គួរឲ្យមោទនៈដែលមានជនជាតិវៀតណាមដំបូងកាន់ដំណែងក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ

(VOVWORLD) -  បន្ទាប់ពីត្រូវបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិអង្គការសហប្រជាជាតិ (ILC) អាណត្តិ ២០១៧-២០២១ មក  នៅខែមិថុនាឆ្នាំ ២០១៨  បណ្ឌិត Nguyen Hong Thao បានបន្តជាប់ឆ្នោតជាអនុប្រធានទី២ នៃគណៈកម្មាធិការនេះ។ ប្រការនេះគឺជាកិត្តិយសផងនិងមោទនភាពផង មិនត្រឹមតែសំរាប់បុគ្គលលោក Nguyen Hong Thao ប៉ុណ្ណោះទេ ថែមទាំងជាការបញ្ជាក់អះអាងនូវកេរ្តិ៍ឈ្មោះរបស់វៀតណាមនៅក្នុងបណ្តាអង្គការពហុភាគីទូទាំងសកលលោកផងដែរ។

គួរឲ្យមោទនៈដែលមានជនជាតិវៀតណាមដំបូងកាន់ដំណែងក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត  Nguyen Hong Thao (រូបថតៈ Vietnamnet)

ជាមួយនឹងការដែលជាប់ឆ្នោតជាសមាជិក ILC បន្ទាប់មកកាន់ដំណែងជាអនុប្រ ធាន ILC មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់លោកបណ្ឌិត Nguyen Hong Thao ប៉ុណ្ណោះទេ ថែមទាំងសំរាប់វៀតណាមទៀតផង។ ពីព្រោះថា ILC គឺជាទីភ្នាក់ងារមួយដែលសំខាន់នាំមុខរបស់អង្គការសហប្រជាជាតិក្នុងវិស័យច្បាប់។ នេះគឺជាការទទួលស្គាល់និងការវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់លោកបណ្ឌិត Nguyen Hong Thao ក៏ដូចជាវៀតណាមក្នុងអំឡុងពេលជាសមាជិករបស់ ILC គិតតាំងជាប់ឆ្នោតមក។ អញ្ជើញចែករំលែកអំពីភារកិច្ចនេះ បណ្ឌិត Nguyen Hong Thao បានឲ្យដឹងថា៖ “ខ្ញុំមានបំណងចង់នាំយកនូវបទពិសោធផ្ទាល់របស់ខ្លួន របស់ប្រទេសជាតិ ដើម្បីរួមចំណែកក្នុងការកសាងគោលការណ៍ច្បាប់ ដោះស្រាយបញ្ហាកើតមានឡើងនៃច្បាប់អន្តរជាតិ ក៏ដូចជាការប្រមូលផ្តុំនូវបទពិសោធន៍ចាស់ ដើម្បីផ្សព្វ ផ្សាយបទពិសោធទាំងនោះសម្រាប់ប្រទេសដទៃ ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។ នេះគឺជាការចូលរួមចំណែកមានចរិតអន្តរជាតិ ដែលជះឥទ្ធិពលដល់គ្រប់ប្រទេសទាំងអស់មិនគ្រាន់តែប្រទេសណាមួយនោះទេ”។

អ្នកដែលត្រូវបានឧទ្ទេសនាមនិងបោះឆ្នោតជ្រើសរើសចូលគណៈកម្មាធិការនេះ គឺអាស្រ័យលើសមត្ថភាពផ្នែកច្បាប់និងមានការចូលរួមចំណែកយ៉ាងពិតប្រាកដចំពោះការអភិវឌ្ឍរបស់ច្បាប់អន្តរជាតិ។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Le Hoai Trung ថា ថ្វីត្បិតតែ លោក Nguyen Hong Thao ត្រូវបានក្រសួងការបរទេសជឿជាក់ដើម្បី “ជ្រើសមុខផ្ញើមាស” ព្រោះថា លោកជាបណ្ឌិតច្បាប់ អ្នកការទូតជើងចាស់និងជាជំនាញការខាងច្បាប់អន្តរជាតិ ច្បាប់បរិស្ថាន ច្បាប់សមុទ្រ កំណត់ខ័ណ្ឌសីមា  ជាពិសេស លោកបានចូលរួមក្នុងក្រុមចរចាជាច្រើនអំពីព្រំដែន និងបានបោះពុម្ពសៀវភៅនិងកាសែតជាច្រើនស្តីពីច្បាប់អន្តរជាតិ។

ទោះបីជាកាន់ដំណែងណាក៏ដោយ បណ្ឌិត Nguyen Hong Thao តែងតែមានការរួមចំណែកយ៉ាងសកម្មក្នុងវិស័យដែលខ្លួនទទួលបន្ទុក៖ “យើងខ្ញុំបានឧទ្ទេសនាមដោយអាស្រ័យលើការវាយតម្លៃអំពីបទពិសោធន៍ និងកម្រិតវប្បធម៌របស់បណ្ឌិត Nguyen Hong Thao។ បណ្ឌិត Nguyen Hong Thao ត្រូវបានបណ្តុះបណ្តាលនៅអតីតសហ ភាពសូវៀតនិងនៅបារាំង។ លោកបានចូលរួមក្នុងដំណើរការស្រាវជ្រាវនិងបង្រៀននៅក្នុងវិស័យច្បាប់អន្តរជាតិនៅវៀតណាម។ លោកក៏បានចំណាយរយៈពេល៤០ឆ្នាំ បំពេញការងារនៅក្នុងវិស័យច្បាប់ និងធម្លាប់កាន់តំណែងការទូតសំខាន់ៗផងដែរ”។

គួរឲ្យមោទនៈដែលមានជនជាតិវៀតណាមដំបូងកាន់ដំណែងក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ - ảnh 2សមាជិកគណកម្មាធិការច្បាប់អន្ដរជាតិ ILC ចូលរួមសម័យប្រជុំលើកទី ៧០នៅទីក្រុងហ្សឺណែវ (រូបថតៈ TTXVN) 

ជាអ្នកយល់ដឹងយ៉ាងជ្រាលជ្រៅអំពីច្បាប់ មានបទពិសោធន៏ជាក់ស្តែង ហើយកាលនៅកាន់ដំណែងជាអនុប្រធានគណៈកម្មាធិការព្រំដែនជាតិ លោកជាបុគ្គលដែលរួមចំណែកក្នុងជោគជ័យនៅបណ្តាកិច្ចចរចាព្រំដែន រួមវិភាគទានដល់ការបញ្ចប់ដំណើរការកំណត់ព្រំដែនខ័ណ្ឌសីមាលើដីគោករវាងវៀតណាមនិងចិនក៏ដូចជារុញដំណើការកំណត់ព្រំដែនជាមួយឡាវនិងកម្ពុជា ចូលរួមគំនិតផ្តួចផ្តើមជាច្រើននៅវេទិការ សិក្ខាសាលាស្តីពីសមុទ្រខាងកើត តាមទស្សនៈរបស់អ្នកតាក់តែងច្បាប់និងស្រាវជ្រាវស៊ីយ៉ាងជ្រាលជ្រៅអំពីច្បាប់។ ហេតុដូច្នេះ ចាប់តាំងពីបានក្លាយជាសមាជិកនៃ ILC ហើយឥឡូវនេះជាអនុប្រធាន ILC លោកបណ្ឌិត Nguyen Hong Thao តែងតែចូលរួមចំណែកយ៉ាងសកម្មនិងពិភាក្សាអំពីប្រធានបទដែល ILC កំពុង។  តាមរយៈសកម្មភាពទាំងអស់នេះ បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាម គឺគោរពនីតិរដ្ឋនិងបញ្ជាក់គោលការណ៍យកច្បាប់ជាចម្បង ក្នុងទំនាក់ទំនងអន្តរ ជាតិ។  បណ្ឌិត Nguyen Hong Thao បានឲ្យដឹងថែមទៀតថា៖ “សម្រាប់ស្ថាប័នផ្នែកច្បាប់និងតុលាការអន្ដរជាតិទាំងអស់ ស្មារតីនៃការយកច្បាប់ជាចម្បងគឺសំខាន់បំផុត។ ភារកិច្ចរបស់គណៈកម្មការច្បាប់អន្តរជាតិនិងការ អភិវឌ្ឍន៍ច្បាប់អន្តរជាតិដើរតួនាទីដូចគ្នា។ ចូលរួមក្នុងគណកម្មាធិការនេះសរបញ្ចាក់ថា វៀតណាមមានសមត្ថភាពពេញលេញ ដើម្បីទទួលខុសត្រូវនិងបំពេញរាល់ភារកិច្ចមិនត្រឹមតែសម្រាប់ថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងថ្នាក់អន្តរជាតិទៀតផង”។

វៀតណាមកំពុងធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ មិនត្រឹមតែធ្វើសមាហរណកម្មអំពីសេដ្ឋកិច្ច វប្បធម៌ សង្គមប៉ុណ្ណោះទេ ថែមទាំងសមាហរណកម្មផ្នែកច្បាប់ទៀត  ផង។ លោក Nguyen Hong Thao ដែលជាជនជាតិវៀតណាមដំបូង តំណាងឲ្យប្រទេសជាតិដូចជាតំណាងឲ្យអាស៊ាន កាន់ដំណែងសំខាន់ក្នុង ILC ជាមោទនភាពរបស់វៀតណាម ដែលបង្ហាញពីការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរ ជាតិចំពោះឋានៈរបស់វៀតណាម។ នេះគឺជាការទទួលស្គាល់នូវសមត្ថភាពរបស់ប្រជាជនវៀត ណាមក្នុងការរួមចំណែកដល់កិច្ចការរួមបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ