គ្រូពេទ្យប្រជាជន Chau Duong ជាមួយនឹងការប្តេជ្ញាចិត្តលុបបំបាត់ជំងឺរបេងក្នុងពេលឆាប់ៗ

(VOVWORLD) - វេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Chau Duong នាយកមន្ទីរពេទ្យសួត Dak Lak គឺជាមនុស្សម្នាក់ដែលបានរួមចំណែកជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ របេង។ ការលុបបំបាត់ជំងឺរបេង ជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាគោលដៅដែលផ្នែកសុខាភិបាលខេត្ត Dak Lak និងបុគ្គលវេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Chau Duong កំពុងឆ្ពោះទៅរកផងដែរ។

គ្រូពេទ្យប្រជាជន Chau Duong ជាមួយនឹងការប្តេជ្ញាចិត្តលុបបំបាត់ជំងឺរបេងក្នុងពេលឆាប់ៗ - ảnh 1វេជ្ជបណ្ឌិត Chau Duong ពិគ្រោះយោបល់អំពីជំងឺរបេងដល់ប្រជាពលរដ្ឋ។ (រូបថត៖ VOV)

ខែធ្នូ ឆ្នាំ ២០២២ ជាលើកដំបូង ដែលប្រជាជនជាង ២៧០០ នាក់នៅតាមឃុំចំនួន ៦ នៃស្រុក EA'HLeo ខេត្ត Dak Dak ត្រូវបានពិគ្រោះយោបល់ ពិនិត្យ និងព្យាបាលជម្ងឺរបេងដោយឥតគិតថ្លៃ នៅហ្នឹងភូមិរបស់គេ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជួយគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សហគមន៍ (SCDI) នៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សហការជាមួយមន្ទីរពេទ្យសួត Dak Lak។ វេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Chau Duong បានសំណេះសំណាលថា៖

“មិនថាខ្ញុំកាន់តំណែងណា ធ្វើការងារណានោះទេ ប្រសិនបើវានាំមកនូវប្រសិទ្ធភាពសម្រាប់សហគមន៍ នោះគឺជាកិត្តិយសសម្រាប់រូបខ្ញុំផ្ទាល់។ ខ្ញុំក៏សង្ឃឹមថា នឹងនាំយកសមត្ថភាពនិងកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកម្មវិធីប្រឆាំងជំងឺរបេងនិយាយដោយឡែក និងផ្នែកសុខាភិបាលនៃខេត្ត Dak Lak និយាយរួម។ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់សុខភាពរបស់សហគមន៍ លើកកំពស់គុណភាពជីវិត និងលើកកំពស់វ័យអាយុរបស់ប្រជាជនខេត្ត Dak Lak ដើម្បីលុបបំបាត់ជំងឺរបេងនៅខេត្ត Dak Lak ឱ្យបានឆាប់ៗ”។

មានអាយុ ១២ ឆ្នាំ ប៉ុន្តែ Rmah HLia ជនជាតិ Jrai នៅភូមិ Buon Dang ឃុំ EA'HLeo ស្រុក EA'HLeo ខេត្ត Dak Lak ត្រូវបញ្ឈប់ការសិក្សាកាលពី ៣ ឆ្នាំមុន ដោយសារគ្រួសារមានស្ថានភាពលំបាក។ ទទួលបានដំណឹងពីកម្មាភិបាលសុខាភិបាលឃុំថា មានវគ្គពិនិត្យជំងឺរបេងដោយឥតគិតថ្លៃ Rmah HLia និងម្ដាយ បានឈប់ពីការងារស្រែចម្ការ ទៅផ្ទះវប្បធម៌សហគមន៍ភូមិ Trang ដើម្បីពិនិត្យជំងឺរបេងដោយឥតគិតថ្លៃ។ អ្នកស្រី Rmah H' Phiar ម្តាយរបស់ Rmah Hlia បានចែករំលែកដោយការរំភើបចិត្តថា៖

“ប្តីខ្ញុំមានជំងឺរបេង ទទួលមរណភាពបាន៣ឆ្នាំហើយ។ ខ្ញុំមិនអាចទៅពេទ្យបានទេ លក្ខណៈគ្រួសារលំបាកពេក។ ប៉ុន្តែមកទីនេះ គេអញ្ជើញគ្រូពេទ្យមកពិនិត្យព្យាបាលជំងឺឲ្យខ្ញុំនិងកូន។ អរគុណច្រើនណាស់”។

ដើម្បីរកឃើញ និងបន្តិចម្ដងៗ ឆ្ពោះទៅរកការលុបបំបាត់ជំងឺរបេងនៅ Dak Lak និយាយដោយឡែកនិងនៅប្រទេសវៀតណាមនិយាយរួម ត្រឹមឆ្នាំ២០៣០ តាមការសន្យាអន្តរជាតិ ការងាររបស់ជួរគ្រូពេទ្យជំងឺរបេងនៅតែលំបាក។ យ៉ាងណាមិញ វេជ្ជបណ្ឌិត គ្រូពេទ្យប្រជាជន Chau Duong នាយកមន្ទីរពេទ្យសួតខេត្ត Dak Lak និងសហការីរបស់ខ្លួន នៅប្ដេជ្ញាចិត្តសម្រេចឲ្យបានគោលដៅនេះ។ លោកវេជ្ជបណ្ឌិត Tran Van Hieu ប្រធានគិលានដ្ឋានឃុំ EA' Hleo បានឲ្យដឹងថា៖

“លោកវេជ្ជបណ្ឌិត Chau Duong ជាមនុស្សម្នាក់ដ៏ក្លៀវក្លា ជាពិសេសនៅពេលលោកទទួលបន្ទុកជំងឺរបេង បាននាំកម្មវិធីនេះមកកាន់សហគមន៍យ៉ាងដូច្នេះ ពិតជាគួរឲ្យកោតសរសើរណាស់។ នៅពេលវេជ្ជបណ្ឌិត Chau Duong ជានាយកមន្ទីរពេទ្យសួត លោកតែងតែមានការណែនាំយ៉ាងល្អិតល្អន់ ឧទាហរណ៍ អ្នកជំងឺក្រីក្រ អ្នកជំងឺនៅមន្ទីរពេទ្យថ្នាក់ឃុំ ដែលចង់ទៅពិនិត្យជំងឺរបេងនៅមន្ទីរពេទ្យខេត្ត ត្រឹមតែត្រូវការលិខិតណែនាំនៃគិលានដ្ឋានឃុំប៉ុណ្ណោះ នឹងត្រូវបានផ្ទេរត្រង់ទៅមន្ទីរពេទ្យខេត្ត ហើយទទួលបានការធានារ៉ាប់រង គ្រួសារក្រីក្រនឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ”។

វេជ្ជបណ្ឌិត គ្រូពេទ្យ Chau Duong និងសហការីប្តេជ្ញាចិត្តនាំខេត្ត Dak Lak ឲ្យរួចផុតពីជំងឺរបេងត្រឹមឆ្នាំ ២០២៨ ពោលគឺពីរឆ្នាំមុន បើធៀបនឹងការសន្យារបស់រដ្ឋាភិបាលវៀតណាមជាមួយអង្គការសុខភាពពិភពលោក។ លោកជាគ្រូពេទ្យគំរូម្នាក់ ដែលជក់ចិត្តនឹងវិទ្យាសាស្រ្ត ហើយលះបង់អស់ពីចិត្តដើម្បីសុខភាពរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ