា ជាពិសេសគឺរូបសណ្ឋានដាំដុះដំណាំមៀន ក្រូចថ្លុងសំបកខៀវដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នោះ។ តាមលោក Vo Van Thiet ជាកសិករនៅក្រុម 3A ឃុំ Dao Thanh រៀបរាប់ថា ជោគជ័យក្នុងផលិតកម្មឈានឡើងរួចផុតពីភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានគឺមានការរួមវិភាគ ទានរបស់លោក Tran Cong Len។
“ខ្ញុំសង្កេតឃើញថាលោក Tran Cong Len បានផ្សាភ្ជាប់ជាមួយសហករណ៍កសិកម្មតាំង ពីឆ្នាំ១៩៧៨មកនេះ។ ទោះបីជាមិនបានទទួលរបបបៀវត្សក្ដីតែលោកធ្វើការសកម្មណាស់។ លោកបានទាក់ទងជាមួយវិទ្យាស្ថានដើមឈើហូបផ្លែដើម្បីនាំយកពូជដំណាំមកជូន កសិករដាំដុះ។ ចំណេះវិទ្យាសិកម្មដែលលោកក្ដាប់បានពីវគ្គសិក្សា នានាគឺសុទ្ធតែបានលោកផ្សព្វ ផ្សាយដល់បងប្អូនវិញ”។
ទោះបីជាមានអាយុច្រើនហើយក្ដីតែលោក Tran Cong Len នៅព្យាយាមក្រេបជញ្ជក់នូវចំណេះដឹងនិងបច្ចេកទេសកសិកម្ម។ លើចំការមានផ្ទៃដី៧០០០ម៉ែត្រក្រឡានោះលោកបោះទុនដាំដើមមៀន ដូងនិងក្រូចថ្លុងដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ នៅមូលដ្ឋានបងប្អូនកសិករហៅលោក”វិស្វកររបស់កសិករ”។ ថ្មីៗនេះលោក Tran Cong Len ត្រូវបានប្រសិទ្ធិនាមជាអ្នកពន្លឿនកសិកម្មឆ្នើមរបស់ខេត្ត Tien Giang ហើយបានបញ្ជូនទៅរដ្ឋធានីហាណូយដើម្បីរាយការពីរូបសណ្ឋានគ្រប់គ្រងអាសន្នរោគ APM ទៅលើវាលស្រែ៕
NHAT TRUONG – TO TUAN