VOVWORLD_អស់រយៈពេល២០ឆ្នាំបង្រៀនក្បាច់គុណកេរិ៍្តឈ្មោះរបស់គ្រូគុណ
Nguyen Kim Hoangបានធ្វើឲ្យមនុស្សជាច្រើនកោតសសើរយ៉ាងខ្លាំងដោយសារ
ទេពកោសលនិងឆន្ទៈមោះមុតឆ្លងកាត់គ្រប់ការលំបាករបស់លោក។ មុននេះ៥ឆ្នាំជំងឺ
ធ្ងន់ធ្ងរមួយបានបណ្ដាលឲ្យភ្នែករបស់លោកលែងមើលឃើញមែនតែវាមិនអាចរំលត់
ការជក់ចិត្តរបស់គ្រូគុណរូបនេះចំពោះក្បាច់គុណ Pencak Silatបានឡើយ។
កើតនាឆ្នាំ១៩៧៨ លោកNguyen Kim Hoang និយមចូលចិត្តក្បាច់គុណតាំងពីវ័យ
កុមារដោយចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុណបុរាណNam Hong Son។ នាឆ្នាំ១៩៩២ ពេល
ដែលក្បាច់គុណ Pencak Silat ជ្រាបចូលវៀតណាម គឺលោកផ្ទេរទៅហ្វឹកហាត់ ក្បាច់គុណ
នេះ។ ដល់ឆ្នាំ១៩៩៤ លោកត្រូវបានជ្រើសជាកីឡាករក្រុមជំរើសPencak Silatជាតិហើយ
បន្ទាប់មកលោកបើកថ្នាក់បង្រៀនក្បាច់គុណ។ នាឆ្នាំ២០០៥ លោករៀបការជាមួយ
កីឡាការិនីមួយរូបនិងមានកូនស្រីមា្នក់។
អកុសល នាឆ្នាំ២០១០លោកត្រូវរលាកក្រលៀនធ្ងន់ធ្ងរហើយក៏ងងិតភ្នែកជា
បណ្ដើរៗ រហូតដល់ខ្វាក់ទាំងស្រុង។ដោយហេតុនោះជីវភាពរស់នៅរបស់លោកជួបការ
លំបាកយ៉ាងខ្លាំង។ គ្រូគុណ Nguyen Kim Hoang រៀបរាប់ថា
“ ពេលជាមនុស្សពិការភ្នែក គឺការដើរហើរនិងគ្រប់សកម្មភាពរបស់ខ្ញុំសុទ្ធតែជួប
ការលំបាកហើយត្រូវពឹងផ្អែកលើអ្នកដទៃ។ឧទាហរណ៍ការជិះឡានក្រុង។ ពេលទៅដល់
ចំណតគឺខ្ញុំមិនដឹងជិះរថយន្តលេខប៉ុន្មាន ខ្សែណា ឬអស់រយៈពេលប៉ុន្មានទើបទៅដល់
ទីដៅ”។
|
ជំងឺធ្ងន់ធ្ងរមួយបានបណ្ដាលឲ្យភ្នែករបស់លោកលែងមើលឃើញមែនតែវាមិនអាចរំលត់ការជក់ចិត្តរបស់គ្រូគុណរូបនេះចំពោះក្បាច់គុណ Pencak Silatបានឡើយ។ |
ដោយមានការជួយឧបត្ថម្ភនិងលើកទឹកចិត្តពីក្រុមគ្រួសារ មិត្តភកិ្តនិងសិស្សគ្រូ
គុណ វ័យក្មេង Nguyen Kim Hoang បានខិតខំប្រឹងប្រែងជំនៈពុះពារលើការលំបាក
ឆ្លងកាត់ឧបសគ្គក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ មួយសប្ដាហ៍៣លើកលោកត្រូវចូលពេទ្យ
លាងឈាម។ ៣ថ្ងៃនៅសល់ លោកទៅបង្រៀនក្បាច់គុណPencak Silatនៅក្លឹបមហាវិទ្យា
ល័យភាសាបរទេសនិងក្បាច់គុណបុរាណនៅមហាវិទ្យាល័យជាតិ។នាថ្ងៃអាទិត្យលោក
បង្រៀនគុណឲ្យសិស្សនៅសាលាវិទ្យាល័យ Truong Dinh និងឧទ្យានBach Thao។ នាគ្រា
ដំបូងមានសិស្សតែ៧នាក់ប៉ុណ្ណោះ ឥឡូវក្នុងមួយវគ្គរៀនចំនួនសិស្សបានកើនឡើង
ដល់ទៅ៥០នាក់។ ប្រការគួរឲ្យចាប់អារម្មណ៍គឺនៅថ្នាក់រៀនទាំងនេះលោកគ្រូបង្រៀន
ដោយឥតគិតថ្លៃសំរាប់សិស្ស។
ដៃខាងឆ្វេងពិបាកកំរើកដោយសារការចាក់ថ្នាំជាច្រើនលើកនោះបានធ្វើឲ្យ
លោកឈឺខ្លាំងនាពេលធ្វើកាយវិកាបង្ហាញក្បាច់គុណឲ្យសិស្សហាត់តាម។ ទោះជាយ៉ាង
ណាក៏ដោយអស់រយៈពេល៥ឆ្នាំកន្លងទៅនេះ លោកគ្រូ Nguyen Kim Hoangនៅតែ
បង្រៀនក្បាច់គុណជាប្រចាំសំរាប់កុមារជំទង់និងយុវជនក្រុងហាណូយ។ លោកសំណេះ
សំណាលថា
“ សិស្សមករៀននៅថ្នាក់របស់ខ្ញុំច្រើនណាស់។ មានសិស្សខ្លះងឿងឆ្ងល់ហេតុអ្វី
គ្រូភ្នែកមើលមិនឃើញតែនៅបង្រៀនគុណបាន។ ខ្ញុំបង្រៀនគុណដើម្បីមិត្តទាំងអស់
គ្នា ចលនា ហ្វឹកហាត់បង្កើនសុខភាពរបស់ខ្លួន”។
សិស្សរបស់គ្រូ Hoang មានគ្រប់វ័យតែភាគច្រើនជានិស្សិត។មានសិស្សខ្លះបន្ទាប់
ពីរៀនចប់បានស្ម័គ្រចិត្តជួយឧបត្ថម្ភលោកបង្រៀនកូនសិស្សថ្មី ខ្លះទៀតបានក្លាយ
ទៅជាកីឡាករជំនាញដែលបានបញ្ចូលទៅក្នុងក្រុមជំរើសជាតិ។ សិស្សរៀនក្បាច់គុណ
មួយនាក់របស់លោកគឺកញ្ញា Nguyen Thi Thanh បានសំណេះសំណាលថា
“ សុទិដ្ឋិនិយមរបស់លោកគ្រូបានលើកទឹកចិត្តពួកយើងខ្ញុំទៅរៀន។ នាងខ្ញុំសង្កេត
ឃើញថាក្រៅពីការបង្រៀនក្បាច់គុណលោកគ្រូក៏បង្រៀនឲ្យពួកយើងខ្ញុំនូវចំណេះដឹង
និងបទពិសោធន៏ជាច្រៀនក្នុងជីវភាពរស់នៅផងដែរ។ប្រការនេះធ្វើឲ្យសិស្សជាច្រើន
នាក់គោរពស្រលាញ់លោកយ៉ាងខ្លាំង”។
ដោយសារមានស្នាដៃជាច្រើនក្នុងចលនាស្ម័គ្រចិត្តគ្រូគុណ Nguyen Kim Hoang
ត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនីស្តហូជីមិញនិងកម្មវិធីស្ម័គ្រចិត្តអង្គការសហ
ប្រជាជាតិជូនរង្វាន់” ស្ម័គ្រចិត្តជាតិឆ្នាំ២០១៥”៕