គំរូគិលានុបដ្ឋាយិកាថែទាំអ្នកជំងឺ
le Phuong – Phuong Anh -  
(VOVWORLD) /  
VOVWORLD_អស់រយៈពេល៣០ឆ្នាំកន្លងមកនេះ គិលានុបដ្ឋាយិកា
Nguyen Thi Xuan បានស្ម័គ្រចិត្តចូលរួមការងារថែទាំអ្នកជំងឺឃ្លង់នៅជំរុំឃ្លង់
Qua Camដែលសព្វថ្ងៃជាមន្ទីរពេទ្យឃ្លង់ សើស្បែក និងកាមរោគBac Ninh
ខេត្តBac Ninhភាគខាងជើងវៀតណាម។ជារៀងរាល់ថ្ងៃគិលានុបដ្ឋាយិការូប
នេះបានជួយថែទាំក្រុមអ្នកជំងឺឃ្លង់ដោយមិនចេះនឿយណាយ។
ចំពោះគិលានុបដ្ឋាយិកាNguyen Thi Xuan ការងារថែទាំក្រុមអ្នកជំងឺ
ឃ្លង់នៅជំរុំឃ្លង់Qua Camគឺជានិស្ស័យមួយ។ អ្នកស្រីបានឲ្យដឹងថាមុននេះខ
ណៈពេលអានសៀវភៅមានចំណងជើងថា” សុទិដ្ឋិនិយមនៅតំបន់ខ្ពង់រាប
”ស្ដីពីជីវភាពរបស់សហគមន៍អ្នកជំងឺឃ្លង់គឺខ្លួនមានការរំជូលចិត្តនិងអាណិត
គេយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមកគិលានុបដ្ឋាយិកាNguyen Thi Xuan
បានស្ម័គ្រចិត្តទៅថែទាំក្រុមអ្នកជំងឺនៅជំរុំឃ្លង់Qua Camខេត្តBac Ninhដើម្បី
ចែករំលែកនិងបន្ធូបន្ថយនូវការឈឺចាប់ទាំងខាងរាងកាយនិងស្មារតីរបស់
ពួកគេ។
អស់រយៈពេលជិត៣០ឆ្នាំ ជារៀងរាល់ថ្ងៃអ្នកស្រីបើកថ្នាំ រៀបចំបាយទឹក
និងកន្លែងសំរាកសំរាប់អ្នកជំងឺ។ គាត់ថែទាំពួកគេដូចជាសមាជិកក្នុងគ្រួសារ។ គិលានុបដ្ឋាយិកាNguyen Thi Xuan បានសំណេះសំណាលថា
“ ខ្ញុំសប្បាយចិត្តណាស់ព្រោះខ្លួនមានមនោសញ្ចេតនាស្រលាញ់រាប់អាន
ក្រុមអ្នកជំងឺឃ្លង់ដូចឪពុកម្ដាយដូចបងប្អូនក្នុងគួសារ។ នាពេលក្លាយទៅជា
គិលានុបដ្ឋាយិកាមួយរូបខ្ញុំជានិច្ចកាលធ្វើតាមពាក្យទូន្មានរបស់លោកប្រធាន
ហូជីមិញនោះគឺ”គ្រូពេទ្យត្រូវតែមានទឹកចិត្តរាប់អានអ្នកជំងឺដូចម្ដាយស្រលាញ់
កូន”។ ទោះបីជួនកាលជួបការលំបាកតែខ្ញុំមិននឿយណាយឬលែងថែទាំពួក
គេទេ”។
|
ចំពោះគិលានុបដ្ឋាយិកាNguyen Thi Xuan ការងារថែទាំក្រុមអ្នកជំងឺឃ្លង់នៅជំរុំឃ្លង់Qua Camគឺជានិស្ស័យមួយ |
ក្នុងរយៈពេលធ្វើការនៅទីនេះគិលានុបដ្ឋាយិកាNguyen Thi Xuan បានចូល
រួមវគ្គសិក្សាធ្វើអវយវៈសិប្បនិមិ្មតសំរាប់អ្នកជំងឺឃ្លង់។ ក្នុងការងារនេះអ្នកស្រីបាន
ឧស្សាព្យាយាមរៀនសូត្រដោយចំណាយពេលជាច្រើនដើម្បីស្ទាត់ជំនាញ។ តាមលោក
Luong Trung Hau នាយក មន្ទីរពេទ្យឃ្លង់ សើស្បែកសើស្បែក និងកាមរោគBac
Ninhបានឲ្យដឹងថា
“ នៅទីនេះមានអ្នកជំងឺជាច្រើនពិការដៃជើងទាំងស្រុង ជីវិតឯកោតែម្នាក់
ឯងដោយហេតុនេះត្រូវការមានអ្នកជួយថែទាំអស់ពីចិត្តពីថ្លើម។ អ្នកធម្មតាមិន
អាចបំពេញការងារនៅទីនេះបានឡើយ។ ដូច្នេះហើយ យើងខ្ញុំមានមោទនភាព
យ៉ាងខ្លាំងដែលមានគិលានុបដ្ឋាយិកាដ៏ឆ្នើមដូចអ្នកស្រី Nguyen Thi Xuan ”។
ទោះបីចូលនិវត្តន៍នាឆ្នាំ២០១២ក្ដីតែអ្នកស្រី Xuanនៅស្ម័គ្រចិត្តបន្តថែទាំអ្នក
ជំងឺនៅនឹងជំរុំអស់មួយជីវិត។ មានពេលខ្លះគិលានុបដ្ឋាយិការូបនេះបានជិះកង់
ទៅជួយព្យាបាលឲ្យក្រុមអ្នកជំងឺឃ្លង់នៅខេត្តដទៃព្រមទាំងអំពាវនាវមជ្ឈដ្ឋាន
សម្បុរសជនឲ្យជួយគាំពារដល់ក្រុមអ្នកជំងឺក្រីក្រទៀតផង។
ដោយមានស្នាដៃដ៏ឆ្នើមក្នុងការងារជួយឧបត្ថម្ភថែទាំអ្នកជំងឺឃ្លង់
គិលានុបដ្ឋាយិកាNguyen Thi Xuan ត្រូវបានលើកសរសើរក្នុងចលនារៀនសូត្រ
និងធ្វើតាមគំរូសីលធម៌លោកប្រធានហូជិមិញ៕
le Phuong – Phuong Anh
-VOVWORLD