គំរូមនុស្សល្អការងារល្អ

VOVWORLD_លោកស្រីTa Thi Ngoc Thanh ជាអតីតប្រធានដំបូងនៃបុរី
កុមារSOS​រស់នៅក្រុមទី២សង្កាត់Dich Vong Hauខណ្ឌCau Giay ក្រុងហាណូយត្រូ
វបាន ប្រជា ពល រដ្ឋ​គោរព​ស្រលាញ់យ៉ាងខ្លាំងដោយសារការខ្នះខ្នែងក្នុងសកម្មភាព
សង្គម​ ជួយឧបត្ថម្ភ​ដល់ក្រុមកុមារកំព្រានិងកុមារមានស្ថានភាពលំបាកលំបិន។
អស់រយៈពេលរាប់សិបឆ្នាំចូលរួមសកម្មភាពមនុស្សធម៌ ឥឡូវទោះបីមានអាយុ៧៤
ឆ្នាំក្ដីតែលោកស្រីនៅបន្តធ្វើគ្រប់ការងារសំរាប់កុមារ។

        រៀបរាប់អំពីជីវិតខ្លួន លោកស្រី Thanhបានឲ្យដឹងថាដោយសារម្ដាយលោកស្រី​
លាចាក​លោកពេលលោកស្រីមានអាយុតែ២ឆ្នាំប៉ុណ្ណោះបានជាលោកស្រីយល់​ច្បាស់
​នូវការលំបាករបស់ក្រុមកុមារកំព្រាដែលខ្វះមនោសញ្ចេតនារបស់មាតាបិតា។
​បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគុរកោសល្យលោកស្រីចូលធ្វើការនៅ
សាលាអនុវិទ្យាល័យ Thanh Tri ក្រុងហាណូយដោយបង្រៀនមុខវិជ្ជាគណិតវិទ្យា ​
រូបវិទ្យា​និង​គីមីវិទ្យា។នាឆ្នាំ១៩៦៩លោកស្រីត្រូវបានបញ្ជូនទៅសិក្សានៅ​អតីត
ស​ហភាព​សូវៀត(សហព័ន្ធរុស្ស៊ី)ឯកទេសចិត្តសាស្រ្តសង្គម។បញ្ចប់ការសិក្សាដោយ
បានទទួលវិញ្ញាបនប័ត្រនិទ្ទេស A​​ លោកស្រីត្រឡប់ទៅប្រទេសនិងចូលធ្វើការនៅ
វិទ្យាស្ថាន​វិទ្យា​សាស្រ្តអប់រំវៀតណាម។នៅពេលបុរីកុមារSOSត្រូវបានបង្កើតឡើង 
លោកស្រីក្លាយទៅជាប្រធានដំបូងហើយតែងតែជួយឧបត្ថម្ភដល់កុមារាកុមារីមាន
ស្ថានភាពលំបាក។លោកស្រីTa Thi Ngoc Thanhបានសំណេះសំណាលថា

        “ ប្រការសំខាន់គឺត្រូវតែមានសីលធម៌ បញ្ញានិងការខ្នះខ្នែងធ្វើការ។គោលដៅ
គឺ​ធ្វើ​យ៉ាងដូចម្ដេចដើម្បីរួមចំណែកកសាងប្រទេសជាតិ។ដោយហេតុនោះខ្ញុំខិតខំ​
ជួយ​ឧបត្ថម្ភទាំងអំពីសំភារៈនិងស្មារតីដល់ក្មួយៗដែលរៀនសូត្រពូកែ សិស្សក្រីក្រដែល
មានទេពកោសល្យ”។

គំរូមនុស្សល្អការងារល្អ - ảnh 1
អស់រយៈពេលរាប់សិបឆ្នាំចូលរួមសកម្មភាពមនុស្សធម៌ ឥឡូវទោះបីមានអាយុ៧៤ឆ្នាំក្ដីតែលោកស្រីនៅបន្តធ្វើគ្រប់ការងារសំរាប់កុមារ


        នៅក្នុងឋានៈណាក៏ដោយលោកស្រីThánhសុទ្ធតែខិតខំប្រឹងប្រែងបំពេញគ្រប់
ភារកិច្ចដែលបានប្រគល់។បន្ទាប់ពីចូលនិវត្ត លោកស្រីបន្តចូលរួមកិច្ចការសង្គម
នៅកន្លែងស្នាក់នៅក្នុងតួនាទីជាលេខាបក្ស​ ប្រធានក្រុមនិងអនុប្រធានសមាគម
លើកទឹកចិត្តការ​រៀន​សូត្រ។ជារៀងរាល់ឆ្នាំលោកស្រីផ្ដល់ប្រាក់សំចៃប្រមាណ២០លាន
ដុងឯណោះ​សំរាប់ជួយកុមារក្រីក្រមួយចំនួនឲ្យបានទៅសាលារៀនរហូតដល់ពេល
ក្មួយៗរៀនចប់មហាវិទ្យាល័យនិងមានការងារធ្វើ។តាមលោកស្រីNguyen Thi
PhuongDungអនុប្រធាន​ក្រុមទី២សង្កាត់​Dich Vong Hauបានឲ្យដឹងថាលោកស្រី
Thanhដើរមុខគេ​ជានិច្ច​ក្នុង​ការ​ងារ​​លើកទឹកចិត្តការរៀនសូត្រ។  នាបច្ចុប្បន្ននេះ
  នៅសង្កាត់​Dich Vong Hau​សិស្សានុសិស្ស​ទៅសាលារៀនចំនួន៨០%ជាសិស្សពូកែ។
ស្នាដៃនេះមានការ​រួម​វិភាគ​ទានគួរឲ្យកត់សំគាល់របស់អនុប្រធានសមាគមលើក
ទឹកចិត្តការ​រៀន​សូត្រTa Thi Ngoc Thanh។

“ អ៊ំThanhរស់នៅសាមញ្ញ លំទោន រាប់អានបងប្អូនហើយពិសេស​គឺដើរមុខ​គេ
ក្នុងចលនាលើកទឹកចិត្តការ​រៀន​សូត្រ។ដោយមានអ៊ំស្រីចលនាគ្រួសារទាំងអស់នៅ​
ទី​នេះឲ្យ​លើកទឹកចិត្តកូនចៅខិតខំរៀនសូត្របានជាក្មួយៗស្ទើរតែ​ទាំងអស់សុទ្ធ​តែ
រៀន​សូត្រពូកែ។ឆ្នាំនេះមានសិស្សមួយចំនួនទទួលបានជ័យលាភីថ្នាក់អន្តរជាតិ 
ថ្នាក់ជាតិនិងថ្នាក់ខណ្ឌក្រុងដែលក្នុងនោះក៏មានការរួមចំណែករបស់អ៊ំThanh
ផងដែរ”។

ដោយសារមានស្នាដៃធំធេងលើវិស័យអប់រំនិងការងារសង្គមលោកស្រីTa
Thi Ngoc Thanhទើបនឹងត្រូវបានថ្នាក់ដឹកនាំទីក្រុងហាណូយជូនកិតិ្តនាមជា
ពលរដ្ឋ​គំរូ​នៃរដ្ឋធានីឆ្នាំ២០១៦៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ