តន្រ្តីករQuang Thanh Giang និងស្នាដៃគួរឲ្យកត់សំគាល់
LE HOA – BUI HANG -  
(VOVWORLD) /  
VOVWORLD_នាបច្ចុប្បន្ននេះនៅតំបន់វាលសណ្ដទន្លេ Cuu Long
មានតន្ត្រីករមួយចំនួនដែលយល់ដឹងជ្រៅជ្រះពីចំរៀងប្រជាប្រិយផងព្រម
ទាំងមានចំណេះវិជ្ជានិងសមត្ថភាពដើម្បីបង្កើតឡើងស្នាដៃតូរ្យតន្រ្តីដែល
ត្រូវបានទស្សនិកជននិយមចូលចិត្តខ្លាំង។ក្នុងចំណោមនោះ លោកQuang
Giang Thanhនៅទីក្រុងCan Tho ត្រូវបានវាយតំលៃជាតន្រ្តីករពូកែមួយ
រូបដែលមានការច្នៃប្រឌិតជាច្រើនលើវិស័យតូរ្យតន្រ្តី។
តន្រ្តីករQuang Thanh Giang កើតនាឆ្នាំ១៩៧៧នៅខេត្តCa Mau។
តាំងពីនៅកុមារភាពលោកនិងបងប្អូនបង្កើតក្នុងគ្រួសារបានបង្ហាញនូវ
ទេពកោសលច្រៀងរាំរួមជាមួយការជក់ចិត្តនឹងតន្រ្តី។លោកនិងប្អូនស្រី
បង្កើតបានទៅកាន់ទីក្រុងCan Thoចុះឈ្មោះចូលរៀននៅសាលាមធ្យមសិក្សា
សិល្បៈ។លោកសិក្សាខាងនិពន្ធ រីឯប្អូនស្រីរៀនខាងច្រៀង។ក្នុងរយៈពេល
សិក្សានោះដោយសារជីវភាពរស់នៅជួបការលំបាកបានជាបងប្អូនលោក
ត្រូវធ្វើការផងរៀនផង។បន្ទាប់ពីបញ្ចប់ការរៀននៅសាលាមធ្យមសិក្សា
សិល្បៈគេបន្តសិក្សានៅមហាវិទ្យាតូរ្យតន្រ្តីក្រុងហូជីមិញទៀត។ចាប់តាំងពី
នោះមកលោកQuang Thanh Giang បាននិពន្ធបទចំរៀងមនោសញ្ចេតនា
មួយចំនួនដែលត្រូវបានទស្សនិកជននៅនឹងតំបន់និយមចូលចិត្តយ៉ាងខ្លាំង។
ថ្មីៗនេះចំរៀងមួយបទរបស់លោកក្រោមចំណងជើងថា”អរុណរៈលើប៉ែកខាង
លិច”ត្រូវបានប្រគល់ជូនរង្វាន់Aក្នុងការប្រលងតូរ្យតន្រ្តីទូទាំងប្រទេស។ស្ដីពី
បទចំរៀងដែលទទួលបានរង្វាន់ខ្ពស់នេះតន្រ្តីករQuang Thanh Giang បាន
សំណេះសំណាលថា
“ខ្ញុំនិពន្ធបទចំរៀង”អរុណរៈលើប៉ែកខាងលិច”នាខែឧសភាឆ្នាំ២០១៦។
ស្នាដៃនេះកោតសរសើរទឹកដី Can Tho ក៏ដូចជាតំបន់ដីសណ្ដទន្លេ Cuu Long
ជាកន្លែងខ្ញុំបានប្រសូតនិងធំដឹងក្ដី។ខ្ញុំបានទៅកាន់គ្រប់ទីកន្លែងក្នុងស្រុក
ខ្លួនហើយចាប់អារម្មណ៍ពីការផ្លាស់ប្ដូរថ្មីជារៀងរាល់ថ្ងៃនៅតាមភូមិឃុំដែលនៅ
ទីនោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ”។
|
តន្រ្តីករQuang Thanh Giang |
នាបច្ចុបន្ន តន្រ្តីករQuang Thanh Giang ជាអនុប្រធានសាខាសមាគម
តន្រ្តីករវៀតណាមប្រចាំនៅទីក្រុង Can Tho។ទន្ទឹមនឹងការងាររបស់សមាគម
លោកក៏ប្រកបការងារថតសំលេង រៀបចំការប្រគំភ្លេងនិងសំដែងសិល្បៈនៅ
ក្រុង Can Thoនិងខេត្តផ្សេងៗទៀតផង។តាមបណ្ឌិតតន្រ្តីករ Do Hong Quan
ប្រធានសមាគមតន្រ្តីករវៀតណាមថានាសព្វថ្ងៃនេះនៅតំបន់វាលសណ្ដទន្លេ
Cuu Long បានលេចឡើងអ្នកនិពន្ធចំរៀងពូកែមួយចំនួនរួមជាមួយស្នាដៃគួ
រឲ្យចាប់អារម្មណ៍។ក្នុងនោះតន្រ្តីករQuang Giang Thanhនៅទីក្រុងCan Tho
ជាមួយបទចំរៀង”អរុណរៈលើប៉ែកខាងលិច” ទទួលរង្វាន់Aក្នុងការប្រលង
តូរ្យតន្រ្តីទូទាំងប្រទេសឆ្នាំ២០១៦គឺជាគំរូគួរឲ្យកោតសរសើរ។ប្រធានសមាគម
តន្រ្តីករវៀតណាមបានថ្លែងយ៉ាងដូច្នេះថា
“ថ្មីៗនេះមានតន្រ្តីករមួយរូបរបស់ក្រុងCần ThơនោះគឺលោកQuảng
Thanh Giang ។លោកជាសមាជិកថ្មីនៃសមាគម។ក្រុមប្រឹក្សាដាក់ពិន្ទុឆ្នាំ
២០១៦បានឯកភាពវាយតំលៃថាបទចំរៀង”អរុណរៈលើប៉ែកខាងលិច”គឺ
ជាចំរៀងថ្មីមួយបទដ៏ពិរោះ។នេះជាសញ្ញាគួរឲ្យសប្បាយរីករាយណាស់”។
នៅមហោស្រពតូរ្យតន្រ្តីតំបន់វាលសណ្ដទន្លេ Cuu Longដែលបាន
ប្រារព្ធឡើងនៅខេត្តHau Giang ថ្មីៗនេះគណៈចាត់តាំងបានវាយតំលៃថា
មជ្ឈដ្ឋានតូរ្យតន្រ្តីតំបន់វាលសណ្ដទន្លែ Cuu Longគប្បីមានការច្នៃប្រឌិត
ថ្មីៗថែមទៀតដើម្បីបំរើមហាជន។ក្នុងដំណើរការឈានទៅមុខនេះ បណ្ដា
តន្រ្តីករដូចលោកQuang Thanh Giang គឺជាកត្តាថ្មីដើម្បីលើកទឹកចិត្ត
ក្រុមតន្រ្តីករវ័យក្មេងឲ្យបន្តបង្កើតឡើងស្នាដៃសិល្បៈតូរ្យតន្រ្តីមានតំលៃ៕
LE HOA – BUI HANG
-VOVWORLD