គ្រូពេទ្យPhan Vu Ngoc Phuong និងការយោគយល់ ជាមួយអ្នកផ្ទុកមេរោគHIV/AIDS
THANH DAO -  
(VOV WORLD) /  
Vovworld- គ្រូពេទ្យPhan Vu Ngoc Phuongមានអាយុះ៥០ឆ្នាំធ្វើការងារនៅមជ្ឈមណ្ឌល
បង្ការប្រយុទ្ឋប្រឆាំងនឹង មេរោគHIV/AIDSខេត្ត Tien Giangភាគខាងត្បូងវៀតណាម។
ជារៀងរាល់ថ្ងៃលោកស្រីពិគ្រោះយោបល់ថែទាំសុខភាពនិងណែនាំអ្នកជំងឺប្រមាណ
៥០នាក់។ប៉ុន្តែលោកស្រីរួបជាមួយកម្មាភិបាលផ្សេងទឪតជានិច្ចកាលមានអាកប្បកិរិយា
រស់រាយនិងស្និទស្នាលជាមួយអ្នកជំងឺ។
ក្នុងរយះពេលរាប់សិបឆ្នាំកន្លងមក គ្រូពេទ្យPhan Vu Ngoc Phuongជំនាញថែទាំអ្នកជំងឺ
ផ្ទុកមេរោគHIV/AIDS។សង្កេតឃើញ ការរើសអើងចំពោះអ្នកជំងឺផ្ទុកមេរោគHIV/AIDS លោកស្រីមានអារណាចយ៉ាងក្រៃលែង។យល់ឃើញប្រការនោះគ្រូពេទ្យ Phuongបានចាត់
ទុកអ្នកជំងឺដូចជាញាតសន្ដានរបស់ខ្លួន។លោកស្រីចែករំលែកថា៖“មាន អ្នកជំងឺជាច្រើន
នាក់បានស្លាប់នៅមន្ទីពេទ្យដោយសារគ្រួសារបដិសេដ្ឋការថែទាំ។ខ្ញុំ ឃើញមានក្តីសង្វែក
ណាស់។ពីនោះមកខ្ញុំមានការយោគយល់ ជាមួយអ្នកជំងឺ។ “
|
អាស្រ័យដោយមានការយកចិត្តទុកដាក់និងភាពស្និទស្នាលនោះលោកស្រីទទួលបាន
សេចក្តីគោរពរាប់អានពីមិត្តសហវិជ្ជាជីវះនិងអ្នកជំងឺ។លោកស្រីDo Hoang Minh Chien កម្មាភិបាលនៃមជ្ឈមណ្ឌលបង្ការប្រយុទ្ឋប្រឆាំងនឹងមេរោគ HIV/AIDS ខែត្រ Tien
Giangអោយដឹងថា៖“ លោកស្រី Phuong ជាជន១នាក់ដែលធ្វើអស់ ពីចិត្តពីថ្លើមដើម្បី
អ្នកជំងឺ។ ពិគ្រោះយោបល់ជាមួយលោកស្រីនាំមកប្រសិទ្ឋភាពខ្ពស់ណាស់។
ជាង៣០ឆ្នាំធ្វើការងារ គ្រូពេទ្យPhan VuNgocPhuongទទួលបានប័ណ្ណសរសើរជាច្រើន
ដែលមន្ទីសុខាភិបាលខែត្រ Tien Giang ប្រគល់ជូន។លោកស្រី Tran Thi Thu Ha
នាយិការមជ្ឈមណ្ឌលបង្ការប្រយុទ្ឋប្រឆាំងមេរោគ HIV/AIDS ខែត្រ TienGiangវាយតំ
លៃខ្ពស់ចំពោះការរួមវិភាគទានរបស់គ្រូពេទ្យPhan Vu Ngoc Phuongក្នុងការងារថែទាំ
ព្យាបាលជំងឺជូនអ្នកកើត HIV/AIDS។ លោកស្រី Tran Thi Thu Haអោយដឹងថា៖“ បងស្រីPhuongបានមានអីតភាពការងារនេះបានយូរហើយ។បណ្តាអ្នកកើត AIDSគោ
រពស្រឡាញ់ បងស្រីណាស់។ពីព្រោះថាបងស្រីមានទឹកចិត្តស្និទស្នាលជាមួយអ្នកជំងឺ។“
ទឹកចិត្តស្និទស្នាលនិងការយោគយល់ជាមួយ អ្នកកើត HIV/AIDS របស់គ្រូពេទ្យ
Phan Vu Ngoc Phuongជាសក្ខីភាព១ដែលសរឲ្យឃើញថា ៖អ្នកកើត HIV/AIDSមិនបាន
រើសអើង។នេះជាកត្តាសំខាន់១ដែលរួមចំណែកមិនទុកឲ្យមេរោគ HIV ការរីករាល
ដាលក្នុងសហគមន៍និងជួយ អ្នកកើត HIV/AIDS រស់នៅប្រកបដោយសុទិដ្ឋិនិយម
និងក្តីសប្បាយរីករាយ៕
THANH DAO
-VOV WORLD