ជនគំរូរកស៊ីពូកែនិងជួយឧបត្ថម្ភអ្នកក្រីក្រ
(VOVWORLD) /  
VOVWORLD_នៅភូមិSuoi Dzui ឃុំTuc Trung ស្រុកDinh Quan ខេត្ត
Dong Nai ភាគខាងត្បូងវៀតណាម ប្រជាពលរដ្ឋសុទ្ធតែស្គាល់ឈ្មោះលោកDinh
Cong Tam។ លោកល្បីឈ្មោះដោយសារធ្វើសេដ្ឋកិច្ចកសិដ្ឋានពូកែព្រមទាំងជួយ
បងប្អូនកសិករក្រីក្រអស់ពីចិត្តពីថ្លើម។ លោកTamក៏ជាអ្នកមានកិតិ្តយស់ក្នុង
គ្រប់ចលនានៃសហគមន៍ផងដែរ។
លោកDinh Cong Tamចាប់ផ្ដើមការរកស៊ីលើផ្ទៃដី២ហិកតាដោយដូនតា
បន្សល់ទុកមកឲ្យ។ដោយមានការប្ដេជ្ញាធ្វើមានធ្វើបាន លោកបានចំណាយពេល
សិក្សាស្រាវជ្រាវសណ្ឋានដីនិងលក្ខណៈភូមិសាស្រ្តហើយសំរេចចិត្តបណ្ដាក់ទុនដាំ
ដំណាំស្វាយ៣រដូវ។ ជាមនុស្សឧស្សាហ៍ព្យាយាមធ្វើពលកម្ម លោកបានអនុវត្ត
វិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿនទៅក្នុងការដាំដុះដំណាំនេះ។ ជាក់ស្ដែង
គឺលោកបានកសាងប្រព័ន្ធស្រោចស្រពដោយសន្សំសំចៃទឹកនិងជីតាមរយៈ
ទុយយោនិងបាញ់ថ្នាំដង្កូវត្រឹមត្រូវតាមបច្ចេកទេសបានជាទទួលបានផល
ផ្លែឈើប្រកបដោយទិន្នផលនិងគុណភាពយ៉ាងខ្ពស់។ ជារៀងរាល់ឆ្នាំ កសិដ្ឋាន
ដាំស្វាយរបស់លោកទទួលបានផ្លែស្វាយចំនួន៣០តោនក្នុងមួយហិកតាដោយ
រកបានប្រាក់ចំណូលពី១៥០លានដល់២០០លានដុង។ ដោយហេតុនេះ គ្រួសារ
លោកTamបានរួចផុតពីភាពក្រីក្រហើយមានជីវភាពរស់នៅធូធាគ្រាន់បើ។
ក្រៅពីការធ្វើមានធ្វើបាន សំរាប់គ្រួសារខ្លួនឯង លោកនៅសកម្មចូលរួមគ្រប់
ការងារសង្គម និងផ្ដល់បទពិសោធន៍ផលិតកម្ម ជួយបងប្អូនផ្នុងភូមិរួមគ្នា
អភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។ លោកបានលើកទឹកចិត្តគ្រួសារនានាបង្កើត
ក្រុមជួយផ្ទះនៅរួមមានសមាជិកចំនួន១០នាក់ដោយម្នាក់ៗបង់ប្រាក់៣លាន
ដុងក្នុង១ឆ្នាំ។ ក្រុមនេះធ្វើការប្រជុំជាប្រចាំដើម្បីពិនិត្យនិងសំរេចជួយកសាង
និងជួសជុលផ្ទះនៅសំរាប់សមាជិកនានា។ លោកDinh Cong Tamបានឲ្យដឹងថា
“ សន្សំសំចៃប្រាក់តាមរូបភាពគ្រួសារនិមួយៗបង់ប្រាក់មួយចំនួនហើយ
ឲ្យក្រុមគ្រួសារមានស្ថានភាពលំបាកខ្ចីប្រាក់ប្ដូរវេនដើម្បីជួយគ្នារកស៊ី។ គ្រួសារ
ណាជួបការលំបាកបំផុតគឺផ្ដល់អាទិភាពជាងដោយជួយកសាងផ្ទះមុនគេរួច
ដល់គ្រួសារដទៃ។ បន្ទាប់មកយើងប្រមូលដើមទុនវិញដើម្បីឲ្យអ្នក
ក្រោយខ្ចី”។
|
ជារៀងរាល់ឆ្នាំ កសិដ្ឋានដាំស្វាយរបស់លោកទទួលបានផ្លែស្វាយចំនួន៣០តោនក្នុងមួយហិកតាដោយរកបានប្រាក់ចំណូលពី១៥០លានដល់២០០លានដុង |
ដោយមានកិត្យានុភាព លោកTam ត្រូវបានប្រជាពលរដ្ឋក្នុងឃុំTuc Trung
ជ្រើសតាំងជាប្រធានសមាគមកសិករឃុំនិងប្រធានក្លិបស្វាយទិន្នផលខ្ពស់។ ក្នុង
ឋានៈនេះលោកបានទៅដល់គ្រួសារនានាណែនាំគេអំពីបច្ចេកទេសដាំដុះដំណាំ
ស្វាយរួមជាមួយព័ត៌មានអំពីពូជ និងតំលៃកសិផលទៀតផង។ក្រៅពីនោះលោក
ក៏ធានាឲ្យគ្រួសារក្រីក្រមួយចំនួនបានខ្ចីដើមទុនពីធនាគារដើម្បីទិញគោដោយ
ទឹកប្រាក់ចំនួន៣០លានដុង។ ដោយបានបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹម
គោអភិវឌ្ឍន៍សេដ្ឋកិច្ច គិតរហូតមកដល់បច្ចុបន្បន្ន គ្រួសារទាំងនេះបានរួចផុត
ពីភាពក្រីក្រ។រដ្ឋអំណាចតំបន់វាយតំលៃយ៉ាងខ្ពស់ចំពោះស្នាដៃរបស់លោកDinh
Cong Tamក្នុងការងារសហគមន៍។ តាមលោកDoan Thanh Hoang អនុប្រធាន
គណៈកម្មាធិការប្រជាជនឃុំTuc Trungបានឲ្យដឹងថា
“លោក Tamមានកិត្យានុភាពយ៉ាងខ្ពស់ក្នុងសហគមន៍ឃុំ។ លោកបានចូល
រួមក្លិបដើម្បីជួយគ្នាធ្វើការរកស៊ី។ លោកជាជនគំរូក្នុងសកម្មភាពផលិតកម្ម
អាជីវកម្មហើយក៏សកម្មជួយបរជាពលរដ្ឋក្នុងតំបន់ដាំដុះស្វាយអភិវឌ្ឍន៍
សេដ្ឋកិច្ចគ្រួសារទៀតផង”។
ដោយមានស្នាដៃល្អៗ លោកDinh Cong Tamត្រូវបានស្រុក Dinh Quan
និងខេត្តDong Nai ជូនប័ណ្ណសរសើរជាច្រើនលើក។ លោកជាជនគំរូដែលបាន
លើកទឹកចិត្តប្រជាជនក្នុងតំបន់ប្រលងប្រណាំងក្នុងការងារបង្កបង្កើនផល
ជួយគ្នាកាត់បន្ថយភាពក្រីក្រនិងឈានឡើងធ្វើមានធ្វើបាន៕
-VOVWORLD