តន្រ្តីករ Pham Tuyen និងស្នាដៃតូរ្យតន្រ្តីជាប្រវតិ្តសាស្រ្ត

VOVWORLD_នៅប្រទេសវៀតណាមតន្រ្តីករ Pham Tuyenបានមាន
កេរិ៍្តឈ្មោះ​តាំង​ពីយូរមកហើយ។បទចំរៀងជាច្រើនរបស់លោកបានផ្សាភ្ជាប់
ជាមួយប្រវតិ្តសាស្រ្ត​នៃប្រទេសជាតិ។ក្នុងនោះមានបទចំរៀងមួយចំនួនគឺ
ពោរពេញទៅដោយមនោសញ្ចេតនា ហើយខ្លះទៀតស្ដីពីការតស៊ូប្រយុទ្ធ
អង់អាចក្លាហានរបស់កងទ័ពនិងជ័យជំនៈរបស់ប្រជាជនវៀតណាមលើ
ខ្មាំងសត្រូវឈ្លានពាន។

អាចនិយាយបានថាក្នុងប្រវតិ្តសាស្រ្តតូរ្យតន្រ្តីបដិវត្តន៍វៀតណាមកម្រ
មានបទចំរៀងណាដែលមានកំលាំងលើកទឹកចិត្តមហាជនខ្លាំងដូចបណ្ដា
ស្នាដៃរបស់តន្រ្តីករ Pham Tuyenបានឡើយ​។បទចំរៀង”ហាណូយ ដៀនបៀន
ភូលើអាកាស” ”ដំបងត្រឿង​សឺន”​ និងបទ”រូបភាពលោកអ៊ំហូក្នុងទិវាមហា
ជ័យជំនៈ”នោះតែងតែអង្រួនបេះដូង​ទស្សនិកជនជានិច្ច។ស្ដីពីវណ្ណកម្ម
របស់ខ្លួន តន្រ្តីករ Pham Tuyenបានឲ្យដឹងថា

“អ្នកផងថាខ្ញុំជាអ្នកកត់ត្រាប្រវតិ្តសាស្រ្តដោយបទចំរៀងតែតាមពិត
គឺខ្ញុំពុំមានគំនិតធំដុំដូច្នេះទេ។នេះគ្រាន់តែជាការរួមវិភាគទានរបស់ខ្ញុំប្រៀប
ដូចអាវុធមួយប៉ុណ្ណោះ។ព្រោះពេលធ្វើការនៅវិទ្យុសំលេងវៀតណាមខ្ញុំតែងតែ
តាមដានជាប់នូវសភាពការវាយខ្មាំងរបស់កងទ័ពរំដោះ។ឧទាហរណ៍នាថ្ងៃ
ទី២៨ខែមេសាឆ្នាំ១៩៧៥ពេលស្ដាប់ព័ត៌មានយន្តហោះយើងទំលាក់គ្រាប់បែក
ទៅលើព្រលានយន្តហោះTan Son Nhat នោះគឺ​ខ្ញុំប៉ាន​ស្មានថាបើថ្ងៃនេះកងទ័ព
យើងវ៉ៃដល់ Tan Son Nhatគឺថ្ងៃស្អែកឬខានស្អែកនឹង​វាយ​ដល់ទីក្រុង Sai Gon។
ដូច្នេះខ្ញុំបានតែងបទចំរៀងមានចំណងជើងថា” ”រូបភាពលោក​អ៊ំហូ​ក្នុងទិវា
មហាជ័យជំនៈ”។

តន្រ្តីករ Pham Tuyen និងស្នាដៃតូរ្យតន្រ្តីជាប្រវតិ្តសាស្រ្ត - ảnh 1
តន្រ្តីករ Pham Tuyenនិងគំនូររូបលោកប្រធានហូជីមិញ


ទស្សនិកជនជាច្រើនចាត់ទុកតន្រ្តីករ Pham Tuyenជាអ្នកកត់ត្រាប្រវតិ្តសាស្រ្ត
​ដោយ​បទចំរៀងព្រោះពេលប្រទេសជាតិមានព្រឹតិ្តការណ៍ធំម្ដងៗគឺពេលនោះលោក
​តែងបទចំរៀងអំពីព្រឹតិ្តការណ៍នោះ។បទចំរៀង”ហាណូយ ដៀនបៀនភូលើអាកាស”
 ស្ដីពីការប្រយុទ្ធអង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនរដ្ឋធានីហាណូយ
ប្រឆាំងយន្តហោះអាមេរិកអស់រយៈពេល១២ថ្ងៃយប់នោះត្រូវបានតន្រ្តីករ Pham
 Tuyenតែងនៅ​ក្នុង​លេណដ្ឋាននៃវិទ្យុសំលេងវៀតណាមកាលពីយប់ថ្ងៃទី២៧ខែ
ធ្នូឆ្នាំ១៩៧២។បទចំរៀងនេះប្រៀបដូចជាការលើកទឹកចិត្តដល់យុទ្ធជននិងជន
រួមជាតិក្នុងទូទាំងប្រទេសក្រោកឈរឡើងវាយបណ្ដេញសត្រូវឈ្លានពាន។តាម
លោកNguyen Thuy Kha ជាយុទ្ធជន​កងទ័ពប្រជាជនវៀតណាមដែលធ្លាប់
ប្រយុទ្ធនៅសមរភូមិQuang Tri បាន​សំណេះ​សំណាលថា

“យើងខ្ញុំបោះទ័ពនៅ Quang Tri ហើយនាពេលស្ដាប់កំសាន្តបទចំរៀងរបស់
លោក​Pham Tuyenលើរលកវិទ្យុសំលេងវៀតណាមគឺបងប្អូនទាំងអស់គ្នាសុទ្ធតែ
ស្រក​ទឹក​ភ្នែក។រហូរកមដល់ឥឡូវនេះខ្ញុំនៅតែរំជួលចិត្តដដែល។បទចំរៀងនេះ
ផ្ដល់កំលាំងជូនយើងខ្ញុំដើម្បីជំនៈលើការលំបាកសាកល្បងនិងវាយឈ្នៈលើចក្រពតិ្ត
អាមេរិក”។

ប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជាច្រើនរូបសុទ្ធតែស្គាល់បទចំរៀង”
រូបភាពលោកអ៊ំហូក្នុងទិវាមហាជ័យជំនៈ”។បទចំរៀងនេះត្រូវបានលោកPham
 Tuyen​និពន្ធ​នាយប់ថ្ងៃទី២៨ខែមេសាឆ្នាំ១៩៧៥ពោលគឺ២ថ្ងៃមុននឹងក្រុង Sai
Gonបាន​រំដោះ​ហើយ​ត្រូវ​បានវិទ្យុសំលេងវៀតណាមចាក់ផ្សាយរួមជាមួយព័ត៌មាន
ជ័យជំនៈនារសៀល​ថ្ងៃទី​៣០មេសាឆ្នាំ១៩៧៥។

ថ្មីៗនេះនៅរដ្ឋធានីហាណូយបានប្រារព្ធឡើងរាត្រីតូរ្យតន្រ្តីរបស់តន្រ្តីករ Pham
 Tuyenក្រោមចំណងជើងថា”នឹកនិងភ្លេច”។រាត្រីតូរ្យតន្រ្តីនេះបានបង្ហាញឲ្យ
ឃើញនូវតំលៃសិល្បៈក្នុងគ្រប់បទចំរៀងរបស់លោកដែលជានិច្ចកាលផ្សាភ្ជាប់
ជាមួយជីវភាពរស់នៅរបស់ប្រជាជននិងជោគវាសនានៃប្រទេសជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ