គំរូយុទ្ធជនពិការសកម្មធ្វើការងារសង្គម
KHOA DIEM – LAN ANH -  
(VOVWORLD) /  
VOVWORLD_ក្នុងវ័យ៧១ឆ្នាំនិងមានស្លាក់ស្នាមរបួសជាច្រើនលើរាង
កាយប៉ុន្តែអតីតយុទ្ធជនជនជាតិ Se dang លោក U Nia នៅភូមិKon Tu ឃុំ
Dac Ui ស្រុកDac Ha ខេត្តKon Tumនៅសកម្មចូលរួមការងារសង្គម។ប្រជាពល
រដ្ឋក្នុងភូមិគោរពរាប់អានលោកយ៉ាងខ្លាំងដោយសារលោកតែងតែជួយបង
ប្អូននៅពេលជួបការលំបាក។
តាំងពីយូរមកហើយ ជារៀងរាល់ថ្ងៃ លោក U Niaដើរជុំវិញភូមិដើម្បីក្ដាប់
សភាពការនិងសាកសួរសុខទុក្ខប្រជាជន។លោកតែងតែប្រដៅនិងជួយបង
ប្អូនដែលជួបបញ្ហានិងត្រូវការការជួយឧបត្ថម្ភ។ មានគ្រួសារខ្លះពឹងលោកជួយ
ដោះសា្រយបញ្ហាប្រជែងដីធ្លីនិងបញ្ហាទំនាក់ទំនងជាមួយអ្នកជិតខាង។មនុស្ស
មួយចំនួនក៏ពឹងលោកជួយសម្រុះសំរួលរឿងប្ដីប្រពន្ធផងដែរ។ រីឯក្នុងការងារ
សង្គមវិញ លោកU Niaយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្សនិងពង្រីក
វប្បធម៌វិសេសវិសាលនៃជាតិខ្លួន។ ស្ដីពីការរួមវិភាគទានរបស់លោកតាU Nia
តាមប្រធានគណៈកម្មការវប្បធម៌ឃុំ Dac Uiលោក A Thiet បានឲ្យដឹងថា
“ តា U Nia ចេះដឹងច្រើនអំពីប្រពៃណីវប្បធម៌ជនជាតិខ្លួន។ រូបខ្ញុំតែង
តែជួបលោកដើម្បីផ្លាស់ប្ដូរយោបល់នឹងយកព័ត៌មានអំពីវប្បធម៌ប្រពៃណីរបស់
បងប្អូនសំដៅបំពេញភារកិច្ចវប្បធម៌”។
|
លោក U Nia តែងតែប្រដៅនិងជួយបងប្អូនដែលជួបបញ្ហានិងត្រូវការការជួយឧបត្ថម្ភ។ |
ការរីកំធាត់ក្នុងបរិយាកាសកងទ័ពបានជួយលោកU Niaបំពេញកិច្ចការសង្គមនៅ
ក្នុងតំបន់។ នាឆ្នាំ១៩៦៧ក្នុងវ័យ២២ឆ្នាំ យុវជនU Niaបានចូលរួមវីរៈកងឈ្លបឃុំ
Dac Uiហើយក្លាយទៅជាកងទ័ពចំណានខេត្តKon Tumរហូតដល់ពេលលោកចូល
និវត្តន៍។ ក្រោយពីវិលត្រឡប់មកស្រុកកំណើត ក្នុងឋានៈជាលេខាបក្សឃុំលោក
បានចលនានិងប្រមូលផ្ដុំប្រជាជនកសាងអង្គការមហាជនដូចជាសមាគមអតីត
យុទ្ធជន សមាគមនារី និងអង្គការយុវជនជាដើម។ ដោយសារពង្រឹងបាននូវ
សាមគ្គីភាពក្នុងសហគមន៍ អស់រយៈពេលឆ្រើនឆ្នាំកន្លងមក ភូមិKon Tuជា
និច្ចកាលនាំមុខគេក្នុងឃុំ Dac Uiលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច រក្សា
អត្តសញ្ញាណវប្បធម៌និងកសាងជនបទថ្មី។លោក Tran Xuan Lanh ប្រធាន
សមាគមអ្នកចាស់ជរាឃុំ Dac Uiបានឲ្យដឹងថា
“ តាNiaជានាយទាហានកងទ័ពនិងជាអតីតយុទ្ធជនក្នុងការតស៊ូប្រឆាំង
អាមេរិកបានជាសុខភាពតាចុះខ្សោយមិនខាន។ ទោះជាយ៉ាងណាក៏ដោយលោក
តែងតែទៅសាកសួរសុខទុក្ខប្រជាជននិងជួយឧបត្ថម្ភទាន់ពេលបណ្ដាគ្រួសារជួប
ការលំបាកឬមនុស្សរស់នៅតែឯង”។
មុននេះជាងមួយឆ្នាំលោក U Niaត្រូវបានតែងតាំងជាប្រធានសាខា
សមាគមជនចាស់ជរានៃភូមិ។ ក្នុងឋានៈថ្មីនេះលោកតែងតែយកចិត្តុកដាក់ទៅ
សាកសួរសុខទុក្ខនិងជួយឧបត្ថម្ភមនុស្សវ័យចំណាស់ក្នុងសមាគម។លោកបាន
សំណេះសំណាលថា
“ ពេលនៅក្មេងខ្ញុំមានមោទនភាពដែលបានកាន់កាំភ្លើងការពារបដិវត្តន៍
ការពារប្រជាជន។ ឥឡូវចាស់ហើយតែខ្ញុំនៅខិតខំប្រឹងប្រែងអប់រំកូនចៅឲ្យរៀន
សូត្រល្អថែមទៀត។ ស្មារតីរួមគឺមហាសាមគ្គីជាតិ ចិត្តមួយថ្លើមមួយពង្រីកសេដ្ឋកិច្ច
ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន”។
នាបច្ចុប្បន្ននេះលោកតា U Niaមិនទាន់គិតដល់ការឈប់សំរាកពីការងារ
នៅឡើយទេ។ លោកមានបំណងប្រាថ្នាតែមួយគឺចង់ឃើញបងប្អូនក្នុងភូមិរស់
នៅបានសុខដុមរមណីយសុភមង្គលទាំងអស់គ្នា៕
KHOA DIEM – LAN ANH
-VOVWORLD