តន្រ្តីករឆ្នើម Nguyen Duc Toan

VOVWORLD_ចាប់តាំងពីដើមឆ្នាំ២០១៦មកនេះមានសិល្បករនិងតន្រ្តីករល្បី
ឈ្មោះជាច្រើននៅវៀតណាមបានទទួលមរណៈភាព។ថ្មីៗនេះមជ្ឈដ្ឋានអ្នកនិយមចូល
ចិត្តតូរ្យតន្រ្តីក្នុងស្រុកបានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធវរសេនីយ៍ឯក តន្រ្តីករ 
វិចិត្រករNguyen Duc Toan ដែលជាសិល្បៈករដ៏ឆ្នើមមួយរូបឲ្យបានទៅកាន់សុគ
តិភព។ ​តន្រ្តីករ​Nguyen Duc Toanលាចាកលោកកាលពីថ្ងៃទី៧តុលាឆ្នាំ២០១៦​ដោយ
បន្សល់ទុក​ឲ្យអ្នកគាំទ្រនិងស្រលាញ់លោកមានការការសោកស្ដាយជាទីបំផុត។

វរសេនីយ៍ឯក តន្រ្តីករ វិចិត្រករNguyen Duc Toanកើតនាឆ្នាំ១៩២៩នៅទីក្រុង​
ហា​ណូយក្នុងគ្រួសារមានប្រពៃណីខាងតូរ្យតន្រ្តីនិងសិល្បៈ។ នាឆ្នាំ១៩៤៤លោក
សិក្សាខាងគូរគំនូរនៅសាលាជាន់ខ្ពស់វិចិត្រសិល្បឥណ្ឌូចិន។ក៏ប៉ុន្តែក្រោយមកលោក
បែរជាផ្សាភ្ជាប់ជាមួយវិស័យតូរ្យតន្រ្តីវិញ។បន្ទាប់ពីចូលរួមបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥
នៅរដ្ឋធានីហាណូយ លោករួមជាមួយអ្នកអក្សរសាស្រ្តនិងសិល្បករសិល្បការិនី
ផ្សេងៗបានទៅកាន់តំបន់ប្រយុទ្ធ Viet Bac ដើម្បីបន្តការតស៊ូប្រឆាំងពួកអាណា
និគមនិយមបារាំង។​ជីវភាព​រស់នៅក្នុងតំបន់ប្រយុទ្ធជួបការលំបាក និងមានកង្វះ
ខាតយ៉ាងខ្លាំង ជាពិសេសគឺចំពោះក្រុមសិល្បករវិចិត្រករ។ដោយហេតុនេះ នា
ពេលគ្មានក្រដាស់និងថ្នាំពណ៌ លោកតែងតែសំដែងល្ខោននិងលេងហ្គីតាច្រៀងរាំ
ជាមួយកងទ័ព ហើយចាប់ផ្ដើមនិពន្ធចំរៀង។

          ក្នុងសង្គ្រាមប្រឆាំងបារាំងលោកបានតែងបទចំរៀងមួយចំនួ​នដែលត្រូវបាន​
មហាជន​និងកងទ័ពនិយមចូលចិត្តយ៉ាងខ្លាំងមាន​ជា​អាទិ៍” ស្រុកអូននៅតំបន់
ខ្ពង់រាប” ​”ពេលរសៀលនៅសមរភូមិក្រោយ”​ និងបទ”​ ស្រូវថ្មី” ។ក្រោយពីឆ្នាំ១៩៥៤
ពោល​គឺពេលដែលភូមិភាគខាងជើងវៀតណាមមានសន្តិភាពឡើងវិញនោះតន្រ្តីករ
Nguyen Duc Toanបាននិពន្ធចំរៀងជាច្រើនបទកោតសរសើរយុទ្ធជន​ពលីរួមមាន
បទ”​ ដឹងគុណ​យុវនារី Vo Thi Sau”  ”ធ្វើតាមគំរូLy Tu Trong ”  និង”ចំរៀងNgo
May ”។ក្នុងដំណាក់កាល​ត​ស៊ូ​ប្រឆាំងអាមេរិកសង្គ្រោះជាតិលោកបន្តនិពន្ធ​ចំរៀង​
លើកទឹកចិត្តកងទ័ព​និង​ប្រជាជន​ដែលមានជាអាទិ៍”​ជីកលេណដ្ឋាន”  ”បទចំរៀង
 អ្នក បើកឡាន”​​ ”ប្រទេសទាំងមូល​ស្រលាញ់រាប់អានបងNguyen Viet Xuan” 
“ដេរអាវ​ជូន​យុទ្ធជន” ”ស្ងើចសរសើរTran Thi Ly” និងបទ”កោតសរសើរNguyen
Van Troi”។

  ក្នុងអំឡុងពេលពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧០តន្រ្តីករNguyen Duc Toanធ្វើការ​សិក្សា​
នៅវិទ្យាស្ថានតូរ្យតន្រ្តីKiev (Ukraina)។បន្ទាប់ពីត្រឡប់មកប្រទេសវិញលោក
បន្តនិពន្ធ​ចំរៀងជាច្រើនបទទៀតមានជាអាទិ៍”ដួងចិត្តអូនប្រៀបដូចសមុទ្រ”
 ”ចំរៀងស្ថាបនា” ”ពេលល្ងាចនៅកំពង់ផែ” ”ហាណូយបេះដូងខ្ញុំ”។ ស្នាដៃទាំងអស់
របស់លោកនៅគ្រប់ដំណាក់កាលបានឆ្លុះបញ្ចាំងសេចក្ដីស្រលាញ់មាតុប្រទេសរួមជា
មួយសុទិដ្ឋិនិយមនិងការជឿជាក់លើអនាគតរបស់ប្រទេសជាតិ។

តន្រ្តីករឆ្នើម Nguyen Duc Toan - ảnh 1
វរសេនីយ៍ឯក តន្រ្តីករ វិចិត្រករNguyen Duc Toan


        មរណភាពរបស់តន្រ្តីករ​Nguyen Duc Toanបន្សល់ទុក​ឲ្យមិត្តរួមវិជ្ជាជីវៈនិង​ក្រុម
អ្នកស្រលាញ់​ចំរៀង​មានការសោកស្ដាយជាទីបំផុត។តន្រ្តីករ Huy Thuc ជាអ្នកជិតស្និត
ជាមួយលោកបានចែករំលែកថា

  ”ខ្ញុំបានស្និទ្ធស្នាលជាមួយតន្រ្តីករ​Nguyen Duc Toanតាំងពីឆ្នាំ១៩៦០មក​។​ក្រោយ​
មកយើងខ្ញុំកាន់តែផ្សាភ្ជាប់ជាមួយគ្នាក្នុងការងារដោយសារបងប្អូនទាំង២នាក់សុទ្ធ
តែជាកងទ័ព។ខ្ញុំសោកស្តាយណាស់ដែលបានបាត់បង់តន្រ្តីករដ៏ឆ្នើមមួយរូប”។

ដោយសារមានការរួមវិភាគទានដ៏ធំធេងសំរាប់ខឿនតូរ្យតន្រ្តីវៀតណាម នាឆ្នាំ
២០០០តន្រ្តីករ​Nguyen Duc Toanត្រូវបានរដ្ឋជូនជ័យលាភីHo Chi Minhលើវិស័យ​
អក្សរ​សាស្រ្ត វិចិត្រសិល្បៈ។ទ្រព្យសម្បតិ្តថ្លៃថ្លាបំផុតលោកបន្សល់ទុកមកនោះគឺស្នា
ដៃតូរ្យតន្រ្តីជាង១០០ដែលរស់ជានិច្ចក្នុងបេះដូងមជ្ឈដ្ឋានអ្នកនិយមចូលចិត្តតន្រ្តី
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ