ជំនៈពុះពារការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំdioxin បណ្ដាលឡើង
Lan Anh -  
(VOVWORLD) /  
VOVWORLD_ទោះបីកើតនៅពេលប្រទេសជាតិមានសន្តិភាពហើយក្ដីតែ
លោក Le Van Trung មានជំងឺច្រើនដែលជាផលវិបាកដោយសង្គ្រាមបន្សល់ទុក
មក។ លោកមានជំងឺក្រិនពីកំណើតហើយជាជំនាន់ទី២ក្នុងគ្រួសារដែលរងឥទ្ធិពល
ដោយជាតិគីមីពុលពណ៌លឿងទុំdioxin។ ថ្វីបើដូច្នេះក្ដីដោយមានឆន្ទះរឹងមាំ លោក
បានខិតខំប្រឹងប្រែងតស៊ូឈានទៅមុខក្នុងជីវភាពរស់នៅ។
នាសម័យសង្គ្រាមប្រឆាំងអាមេរិកពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ខេត្ត Quang Tri
ភាគកណ្ដាលវៀតណាមជាទីកន្លែងមួយដែលត្រូវទាហានអាមេរិកបាចជាតិគីមី
កំចាត់ស្មៅដែលភាគច្រើនជាជាតិពុលពណ៌លឿងទុំdioxinដោយចំនួនច្រើនបំផុត
។ ជាតិគីមីពុលពណ៌លឿងទុំdioxinនេះបង្កឲ្យមានផលវិបាកយូរអង្វែងទៅលើសុខ
ភាពមនុស្សមិនត្រឹមតែចំពោះក្រុមអតីតយុទ្ធជនចូលរួមសង្គ្រាមផ្ទាល់ប៉ុណ្ណោះទេ
នោះថែមទាំងចំពោះកូនចៅជំនាន់ទី២ទី៣របស់គេទៀតផង។គ្រួសារលោក
Trungរស់នៅក្នុងតំបន់កើតជំលោះយ៉ាងកាចសាហាវហើយលោកជាកូនមួយ
នាក់ក្នុងចំណោមកូន៣នាក់ដែលរងឥទ្ធិពលដោយជាតិគីមីពុលពណ៌លឿងទុំ
dioxin។ លោក Le Van Trungបានសំណេះសំណាលថា
“ ក្រោយពីកើតមកនាឆ្នាំ១៩៧៧ដោយអភ័ព្វខ្ញុំមានជំងឺក្រិនដោយសាររង
ឥទ្ធិពលពីជាតិគីមីពុលពណ៌លឿងទុំ។ខ្ញុំបានរៀនចប់ថ្នាក់ទី៦ហើយដោយសារ
ជីវភាពរស់នៅជួបការលំបាកទើបសំរេចឈប់រៀន។ក្រោយមកដោយមានការ
លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលពីមិត្តភក្ដិបងប្អូនខ្ញុំទៅរៀនវិជ្ជាជីវៈ
ព្រមទាំងខិតខំប្រឹងប្រែងពុះពារឧបសគ្គឈានទៅមុខដើម្បីបន្ធូស្រាលអំរែក
ឲ្យក្រុមគ្រួសារ ”។
|
ឥឡូវនេះលោក Trung អាចដឹកនាំសហគ្រាសធុនតូចបង្កើតដោយខ្លួនឯង។ ជារៀងរាល់ឆ្នាំលោកបានបង្កើតការងារធ្វើជូនពលករមួយចំនួននៅនឹងតំបន់ |
ដោយស្វិតជើងម្ខាង ការដើរហើររបស់លោក Trungជួបការលំបាកយ៉ាង
ខ្លាំង។ប៉ុន្តែ លោកបានខិតខំប្រឹងប្រែងរៀនសូត្រនិងជ្រើសមុខរបរសមស្រប
នឹងសុខភាពរបស់ខ្លួន។ ជាក់ស្ដែងគឺលោកទៅរៀនវិជ្ជាជីវៈផ្សាដែក ច្នៃម៉ាស៊ីន
កិនស្រូវនិងបច្ចេកទេសចិញ្ចឹមជ្រូក។ ដោយមានការជួយឧបត្ថម្ភពីក្រុមគ្រួសារ
និងមិត្តភក្តិលោករកបានការងារធ្វើនិងមានប្រាក់ចំណូលគ្រាន់បើ។នាឆ្នាំ
២០០៦លោក Trung រៀបការជាមួយនារីមួយនាក់ដែលស្រលាញ់លោកពិត
ប្រាកដ។មានប្រពន្ធហើយលោកតាំងចិត្តជំរុញការរកស៊ីដោយខ្ចីប្រាក់ចំនួន
១ពាន់លានដុងដើម្បីទិញគ្រឿងចក្រនិងរថយន្តសំរាប់ឈូសឆាយដី កសាង
ផ្លូវគមនាគមន៍។លោកឲ្យដឹងថា
“ ដូចមិត្តភក្ដិពិការដទៃៗដែរ ក្នុងការរកស៊ីខ្ញុំប្រើម៉ាស៊ីនរបស់ខ្លួនហើយ
យកថ្លៃថោកបន្តិច។ក្រៅពីយកចំណេញខ្ញុំក៏ចង់ជួយគេពង្រីកសេដ្ឋកិច្ចដែរ។
ទន្ទឹមនេះខ្ញុំក៏ឲ្យបងប្អូនខ្ចីគ្រឿងចក្រនិងម៉ាស៊ីនយកទៅធ្វើដោយខ្លួនឯង
ដែរ។មជ្ឈឹមសមាគមចាត់ទុកទង្វើរបស់ខ្ញុំជាគំរូហើយក៏ចលនាអ្នកដទៃរួម
គា្នអភិវឌ្ឍន៍ការចិញ្ចឹមគោ ក្របីដើម្បីជួយអ្នកមានស្ថានភាពលំបាកដូចគ្នា”។
ធ្វើការដោយយកអស់ពីកំលាំងកាយចិត្ត រស់នៅដោយមានផល
ប្រយោជន៍នោះគឺជាទិសស្លោករបស់លោក Trung។ តាមលោកLe Van Dang
ប្រធានសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំdioxinខេត្ត Quang
Triបានឲ្យដឹងថា
“ ឥឡូវនេះលោក Trung អាចដឹកនាំសហគ្រាសធុនតូចបង្កើតដោយ
ខ្លួនឯង។ ជារៀងរាល់ឆ្នាំលោកបានបង្កើតការងារធ្វើជូនពលករមួយចំនួន
នៅនឹងតំបន់។ ទង្វើនេះបានជួយខ្លួនលោកនិងបងប្អូនជាច្រើនរូបទៀត
កសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទីមួយថ្ងៃ”។
ប្រជាជនក្នុងតំបន់កោតសសើរលោកLe Van Trungយ៉ាងខ្លាំងហើយ
ចាត់ទុកលោកជាជនពិការគំរូមួយរូបដែលបានអស់ពីចិត្តពីថ្លើមរួមចំណែក
កសាងនិងអភិវឌ្ឍន៍សង្គម៕
Lan Anh
-VOVWORLD