គំរូបដិវត្តន៍ដ៏ត្រចះត្រចង់ដែលជិតស្និទ្ធជាមួយប្រជាជនជានិច្ច

(VOVWORLD) - លោកប្រធានTon Duc Thang ដែលជាយុទ្ធជនកុម្មុយនិស្តគំរូដ៏ស្មោះត្រង់មួយ រូប បានពលីអស់មួយជីវិតរបស់ខ្លួនសម្រាប់បដិវត្តន៍និងប្រទេសជាតិ។ លោក ប្រធាន Ton Duc Thang ក៏ជាយុទ្ធមិត្តជិតស្និទ្ធរបស់លោកប្រធានហូជីមិញ ជាអ្នក ដឹកនាំដ៏ឆ្នើមរបស់បក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម។ ជីវិតនិងបុព្វហេតុ របស់លោកប្រធាន Ton Duc Thang គឺជាគំរូដ៏ត្រចះត្រចង់មួយនៃស្មារតីបដិវត្ត។
គំរូបដិវត្តន៍ដ៏ត្រចះត្រចង់ដែលជិតស្និទ្ធជាមួយប្រជាជនជានិច្ច - ảnh 1លោកប្រធាន Ton Duc Thang ថ្នាក់ដឹកនាំគំរូ មួយរូប

លោកប្រធាន Ton Duc Thang មានស្រុកកំណើតនៅ  Cu Lao Ong Ho ឃុំ Binh Thanh ស្រុក Long Xuyen ឥឡូវនេះត្រូវបានគេស្គាល់ថាជា ឃុំ My Hoa Hung ទីក្រុង Long Xuyen ខេត្ត An Giang ។ ដោយសេចក្តីស្រឡាញ់ស្រុកកំណើត ប្រទេសជាតិបាន ជា កម្មករ Ton Duc Thang រូបនេះ  បានភ្លាក់ដឹងខ្លួនពីសេចក្តី ស្នេហាជាតិ ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅការឈឺចាប់របស់ប្រជាជន វៀតណាមនៅ ក្រោមរបបសក្ដិភូមិ។ នៅឆ្នាំ ១៩១២ កាលនៅវ័យអាយុ២៤ឆ្នាំ លោក Ton Duc Thang បានរៀបចំនិងដឹក នាំកូដកម្មកម្មកររបស់កម្មកររោងចក្រជួសជុលនាវា Ba Son ត្រួសត្រាយដំណើរជីវិត បដិវត្តន៍ពោរពេញទៅដោយឧបស័គ្គប៉ុន្តែ ក៏ពោរពេញដោយភាពរុងរឿងដែរ។ យោងតាម សាស្រ្តាចារ្យរង បណ្ឌិត Le Quoc Ly នាយករងនៃបណ្ឌិតសភានយោបាយជាតិ ហូជីមិញថា លោកប្រធាន Ton Duc Thang  ជាករណីពិសេសមួយ ដែលជាមេដឹកនាំសហជីពមួយរូប ហើយបានក្លាយទៅជាអ្នកកុម្មុយនិស្តនិងចុងក្រោយក្លាយជាមេបក្សតែម្តង។

"ក្នុងអំឡុងពេលធ្វើដំណើរនៅក្រៅប្រទេស លោកប្រធាន Ton Duc Thang បាន ចូលរួមការតស៊ូជាមួយនាវិកលើសមុទ្រខ្មៅ សំដៅប្រឆាំងនឹងការជ្រៀតជ្រែករបស់ ចក្រ ពត្តិនិយម ការពារប្រទេសរុស្ស៊ី សូវៀតនៅ ឆ្នាំ ១៩១៩ រួមចំណែកដល់កិច្ចការពារបដិវត្តន៍ អធននៅជុំវិញពិភពលោក។ ពេលវិលត្រឡប់មកមាតុប្រទេសវិញ លោកប្រធាន Ton Duc Thang បានចូលរួមក្នុងការតស៊ូរបស់កម្មករ Sai Gon-Cho Lon  នឹងបានជ្រាបច្បាស់ ថា សាមគ្គីភាពរបស់កម្មករគឺដើម្បីបង្រួបបង្រួមនិងប្រ ឆាំងនឹងការជិះជាន់ ការកេងប្រវ័ញ្ច របស់ររបបអាណានិគមនិយមសក្តិភូមិផងដែរ "។ នេះ បើយោងតាមប្រសាសន៍របស់លោក Le Quoc Ly។

ក្រោយពេលលោកប្រធានហូជីមិញបានទទួលមរណភាព លោកប្រធាន Ton Duc Thang ត្រូវបានបក្ស រដ្ឋ និងប្រជាជនតែងតាំង នូវដំណែងជាប្រធានរដ្ឋនិងប្រធាន រណសិរ្សមាតុភូមិវៀតណាម។ លោកប្រធាន Ton Duc Thang បានរួមជាមួយ មជ្ឈិមបក្ស ដឹកនាំប្រជាជនទាំងមូល កងទ័ពទាំងមូល ឲ្យអនុវត្តមរតកសាសន៍ ដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ រំដោះទាំងស្រុងភាគខាងត្បូងនិងបង្រូប បង្រួមប្រទេសជាតិ។ ចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីស្រាវជ្រាវអំពីលោក ប្រធាន Ton Duc Thang សាស្ត្រាចារ្យ Do Quang Hung នៅសាកលវិទ្យាល័យ ជាតិហាណូយបាននិយាយដូច្នេះ "ដំណាក់កាលដែលលោក Ton Duc Thang កាន់ដំណែងជាជាប្រធានរដ្ឋនោះ ជា ពេលវេ លាដែលលោកប្រធានហូជីមិញទើបនឹងទទួលមរណភាព ហើយគ្មាន នរណាម្នាក់សក្តិសមជាងដើម្បីទទួលនូវដំណែងដ៏ឧត្តុងឧត្តមនេះ។ លោកអ៊ុំ ហូ និងលោកអ៊ុំ Ton ជាមិត្ដ ភក្ដិនឹងគ្នា។ លោកអ៊ុំ Ton ជាអ្នកមានកិត្យានុភាពនិងកុល បុត្រ នៃ ភាគខាងត្បូង។ ហើយកាលនោះ ជាពេលវេលាត្រៀមបន្តទៅដំណាក់ កាលអន្តរកាលបង្រួបបង្រួមប្រទេស ជាតិ។ ពោលគឺ លោកប្រធាន Ton Duc Thang ជាអ្នកស្នងដំណែងពីលោកប្រធានហូជី មិញដ៏សក្តិសមដែរ”។

អស់រយៈពេលជិត ៧០ ឆ្នាំអនុវត្តន៍សកម្មភាពបដិវត្តន៍ជាបន្តបន្ទាប់មក លោក ប្រធាន Ton Duc Thang ជាអ្នកដឹកនាំគំរូមួយរូបដែលបាន បន្សល់ទុកមនូវគំរូសីល ធម៌បដិវត្តន៍ដ៏ ភ្លឺថ្លាដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ជំនាន់បដិវត្ត បច្ចុប្បន្នក៏ដូចជានាពេលអនាគត។ នោជាស្មារតីនៃភាពអង់អាចក្លាហាន មិនចេះ ចុះញ៉មចំពោះខ្មាំងសត្រូវឡើយ។ ទន្ទឹមនឹងនេះ គឺលោកតែងតែមានភាព ស្មោះត្រង់ចំពោះគោលដៅនិងឧត្តមគតិ របស់បក្ស ជាមួយនឹងបុព្វហេតុបដិវត្ត ន៍របស់ប្រ មួយមទេសជាតិ។ អតីតអនុប្រធាន លោកស្រី  Nguyen Thi Doan បានឱ្យ ដឹងថា: "ប្រធាន Ton Duc Thang មិនត្រឹមតែជាអ្នកនយោ បាយស្វិតស្វាញ អ្នក រៀបចំកម្មវិធីដ៏មានទេពកោសល្យម្នាក់ទេ លោកថែមទាំងបាន រួមចំណែកយ៉ាង សំខាន់ក្នុងការធ្វើឲ្យសម្បូរបែបនូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញលើស្តីពីការកសាងថ្លុកសាមគ្គីជនជាតិទាំងមូលនៅវៀតណាមទៀតផង”។

"ពីមេរៀនរបស់លោកប្រធាន Ton Duc Thang និងលោកប្រធានហូជីមិញ លើ ស្មារតីមហាសាមគ្គីភាពជាតិទាំងមូលនោះគឺយើងទទួលបានការជឿទុកចិត្តពីប្រជាជនទាំងស្រុង។ ពោលគឺ ស្មារតីមហាសាមគ្គីជាតិ សេចក្តីស្នេហារស្រុកកំណើតប្រ ទេសជាតិ ភាពអង់អាចក្លាហានដើម្បីយើងធ្វើការតស៊ូ”។

មានអាយុ ៩២ ឆ្នាំ និងចំណាយជិត ៧០ ឆ្នាំសម្រាប់សកម្មភាពបដិវត្តន៍ បុព្វហេតុ និងជីវិតបដិវត្តន៍របស់លោកប្រធាន Ton Duc Thang ជាគំរូដ៏ភ្លឺស្វាងអំពីក្តី ស្នេហាជាតិជាមនុស្សជិតស្និទ្ធជាមួយប្រជាជនជានិច្ច។ ក្នុងកំឡុងពេលធ្វើសកម្ម ភាពបដិវត្តន៍ លោកប្រធាន Ton Duc Thang ជានិច្ចកាលតែងតែបង្ហាញ ភក្ដីភាពចំពោះបក្សនិងប្រជាជន ហើយជានិច្ចកាលបាន លើកស្ទួយស្មារតី នៃភាព ក្លាហាន សុចរិត ភាពស្មោះត្រង់និងការមិនលំអៀង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ