តន្រ្តីករBhriu Huy Hoangជក់ចិត្តជាមួយបទចម្រៀង ប្រជាប្រិយ៍Co Tu
THANH HANG -  
(VOV) /  
Vovworld-ក្នុងការជួបប្រាស្រ័យជាមួយលោកBhriu Liec ប្រធានគណះកម្មាធិការ
ប្រជាជនស្រុកTay Giangក្នុងពេលបំពេញការងារនៅទីក្រុងហាណូយភាគខាងជើង
វៀតណាមអ្នកនិពន្ឋ Vu Huy Hoangបានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ
ទំនុកប្រជាប្រិយរបស់ ជនរួមជាតិ Co Tu។ដោយហេតុនេះគាត់បានសម្រេចចិត្ត
រៀនភាសានិងស្រាវជ្រាវវប្បធម៌របស់ ជនរួមជាតិ ។គាត់ប្រាប់ថា៖“ ខ្ញុំបានមកកាន់
ភូមិនានានិងចូលរួមពិធីបុណ្យទាំងឡាយដែលបានធ្វើឡើងនៅស្រុកTay Giang។
ខ្ញុំបានជួបសំណេះសំណាលជាមួយជនចាស់ជរាអំពីបទចម្រៀងប្រជាប្រិយ។នា
គ្រាដំបូងខ្ញុំមិនយល់ភាសាCo Tu បានជាខ្ញុំថតសំលេងហើយស្នើរកម្មាភិបាលដែល
ចេះភាសាជួយបកប្រែពាក្សនៃបទចម្រៀង។បណ្តាបទចម្រៀងរបស់ខ្ញុំបានធ្វើឲ្យ
មនុស្សជាច្រើននាក់ភ្ញាក់ផ្អើលពីព្រោះខ្ញុំបានមិពន្ឋបទភ្លេងដូចជាជនCo Tu។ “
រហូតមលដល់ពេលនេះតន្រ្តីករVu Huy Hoangប្រមូលបានបទចម្រៀងប្រជាប្រិយ
ជាង២០០បទ។ថាសCDនិង DVDថតបទចម្រៀងនានាត្រូវបានបោះពុម្ភ។មិត្តវ័យ
ក្មេងជាច្រើនដែលរស់នៅខេត្តThua Thien Hueខេត្ត Quang Nam និងទីក្រុងDa Nang
បន្ទេញរតមាត់ បទចម្រៀងនានាដែលបានថតក្នុងថាសCD។លោកBhriu Huy Hoang
ទទួលមិត្តរបស់ខ្លួនដោយបទចម្រៀងប្រជាប្រិយសាមញ្ញរបស់ខ្លួន។គាត់ចេះលេង
ឧបករណ៍ភ្លេងទាំងឡាយដោយស្ទាត់ជំនាញនិងច្រៀងបទចម្រៀងជាភាសារបស់
ជនរួមជាតិទៀតផង។
|
តន្រ្តីករVu Huy Hoang(រូបថត អិនធឺណែត) |
ជនរួមជាតិCo Tuសប្បាយរីករាយយ៉ាងក្រៃលែងអំពីការប្រមូលបទចម្រៀងប្រជាប្រិយ
របស់តន្រ្តីករVu Huy Hoang។បណ្តាសមាជិកក្រុមគងឃ្មោះជាបណ្តាជនដំបូងដែលសំដែងបទចម្រៀងរបស់តន្រ្តីករមុនពេលបង្រៀនឲ្យយុវជននិងកុមារCo Tu។បងស្រី
Bling Thi Vuiដែលរស់នៅក្នុងភូមិTa Vangអោយដឹងថា៖“ អ៊ុំHuy Hoangមកកាន់ភូមិខ្ញុំ
ក្នុងរយះពេល១-២ខែម្តងដើម្បីបង្រៀនប្អូនៗបទចម្រៀងប្រជាប្រិយ របស់ជនជាតិ
Co Tu។ប្អូនៗចូលចិត្ត បទចម្រៀងទាំងនេះនិងច្រៀងដោយក្តីសោមនស្សរីករាយ។ “
តន្រ្តីករVu Huy Hoangតែងតែសំណេះសំណាលថា៖កាន់តែជក់ចិត្តជាមួយបទចម្រៀង
ប្រជាប្រិយ របស់ជនជាតិCo Tuគាត់កាន់តែស្វែងយល់ប្រការគួរឲ្យទាក់ទាញនៃបទ
ចម្រៀងប្រជាប្រិយ Co Tu៕
THANH HANG
-VOV