គ្រូបង្រៀនឆ្នើម ពលរដ្ឋរដ្ឋធានីគំរូ

VOVWORLD_អស់រយៈពេល២៥ឆ្នាំកន្លងទៅនេះលោកគ្រូឆ្នើម Nguyen
Trong Vinh ប្រធានក្រុមប្រឹក្សាភិបាលសាលា Nguyen Sieu ក្រុងហាណូយរួម
ជាមួយ​គ្រូបង្រៀន​គ្រប់ជំនាន់បានផ្លាស់ប្ដូរថ្មីនិងពង្រីកដោយឥតឈប់ឈរ
នូវប្រព័ន្ធសាលាបថមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ Nguyen Sieuក្លាយទៅ
ជាសាលា​មាន​គុណភាពខ្ពស់ល្បី​ឈ្មោះ​នៅក្រុងហាណូយ។ជាមួយរូបសណ្ឋាន”​សាលា
សេវាអប់រំ​គុណភាពខ្ពស់”​នោះ​សាលា​Nguyen Sieuអប់រំបាននូវសិស្សានុសិស្សមាន
ចំណេះវិជ្ជា​ខ្ពស់​ជាច្រើនជំនាន់​តាម​ទិសសមាហរណកម្មអន្តរជាតិ។

        ទោះបីមានអាយុ៨១ឆ្នាំហើយក្ដីតែលោកគ្រូឆ្នើម Nguyen Trong Vinhនៅ​
តែជក់​ចិត្តនឹងបុព្វហេតុអប់រំបណ្ដុះបណ្ដាល។មុននេះជាង២៥ឆ្នាំពោលគឺក្រោយ
ពេលចេញពីកងទ័ពនាឆ្នាំ១៩៩១ លោករួមជាមួយភរិយាខ្លួនគឺអ្នកគ្រូDuong
Thi Thinh បានបើក​សាលាឯកជនយកឈ្មោះអ្នកវប្បធម៌ល្បីឈ្មោះ Nguyen
Sieu ។នាគ្រានោះបញ្ហាលំបាក​បំផុតចំពោះលោកគឺការរកនិងជួលកន្លែង
កសាងសាលារៀន។លោកគ្រូឆ្នើម Nguyen Trong Vinhបានសំណេះសំណាលថា

“ ក្នុងគោលបំណងទាក់ទាញសិស្សានុសិស្សបានជានៅពេលជួលកន្លែង
ណា​យើង​ខ្ញុំក៏ត្រូវ​តែជួស​ជុលកន្លែងនោះឲ្យបានស្អាតដែរ។ប៉ុន្តែពេលជួសជួល
រួចហើយគឺ​ត្រូវតែដូរ​ទៅកន្លែងផ្សេងវិញ។គិតតាំងពីពេលបង្កើតមក​ដើម្បីមាន
សាលារៀនល្អស្អាត​ដូច​នេះ​គឺយើងខ្ញុំបានផ្លាស់កន្លែងចំនួន៨លើកហើយ”។

        ទោះជាយ៉ាងណាក៏ដោយលោកបានបង្កើតឡើងរូបសណ្ឋានសាលារៀន៣
កំរិតគឺពីបថមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ។ដើម្បីអនុវត្តគោលដៅអប់រំ
គុណភាពខ្ពស់សាលាបានលើកឡើងទិសស្លោកគឺ”​ដើម្បីសុភមង្គលគ្រួសារ ​ដើម្បី
ភាព​ជឿនលឿន​សង្គម គ្រូជាគំរូ សិស្សឧស្សាហៈរៀនសូត្រ”។ដោយមានទិសដៅ
ត្រឹមត្រូវសាលា Nguyen Sieuបានជំនៈពុះពារលើការលំបាកនិងអភិវឌ្ឍន៍យ៉ាង
ខ្លាំង។​នាពេលទើបបាន​បង្កើតសាលាមានតែថ្នាក់រៀនចំនួន៥ជាមួយសិស្ស
១៣២នាក់ប៉ុណ្ណោះតែឥឡូវបានកើនឡើងដល់ទៅ៩១ថ្នាក់និងសិស្សជិត២៥០០
នាក់ឯណោះ។ ប្អូនNguyen Ha My សិស្ស​ថ្នាក់ទី១២សាលាវិទ្យាល័យNguyen Sieu
បានឲ្យដឹងថា

      “​ លោតាVinhតែងតែអប់រំឲ្យសិស្សានុសិស្សក្នុងសាលាមានសីលធម៌​ក្នុ​ងការ
​រស់​នៅ ​និងការទទួលខុសត្រូវដែលបុគ្គលម្នាក់ៗត្រូវតែមានដើម្បីក្លាយទៅជា
មនុស្សល្អ។​ទ​ន្ទឹមនឹងការសិក្សារៀនសូត្រឲ្យបានល្អគឺការអប់រំខាងសីលធម៌ក៏
មានសារដ៏សំខាន់ផងដែរ”។

គ្រូបង្រៀនឆ្នើម ពលរដ្ឋរដ្ឋធានីគំរូ - ảnh 1
គ្រូបង្រៀនឆ្នើម Nguyen Trong Vinh


        ទន្ទឹមនឹងការបង្រៀនតាមកម្មវិធីនិងសៀវភៅអប់រំដែលបានកំណត់នោះ
សាលារបស់លោកគ្រូឆ្នើម Nguyen Trong Vinhនៅអនុវត្តកម្មវិធីបណ្ដុះបណ្ដាល
ដោយ​សហការ​ជា​មួយ​សាលាអន្តរជាតិនានាទៀតផង។តាមរយៈនោះលើកកំពស់
ជាបណ្ដើរៗនូវ​សមត្ថភាព​ប្រើភាសាអង់គ្លេសនិងបច្ចេកវិទ្យាព័ត៌មានជូនប្អូនៗ។ 
ជារៀងរាល់ឆ្នាំ​ សិស្សចំនួន១០០%ពីបឋមសិក្សាដល់មធ្យមសិក្សទុតិយភូមិត្រូវបាន
វាយតំលៃថាមានចរិយាមាយាទល្អនិងប្រលងជាប់ទាំងអស់គ្នា។មានសិស្សមធ្យម
សិក្សាទុតិយភូមិដល់ទៅ៨០%ប្រលងជាប់មហាវិទ្យាល័យ។

        ដោយស្នាដៃទាំងនេះ លោកNguyen Trong Vinh ត្រូវបានរដ្ឋប្រសិទ្ធិនាមជា
​​គ្រូ​បង្រៀនឆ្នើមនាឆ្នាំ២០១០។ហើយនាឆ្នាំ២០១៦លោកត្រូវបានគណៈកម្មាធិការ
ប្រជាជន​ក្រុងហាណូយជូនកិតិ្តនាមពលរដ្ឋគំរូរបស់រដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ