ទឹកចិត្តសម្បុរសធម៌របស់វេជ្ជបណ្ឌិតTa Thi Chung

VOVWORLD_វេជ្ជបណ្ឌិតគ្រូពេទ្យប្រជាជនTa Thi Chungត្រូវបាន​មិត្តរួម
​អាជីព​នៅ​មន្ទីរពេទ្យ Tu Du ក្រុងហូជីមិញហៅថាមីងHai Chung។រីឯកុមារាកុមារី
នៅបុរីHoa Binh ជាកន្លែងថែទាំអប់រំកុមារពិការរងឥទ្ធិពលជាតិគីមីពុលពណ៌
លឿងទុំរបស់មន្ទីរ​ពេទ្យ Tu Du​នោះហៅវេជ្ជបណ្ឌិតTa Thi Chung ថាយាយខាង
ឱពុកដោយសារ​មនោ​សញ្ចេតនា​​និងការរួមវិភាគទានរបស់លោកស្រីសំរាប់ពួកគេ។

        វេជ្ជបណ្ឌិតTa Thi Chung ធ្លាប់ជានាយិការងមន្ទីរពេទ្យ Tu Du ក្រុងហូជីមិញ។​
លោក​ស្រីជាអ្នកលើកសំណូមពរស្នើឲ្យកសាងបុរីHoa Binh ជាកន្លែង​ថែទាំអប់រំ
កុមារ​រងឥទ្ធិពលជាតិគីមីពុលពណ៌លឿងទុំនិងកុមារពិការពីកំណើតដែលត្រូវ
ក្រុមគ្រួសារបោះបង់នៅនឹងមន្ទីរពេទ្យ Tu Du។បុរីHoa Binhក៏ជាមូលដ្ឋាន
បង្រៀននិងបណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ​ឲ្យកុមារមានស្ថានភាពលំបាកផងដែរ។
វេជ្ជបណ្ឌិតTa Thi Chung ​និង​ក្រុមបុគ្គលិកសម្ម័គ្រចិត្តនៅបុរីHoa Binhបាន
ចិញ្ចឹមកុមារចំនួន២០០នាក់និង​ជួយ​ឧបត្ថម្ភ​កុមារជាច្រើនរូបទៀតឲ្យមាន
ជីវភាពរស់នៅប្រកបដោយស្ថិរភាព។វេជ្ជបណ្ឌិតTa Thi Chung បានសំណេះ
សំណាលថា

  “ ខ្ញុំអាណិតអ្នកជំងឺដែលមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ Tu Duនេះ
​ណាស់។​ភាគច្រើនក្នុងចំណោមគេជាអ្នកក្រីក្របានជាខ្ញុំតែងតែគិតថាអ្នកជំងឺ
ទាំងនេះត្រូវការការជួយឧបត្ថម្ភយ៉ាងខ្លាំង។ មន្ទីរសុខាភិបាលទីក្រុងបាន
កោតសរសើរមន្ទីរពេទ្យ Tu Du​ដែល​បានបំរើអ្នកជំងឺអស់ពីចិត្តពីថ្លើម។រីឯខ្ញុំ
នៅតែ​ជួយឧបត្ថម្ភដល់សកម្មភាពរបស់​សមាគម​កាកបាទក្រហមរបស់មន្ទីរ
ពេទ្យរហូតមកដល់សព្វថ្ងៃ”។

        ឥឡូវនេះទោះបីជាបានចូលនិវត្តន៍ហើយក្ដីតែវេជ្ជបណ្ឌិតTa Thi Chung
 នៅតែទៅ​កាន់បុរីHoa Binhជាញឹកញាប់​ដើម្បីសាកសួរសុខទុក្ខកុមារៗព្រម
ទាំង​ក្រើនរំលឹក​កម្មាភិបាល​​​និង​​បុគ្គលឹកឲ្យយកចិត្តទុកដាក់ថែទាំចិញ្ចឹមបី
បាច់ក្មួយៗ។​តាមអ្នក​ស្រី​Nguyen ​Thi Sau អនុប្រធានការិយាល័យរដ្ឋបាល
មន្ទីរពេទ្យ Tu Duក្រុងហូជីមិញ​បានឲ្យ​ដឹងថា

“ ទោះបីមានអាយុច្រើនហើយក្ដីតែអ្នកមីង Hai Chung មិនដែលសម្រាក
​ឡើយ ហើយជា​និច្ច​កាលយកចិត្តទុកដាក់ដល់ការងារថែទាំកុមារនៅបុរីHoa
 Binh។អ្នកមីង Hai Chungក៏រៃអង្គាសបានប្រាក់ជាច្រើនសំរាប់បំរើឲ្យការងារ
សង្គមផងដែរ”។

ទឹកចិត្តសម្បុរសធម៌របស់វេជ្ជបណ្ឌិតTa Thi Chung - ảnh 1
ឥឡូវនេះទោះបីជាបានចូលនិវត្តន៍ហើយក្ដីតែវេជ្ជបណ្ឌិតTa Thi Chung នៅតែទៅកាន់បុរីHoa Binhជាញឹកញាប់ដើម្បីសាកសួរសុខទុក្ខកុមារៗព្រមទាំងក្រើនរំលឹកកម្មាភិបាលនិងបុគ្គលឹកឲ្យយកចិត្តទុកដាក់ថែទាំចិញ្ចឹមបីបាច់ក្មួយៗ


វេជ្ជបណ្ឌិតTa Thi Chungបានអំពាវនាវដល់ក្រុមសម្បុរសជន​ មិត្តភក្ដិនៅ
ក្នុងនិង​ក្រៅប្រទេសឲ្យរួមវិភាគទានកសាងផ្ទះថែទាំជាបណ្ដោះអាសន្ននារីមាន
គភ៏ដែលគ្មានទីបង្អែក។គិតរហូតមកដល់សព្វថ្ងៃនេះផ្ទះថែទាំជាបណ្ដោះអាសន្ន
នៃមន្ទីរពេទ្យ Tu Duបានជួយឧបត្ថម្ភដល់នារីរាប់រយនាក់កើតកូនប្រកបដោយ
សុវត្ថិភាព។ពីប្រភពថវិការដែលមានពីការរៃអង្គាសនោះវេជ្ជបណ្ឌិតTa Thi Chung
និងថ្នាក់ដឹកនាំមន្ទីរពេទ្យ Tu Duបានប្រគល់អាហារូបករណ៍ជូនកុមាររាប់ពាន់
នាក់ដែលមានជីវភាពរស់នៅលំបាកនៅតំបន់ឆ្ងាយដាច់ស្រយាល ផ្ដល់ប្រាក់វះ
កាត់បេះដូងឲ្យកុមារក្រីក្រនិងកសាងស្ពានមួយចំនួននៅតាមស្រុកក្រីក្រក្នុង
ទូទាំងប្រទេស។

ដោយមានទឹកចិត្តសម្បុរសធម៌និងស្នាដៃល្អៗក្នុងការថែទាំអ្នកជំងឺក្រីក្រ
និងការងាសង្គមផ្សេងៗ វេជ្ជបណ្ឌិតTa Thi Chungត្រូវបានបក្ស រដ្ឋនិងផ្នែក
សុខាភិបាលវៀត​ណាមជូនកិត្តិនាមដ៏​ឧត្តុងឧត្តមនោះគឺគ្រូពេទ្យប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ